សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចចម្រុះបានចុះពិនិត្យ និងធ្វើការណែនាំ ទីតាំងក្លឹបកម្សាន្តចំនួន៤ទីតាំង នៅ​តំបន់​​ផ្សារ​សូរិយា​មល ខណ្ឌដូនពេញ

នៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២២ និង ៣០ នាទី គណៈបញ្ជាការឯកភាពខណ្ឌដូនពេញញ ដឹកនាំ​ដោយ​លោក សុខ ពេញ វុ​ធ អភិបាល​នៃ​គណ​អភិបាល​ខណ្ឌដូនពេញ អមដោយ​សមាសភាព​ចូលរួម មាន៖

១.លោកស្រីឧត្តមសេនីយ៍ទោ  ស៊ឹម ផា​ណុំ ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ

២.លោក  យស វុទ្ធី អភិបាល រង​ខណ្ឌដូនពេញ

៣.លោក  ទៀង  ច័ន្ទ​សារ អធិការនគរបាល​ខ​ណ្ឌ​ដូនពេញ

៤.លោក ម៉ៅ ចាន់​ថុ​ន អធិការរងនគរបាល​ខណ្ឌដូនពេញ

៥,លោក  ង៉ែត ងួន មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ

៦.លោក  សុក ពិសី នាយករង​រដ្ឋបាល​ខ​ណ្ឌ​ដូនពេញ

៧.លោក  នី សា​មិត្ត ប្រធានការិយាល័យ​ដឹកជញ្ជូន អនាម័យ​និង​សណ្តាប់ធ្នាប់

៧.លោក សឿន កុសល ចៅសង្កាត់​ផ្សារ​ថ្មី​ទី៣

បានចុះត្រួតពនិត្យចំនួន០៤ទីតាំង នៅ​តំបន់​ជុំ​ផ្សារ​សូរិយា​មល រួមមាន ៖

១.ក្លឹប​សម្សា​ន្ត Heart  (ពិនិត្យ​ជាក់ស្តែង​មិនមែន​សកម្មភាព​ដំនើរការ)។

២. ក្លឹប​កម្សាន្ត ភូ​ន ធូ​ន(ពិនិត្យ​ជាក់ស្តែង​មិនមាន​សកម្មភាព​ដំនើរការ)។

៣.អាជីវកម្ម​យីហោ DoubleA ស្ថិតនៅ ក្នុង​ផ្សារ​សូរិយា​មល (មាន​សកម្មភាព​ដំនើរការក្រោយ​ការពិនិត្យ​រួច​កម្លាំង​គ​ណះ​បញ្ជាការ​ឯកភាព បានធ្វើ​កំណត់​អប់រំ អោយ​អនុវត្តន៍​តាម​គោល​ការ​ច្បាប់)។

៤, អាជីវកម្ម​យីហោ Mo du Pub ត្រូវបាន​ណែនាំ​អោយ​អនុវត្តន៍​តាម​គោល​ការ​ច្បាប់។   ក្រោយពី​ក្រុមការងារ​បាន​ត្រួតពិនិត្យ​ជាក់ស្តែង​រួចមកឃើញថា៖

ទីតាំង០៤ខាងមិនទាន់មានអាជ្ញាប័ណ្ណទេសចរណ៍​ភោជនីយដ្ឋាន​នូវឡើយ​ទេ។

ហើយទីតាំងនេះមានការរៀបចំឧបករណ៍ម៉ាស៊ីន​វាស់​កំដៅ មាន​ចាក់​ភ្លេង​កំដរ​ភ្វៀ​វតិចៗ និង​មាន​គម្លាត​សុវត្ថិភាព​សង្គម(1,50m) ហើយ​ពុំ​មានការ​រាំ​កម្សាន្ត គ្រប់​បុគ្គលិក​មានការ​ពារ​ម៉ាស​ត្រឹមត្រូវ បន្ទប់ទឹក​មាន​សាប៊ូ​លាង​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល។

ជាចុងក្រោយ ក្រុមការងារ​បានធ្វើកា​រ​ណែនាំ​ដល់​ម្ចាស់ ឬ​អ្នកគ្រប់គ្រង​ទីតាំង​អាជីវកម្ម ទាំង០៤ខាងលើ​ដូចខាងក្រោម៖

១.ហាម​ដាច់ខាត​មិនអោយ​មានការ​ចាក់​ភ្លេង​រាំ​ឌី​ស្កូ  ដែល​ខុសពី​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល។

២.ហាម​មានការ​ប្រគុំ​តន្ត្រី(Live Band) ។

៣.ត្រូវ​បន្ត​គោរព​អនុវត្តតាម​ការណែនាំ​របស់​រា​ជ​រដ្ឋាភិបាល​ឲ្យ​បានជា​ប្រចាំ និង​ម៉ឺងម៉ាត់​បំផុត។

៤.ក្នុងករណី​មិន​អនុវត្តតាម​ការណែនាំ​នេះ គណបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​នឹងមាន​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​បំផុត រួមមាន​ការដកហូត​អាជ្ញាប័ណ្ណ និង​បិទ​ទីតាំង​អាជីវកម្ម។ ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ