សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចនគរបាលខណ្ឌចំការមន បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីជួញដូរនូវសារធាតុញៀនដោយខុសច្បាប់

នៅថ្ងៃទី៣១ កក្កដា ឆ្នាំ២០២០​ វេលាម៉ោង០៤ម៉ ៥០នាទីទាបភ្លឺ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដឹកនាំដោយលោកវរះសេនីយ៍ត្រី​ សាល​ សណ្តុះ​ នាយប៉ុស្តិ៍​នគរបាល​រដ្ឋបាលទន្លេបាសាក់ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ នៅចំនុចផ្ទះលេខ៤៦២B ផ្លូវព្រះមន្នីវង្ស ក្រុម៦៩ ភូមិ១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យដែលឃាត់ខ្លួនមាន ឈ្មោះមុំ​ សុបញ្ញា ភេទប្រុស អាយុ34ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះ462B(ជួល) ផ្លូវព្រះមន្នីវង្ស ក្រុម69 ភូមិ12 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មុខរបគ្មាន ហើយជនសង្ស័យឈ្មោះយូ​ ភិរុន ហៅទូច ភេទប្រុស អាយុ32ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវព្រះមន្នីវង្ស ភូមិ12 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនមុខរបគ្មាន​។

ប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងដូចជា៖
-ក្រាមសថ្លាចំនួន03កូនថង់តូច(សង្ស័យជាសារធាតុញៀន)។
-ជញ្ជីញសំរាប់ថ្លឹងចំនួន01គ្រឿងពណ៏ទឹកប្រាក់លាយប្រផេះ។
-បំពង់កែវសំរាប់ជក់គ្រឿងញៀនចំនួន11បំពង់។
-កូនដបសំរាប់ជក់01កំប្លេរនិងដែកកេះហ្គាសចំនួន02។

បច្ចុប្បន្ន​ជនសង្ស័យ​រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌចំការមន ដើម្បីចាត់ការតាមនិតិវិធីច្បាប់​៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ