សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចនគរបាលប៉ុស្តិ៍នគរបាល ភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរនូវសារធាតុញៀនដោយខុសច្បាប់

នាថ្ងៃទី៣១ កក្កដា ឆ្នាំ២០២០ វេលាម៉ោង២៣ និង០០នាទី សមត្ថកិច្ចនគរបាលប៉ុស្តិ៍នគរបាល ភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនសង្ស័យដែលឃាត់ខ្លួនមាន ឈ្មោះ ម៉ា វណ្ណា ភេទប្រុស ជនជាតិខ្មែរ មុខរបររត់ម៉ូតូ ស្នាក់នៅផ្ទះជួល ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (ដកហូតក្រាមសថ្លា ០៧កូនថង់) ។

បច្ចុប្បន្ន​ជនសង្ស័យ​រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ