សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ជនសង្ស័យចំនួន ០២នាក់ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ឃាត់ខ្លួនករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន

នៅថៃ្ងទី២៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៥:១០នាទី កម្លាំងជំនាញផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាល ផ្សារដើមគរ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ជាក់សែ្តង ដែលបានប្រព្រឹត្តបទលើ្មស ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចមុខផ្ទះលេខ៤៩A ផ្លូវលេខ២៣៤ ក្រុមទី១៤ ភូមិ៧ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖

១-ឈោ្មះ ខាន់ សុខហ័រ ហៅ ហ័រ ភេទប្រុស អាយុ១៦ឆាំ្ន ជនជាតិខែ្មរ មុខរបរ​ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ដេកតាមសំយ៉ាបផ្សារនាគមាស​ ជាម្ចាស់ថ្នាំ។

២-ឈោ្មះ ជឹម សុភ័ណ្ឌ ហៅ អាង៉ែត ភេទប្រុស អាយុ៣៨ឆាំ្ន ជនជាតិខែ្មរ មុខរបរ លក់ផ្លែឈើ ស្នាក់នៅកន្លែងធ្វើការ ក្នុងស្តង់លក់ផ្លែឈើលេខ១៥C។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីចាត់បន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ