សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ក្រុមចោរប្លន់ប្រដាប់អាវុធ និងឆក់យ៉ាងសកម្ម ចំនួន៤នាក់ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល បង្ហាញមុខ និងបញ្ជូនទៅតុលាការ

ភ្នំពេញ៖ ជនសង្ស័យ៤នាក់ ដែលជាមុខសញ្ញាប្លន់សកម្ម ក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល ធ្វើការបង្ហាញមុខជាសាធារណៈ នៅ ស្នងការស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២០ រួច បន្តកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទៅអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ ចាត់តាមនីតិវិធី។

ជនសង្ស័យទី ១/ឈ្មោះ ជិន រស្មី ហៅ ម៉ី អាយុ ២៧ឆ្នាំ មុខរបរ លក់ដូរ ស្នាក់ នៅផ្ទះ លេខ ១០អេស ផ្លូវលេខ៦៥ ភូមិ១០ សង្កាត់ ស្រះ ចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យទី ២-/ឈ្មោះឆែម ស័ក្ក សុខ គា ហៅ សាក់ អាយុ ២២ឆ្នាំ មុខរបរ លក់ដូរ និងស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង ភូមិបឹងសាឡាង សង្កាត់ ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនសង្ស័យទី ៣/ឈ្មោះ សេន ណាខិន អាយុ ១៧ឆ្នាំ មុខរបរ ដឹកអីវ៉ាន់ និងស្នាក់នៅផ្ទះលេខ អា១៦ ផ្លូវបេតុង ភូមិបឹងសាឡា ង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនសង្ស័យទី ៤/ឈ្មោះ លាង រតនា ហៅ តូច អាយុ ១៧ឆ្នាំ មុខរបរ លក់ដូរ និងស្នាក់នៅផ្ទះ មិនចាំលេខ ផ្លូវលេខ៩៩ សង្កាត់ ឫស្សី កែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ប្រភពពីនគរបាលជំនាញបានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៥ និង៣០នាទី មានករណីអំពើលួច មានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា ដោយមានអាវុធខ្លីម៉ាកកា៥៩ ឆក់ទូរសព្ទ័ដៃ ម៉ាក VIVO និងកាន់កាប់ អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ ៦៤អឺ០ ផ្លូវលេខ១២៨ កែងផ្លូវលេខ ៩៣ ភូមិ៤ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យ ចំនួន០៣នាក់ ជិះម៉ូតូចំនួន ០៣គ្រឿង ក្នុងពេលធ្វើសកម្មភាពឆក់ យកទូរសព្ទ័ដៃពីជនរងគ្រោះបានសម្រេច ហើយម្ចាស់ម៉ូតូកង់បី ដែលជនរងគ្រោះ។

កំពុងជិះបានកាច់ចង្កូតម៉ូតូ កង់បីកៀរម៉ូតូរបស់ជនសង្ស័យ បណ្តាលឲ្យដួលម៉ូតូរួចជនសង្ស័យ រត់ចោលម៉ូតូរបស់វា ទៅឡើងជិះ ម៉ូតូជាមួយបក្ខពួក ដែលបានដកអាវុធខ្លីមួយដើម ម៉ាកកា ៥៩ កាន់នៅដៃជាស្រេច នាំគ្នាជិះគេចខ្លួនបាត់អស់។

សូមបញ្ជាក់ផងដែរ ក្នុងប្រតិបត្តិការឃាត់ខ្លួន ជនសង្ស័យ ធ្វើឡើងនៅវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២០ កម្លាំងជំនាញ របស់ការិយាល័យជំនាញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ជាបន្តបន្ទាប់ ចំនួន០៤ នាក់ នៅចំណុចបន្ទប់លេខ ៩៩៩ ផ្ទះសំណាក់ កាកា ផ្លូវវត្តទួល ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ លេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលពាក់ពន្ធ័ប្រព្រឹត្ត បទល្មើសអំពើលួច មានស្ថានទម្ងន់ទោស ឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ កន្លងមកចំនួន ០៣ករណី ក្នុងរាជធានី ភ្នំពេញ។

ករណីទី១ ៖ អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្ត អំពើហិង្សា ដោយមានអាវុធខ្លី ម៉ាកកា ៥៩ ឆក់ទូរសព្ទ័ដៃ ម៉ាក VIVO និងកាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាតប្រព្រឹត្ត កាលពីវេលាម៉ោង០៥ និង៣០ នាទីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២០ នៅ ចំណុចមុខផ្ទះលេខ៦៤អឺ០ ផ្លូវលេខ ១២៨ កែងផ្លូវលេខ៩៣ ភូមិ៤ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ករណីទី២៖ អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា ឆក់កាបូបដៃ ពណ៌ខ្មៅ ប្រព្រឹត្តកាលពីវេលាម៉ោង០៦ និង២០នាទី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចមុខ ហាងកាហ្វេ ប៉ោយប៉ែ ត ផ្ទះលេខ១៨ ផ្លូវលេខ ២៤២ ភូមិ ១ សង្កាត់បឹង ព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ករណីទី៣៖ អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា ឆក់ទូរសព្ទ័ដៃ ប្រព្រឹត្តកាលវេលាម៉ោង១៦ និង៣០ នាទីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ នៅចំណុចមុខផ្សារ TK ផ្ទះលេខ០០៧ ផ្លូវលេខ ១៥ ក្រុម៣២ ភូមិ៨ សង្កាត់បឹងកក់១ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យទាំង៤ខាងលើ ត្រូវបានកម្លាំងសមត្តកិច្ច បញ្ជូនទៅកាន់អយ្យការសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ