សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌដង្កោ ឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន

នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៦ និង០០នាទី លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការ លោកវរសេនីយ៍ទោ សូរ វិសាល អធិការង នៃអធិការដ្ឋាននគរបាល ខណ្ឌដង្កោ លោកវរសេនីយ៍ត្រី លឹម ចេងហេង នាយផ្នែកប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងចុះស្រាវជ្រាវមុខសញ្ញាជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ពេលនោះសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ណាំ សុខគៀន ហៅ ជ្រូក ភេទប្រុស អាយុ២៥ឆ្នាំ រួចសមត្ថកិច្ច បានធ្វើការឆែកឆេររកឃើញថ្នាំញៀនចំនួន១៦កញ្ចប់ ​(តូច១៥កញ្ចប់,​ធំល្មម០១កញ្ចប់) ដែលជនសង្ស័យដាក់ក្នុងប្រអប់ជ័រពណ៌សលាយខៀវ ក្នុងហៅប៉ៅខោមុខខាងស្ដាំរបស់ជនសង្ស័យខាងលើ។

បច្ចុប្បន្នសមត្ថកិច្ច កំពុងឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាល ខណ្ឌដង្កោ តាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ