សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

បង្រ្កាបជនសង្ស័យចំនួន១២នាក់ ពាក់ព័ន្ធករណី ប្រើប្រាស់អាវុធខ្លីបាញ់យកម៉ូតូ ប្រើជើងធាក់ប្លន់យកម៉ូតូ និងចុះវ៉ៃប្លន់យកម៉ូតូ ត្រូវកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌធ្ងន់ នៃស្នងការរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួន

ដោយអនុវត្តតាមបទបញ្ជា យ៉ាងម៉ឺងម៉ាត់ពីសំណាក់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល បានឲ្យកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរង ចុះសហការជាមួយការិយាល័យព្រហ្មទណ្ឌធ្ងន់ នៃស្នងការរាជធានីភ្នំពេញ និងបានការសហការជាមួយស្រុកខណ្ឌ ខេត្តជាប់ព្រំប្រទល់ មានស្រុកអង្គស្នួល ខេត្តកណ្តាល ស្នងការខេត្តកំពង់ស្ពឺ ស្នងការខេត្តបាត់ដំបង ស្រាវជ្រាវរហូតឈានដល់ការបង្រ្កាបជនសង្ស័យ ជាមុខសញ្ញាប្រើប្រាស់អាវុធខ្លីបាញ់ប្លន់យកម៉ូតូ ធាក់ប្លន់យកម៉ូតូ ចុះវ៉ៃប្លន់យកម៉ូតូ បាន១២នាក់ ដកហូតវត្ថុតាងម៉ូតូ០៥គ្រឿង ដែលបានធ្វើសកម្មភាព៖

១-ករណីបាញ់ប្លន់យកម៉ូតូផ្លូវចូលវត្តជន្លង់ម្លូ រ ភ្លើងឆេះរទេះ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ០០:១៥នាទី រំលងអធ្រាត

២-ករណីធាក់ប្លន់ម៉ូតូលើផ្លូវជាតិលេខ៣ចាប់ពីផ្សារអង្គតាសោមមកភ្នំពេញ និងផ្លូវជាតិលេខ៤ ចាប់ពីខេត្តកំពង់ស្ពឺមកភ្នំពេញ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ចំនួន១២នាក់រួមមាន៖

ទី១-ឈ្មោះ ឌី សុវណ្ណារ៉ា ភេទប្រុស អាយុ ១៨ ឆ្នាំ

ទី២-ឈ្មោះ រ៉េត សុវណ្ណារ៉ា ភេទប្រុស អាយុ ២៤ ឆ្នាំ

ទី៣ -ឈ្មោះ ទន់ សុភារិទ្ធ ហៅ អ៊ូក ភេទប្រុស អាយុ ២០ឆ្នាំ

ទី៤-ឈ្មោះ ឡុង បញ្ញា ហៅ ភ័ក្រ ភេទប្រុស អាយុ ២៣ឆ្នាំ

ទី៥-ឈ្មោះ ម៉ៅ សុវណ្ណារ៉ា ហៅ រ៉ា ភេទ ប្រុស អាយុ ១៨ ឆ្នាំ

ទី៦-ឈ្មោះ តារា វី ហៅ វី ភេទ ប្រុស អាយុ ២០ឆ្នាំ

ទី៧-ឈ្មោះ ឡេង គឹមលុយ ភេទប្រុស អាយុ ១៨ ឆ្នាំ

ទី៨-ឈ្មោះ សាវុធ ពិសី ហៅ សី ភេទប្រុស អាយុ ១៨ ឆ្នាំ

ទី៩-ឈ្មោះ ណយ សុផាន់ ហៅ ប៉ាន់ ភេទប្រុស អាយុ ២១ឆ្នាំ

ទី១០-ឈ្មោះ នួន សំណាង ហៅ អេត ភេទប្រុស អាយុ ២០ ឆ្នាំ

ទី១១-ឈ្មោះ ជុន សុជាតិ ភេទប្រុស អាយុ ២២ឆ្នាំ

ទី១២-ឈ្មោះ ឡុង វណ្ណដេវីត ភេទប្រុស ២៣ឆ្នាំ

បច្ចុប្បន្នជនសង័្សយទាំង១២នាក់ខាងលើ ត្រូវបានកម្លាំងផ្នែកជំនាញ របស់អធិការដ្ឋាននគរបាល ខណ្ឌកំបូល កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕


  

 

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ