សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌដង្កោ ឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន

កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១១ និង០០នាទី កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌដង្កោ លោកវរសេនីយ៍ទោ សូរ វិសាល អធិការង នៃអធិការដ្ឋាននគរបាល ខណ្ឌដង្កោ លោកវរសេនីយ៍ត្រី លឹម ចេងហេង នាយផ្នែកប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបជាក់ស្តែងករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ត្រង់ចំណុចផ្ទះផ្ទះជួល បន្ទប់លេខ B17 ផ្លូវបេតុង ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ បង្កដោយជនសង្ស័យចំនួន០២នាក់។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានរួមមាន៖

១-ឈ្មោះ អ៊ូ តូរ៉ូ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល បន្ទប់លេខ B17 ផ្លូវបេតុង ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

២-ឈ្មោះ ផាន វណ្ណា ហៅ ត្រេន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល បន្ទប់លេខ B17 ផ្លូវបេតុង ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

វត្ថុតាងដែលត្រូវសមត្ថកិច្ចចាប់យក ក្រាមពណ៌សថ្លាចំនួន១១កំណាត់ទុយោ,ទូស័ព្ទចំនួន០១គ្រឿង ,ទុយោសម្រាប់ចូកថ្នាំញៀនចំនួន០១, ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន,បំពង់ជ័រពណ៌ខ្មៅចំនួន០១ ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាល ខណ្ឌដង្កោ ដើម្បីចាត់បន្តតាមនីតិវិធីច្បាប់៕

 

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ