សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល អូរបែកក្អម ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចថង់យួរមានទូរស័ព្ទដៃ និងប្រាក់

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១២ និង៤០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល អូរបែកក្អម ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចថង់យួរមានទូរស័ព្ទដៃ និងប្រាក់ នៅចំណុចតូបលក់ទឹកសុទ្ធតាមចិញ្ចើមផ្លូវបេតុង ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បង្កដោយជនសង្ស័យម្នាក់ ប្រើប្រាស់មធ្យោបាយថ្មើរជើង។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ អ៊ ណារីន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ ក្រោយពីឃាត់ខ្លួន និងធ្វើតេស្តរកសារធាតុ ញៀន លើជនសង្ស័យ គឺរកឃើញលទ្ធផលវិជ្ជមាន មានសារធាតុញៀន។

សមត្ថកិច្ច បាន​ប្រាប់​ឲ្យ​ដឹងថា ជនសង្ស័យបានធ្វើសកម្មភាពលួចថង់យួរមានទូរស័ព្ទដៃ និងលុយ ជនរងគ្រោះឈ្មោះ ស៊យ ឆេងអ៊ី ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ទឹកសុទ្ធ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

សម្ភារៈបាត់បង់គ្មាន , សម្ភារៈបន្សល់ទុក ទូរស័ព្ទដៃ០២គ្រឿង (ម៉ាកសាំងសុង០១គ្រឿង និងណូគារចុចពិល០១គ្រឿង ) លុយខ្មែរ២០.០០០រៀល ប្រគល់ឲ្យជនរងគ្រោះវិញ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ