សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ខ្សែក

នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៦និង៤០នាទី កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល មនោរម្យ បានសហការជាមួយកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌ៧មករា បានឃាត់ខ្លួនជនសង្សយ័ម្នាក់ករណីឆក់ខ្សែក បង្កដោយឈ្មោះ ស្រ៊ុន ណារុន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ ដឹកអីវ៉ាន់ឲ្យអ្នកលក់ឡេ តាមអនឡាញ ស្នាក់នៅផ្ទះជួល មិនចាំលេខ អាគាទី៥ ជាន់ទី២ ផ្លូវ២១១ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ក្រោយពីសាកសួរ និងយកទឹកនោម ទៅធ្វើតេស្តរកនូវសារធាតុញៀន ជាលទ្ធផលវិជ្ជមាន មានសារជាតិញៀន។ ជនរងគ្រោះ ឈ្មោះ កៅ មរកត ភេទស្រី អាយុ៣២ឆ្នាំ នៅផ្ទះស្នាក់នៅផ្ទះលេខ ៤៣អាយ ផ្លូវ១៨៧ ភូមិក្តីតាកុយ សង្កាត់វាលស្បៅ ខណ្ឌច្បាអំពៅ រាជធានីភ្នុំពេញ។

វត្ថុតាង និងសំភារៈដកហូតពីជនសង្ស័យរួមមាន៖

១- ខ្សែកចំនួន១ខ្សែ ជារបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យជនរងគ្រោះវិញ

២- ម៉ូតូ១គ្រឿង ម៉ាក សុយសូគី និច ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ1GW9697 ជាមធ្យោបាយ ដែលជនសង្ស័យជិះធ្វើសកម្មភាពឆក់

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ