សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីវ៉ៃប្លន់យកទូរស័ព្ទ

កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៣និង០០នាទី ជនរងគ្រោះឈ្មោះ អ៊ុន ស្រី វណ្ណ ភេទស្រី អាយុ២០ឆ្នាំ បានដើរចេញពីផ្ទះជួល ស្ថិតនៅភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មកឈរចាំជិះម៉ូតូ កង់បីឥណ្ឌា នៅលើផ្លូវលំ ក្នុងភូមិព្រៃធំ ខាងលើ ។ ពេលនោះក៏មានជនសង្ស័យឈ្មោះ កេត បូរ៉ា ភេទប្រុស អាយុ២៧ឆ្នាំ បានជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ1IA-2060 មានលេខតួ និងលេខម៉ាស៊ីន5656046 (អត់ក្បាំង) មកឈប់ក្បែរជនរងគ្រោះ រួចបានសួរជនរងគ្រោះថា ទៅណាខ្ញុំជូនទៅ? ប៉ុន្តែដោយសារជនរងគ្រោះ ពុំដែលធ្លាប់ស្គាល់ ជនសង្ស័យពីមុនមកផង ក៏បានឆ្លើយតបថា ខ្ញុំបានហៅ កង់បីរួចហើយ ។

បន្ទាប់មកជនសង្ស័យបានជិះម៉ូតូម៉ាកខាងលើ ចេញពី ជនរងគ្រោះបានចំងាយប្រហែល១០០ម៉ែត្រ ក៏ត្រឡប់មកវិញ ឈប់ម៉ូតូ ហើយដើរសំដៅមករកជនរងគ្រោះ រួចធ្វើសកម្មភាព ចាប់អោបជនរងគ្រោះពីក្រោយ និងចាប់ដៃបង្វិលទល់មុខគ្នា ហើយចាប់ បោចសក់ក្បាលជនរងគ្រោះ ដាល់០១ដៃ ចំកណ្តាលចិញ្ចើម បណ្តាលឱ្យពក រួចដណ្តើមយកទូរស័ព្ទដៃម៉ាក Oppo ពណ៌ស្លាប កំភេន លាយខ្មៅ ពីដៃជនរងគ្រោះ។

ពេលនោះម៉ូតូកង់បីឥណ្ឌា ដែលជនរងគ្រោះបានហៅមកដល់ ជនរងគ្រោះក៏ស្រែកឆោឡោ ជនសង្ស័យឃើញដូចនេះ ក៏បានរត់ឡើងជិះម៉ូតូបើកគេចខ្លួនបាត់ ដោយមិន បានយកទូរស័ព្ទជនរងគ្រោះទៅទេ ហើយជនរងគ្រោះក៏បាន រាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រៃស អំពីម៉ាកម៉ូតូ ,ផ្លាកលេខម៉ូតូ និងភិនភាគជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ដែរ តែជនរងគ្រោះពុំទាន់បានមកដាក់ពាក្យបណ្តឹងភ្លាមទេ។

លុះដល់វេលាម៉ោង១៩និង០០នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យ បានជិះម៉ូតូម៉ាកខាងលើ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមិនស្គាល់ម៉ាក ពីជនរងគ្រោះមិនស្គាល់ឈ្មោះម្នាក់ទៀត ដែលកំពុងជិះម៉ូតូស្របទិស គ្នាជាមួយជនសង្ស័យ តាមផ្លូវ៥០ម៉ែត្រ ពីត្បូងទៅជើង ស្ថិតត្រង់ ចំណុចភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ជនសង្ស័យក៏បានប៉ះដៃម៉ូតូជាមួយជនរងគ្រោះមិនស្គាល់ឈ្មោះ ដួលទាំង ០២គ្រឿង ។ ហើយជនរងគ្រោះមិនស្គាល់ឈ្មោះ ក៏បានស្រែកឆោឡោថា ចោរៗ រួចប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ និងសមត្ថកិច្ច កំពុងជិះម៉ូតូល្បាតក្បែរកន្លែងកើតហេតុ ក៏បានជួយអន្តរាគមន៍ ធ្វើការឡោមព័ទ្ធឃាត់ខ្លួនបានជនសង្ស័យខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋ បាលព្រៃសតាមនីតិវីធីច្បាប់ ។

បន្ទាប់មកជនរងគ្រោះឈ្មោះ អ៊ុន ស្រីវណ្ណ ក៏បានមក មើលមុខជនសង្ស័យស្គាល់ថា ជាជនសង្ស័យដែលបានធ្វើសកម្មភាពវ៉ៃប្លន់យកទូរស័ព្ទដៃរបស់គាត់ (អ៊ុន ស្រីវណ្ណ) មិនបានសម្រេច កាលពីវេលាម៉ោង១៣និង០០នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ខាងលើ រួចជនរងគ្រោះឈ្មោះ អ៊ុន ស្រីវណ្ណ ក៏បានដាក់ពាក្យ បណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីឱ្យ សមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង។

ចំពោះជនរងគ្រោះមិនស្គាល់ឈ្មោះម្នាក់ទៀត ពេលសមត្ថកិច្ច និងប្រជាពលរដ្ឋ ឃាត់ខ្លួន បានជនសង្ស័យខាងលើ រូបគាត់ (ជនរងគ្រោះមិនស្គាល់ឈ្មោះ) មិនបានដាក់ពាក្យបណ្តឹង ដល់សមត្ថកិច្ចទេ បានជិះម៉ូតូចេញពី កន្លែងកើតហេតុ ទៅផ្ទះបាត់តែម្តង ។ ក្រោយពីធ្វើការសាកសួរជនសង្ស័យ បានឆ្លើយសារភាព ប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពចាប់អោបជនរងគ្រោះឈ្មោះ អ៊ុន ស្រីវណ្ណ ហើយចាប់ដៃ បង្វិល ទល់មុខគ្នា និងបោចសក់ក្បាលដាល់ចំចិញ្ចើម បណ្តាលឱ្យពក រួចបើកម៉ូតូរត់គេចខ្លួនប្រាកដមែន។

វត្ថុតាងចាប់យក៖ ម៉ូតូ០១គ្រឿង,ទូរស័ព្ទដៃ ចំនួន០១គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌដង្កោ ដើម្បីអនុវត្តតាមនីតិវិធី៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ