សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌដង្កោ បើកប្រតិបត្តិការស្រាវជ្រាវ បង្ក្រាបមុខសញ្ញា ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន បាន​០២ករណី

នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌដង្កោ, លោកវរសេនីយ៍ទោ សូរ វិសាល អធិការរង នៃអធិការដ្ឋាននគរបាល ខណ្ឌដង្កោ និងលោកវរសេនីយ៍ត្រី លឹម ចេងហេង នាយផ្នែកប្រឆាំងគ្រឿងញៀន ​បានដឹកនាំកម្លាំងចុះបង្ក្រាបមុខសញ្ញា ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន បាន​០២ករណី​ដូចខាងក្រោម៖

ករណីទី១៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្ត​នៅត្រង់ចំណុចរោងអេតចាយ ផ្លូវលំ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់ខ្លួនម្នាក់ ភេទប្រុស រួមទាំងវត្ថុតាងដកហូតៈ ក្រាមបណ៌សថ្លា០១កញ្ចប់ថង់ធំល្មម, ម៉ូតូ០១គ្រឿង។​

ករណីទី២៖ ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្ត​នៅត្រង់ចំណុចរោងអេតចាយ ផ្លូវលំ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់ខ្លួនចំនួន០៧នាក់ ស្រី០២នាក់ រួមទាំងវត្ថុតាងដកហូតៈ សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ដោយមានការសម្របសម្រួលពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យខាងលើ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ