សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ជនសង្ស័យចំនួន០៣នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ទន្លេបាសាក់ ឃាត់ខ្លួនករណីប្រើប្រាស់គ្រឿងញៀន ដោយខុសច្បាប់

នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០១:១៥នាទី រំលងអាធ្រាត នៅចំណុចផ្ទះលេខ 71Eo ផ្លូវ63 ក្រុម75 សង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន សមត្ថកិច្ចបានឃាត់ជនសង្ស័យចំនួន03នាក់ ករណីប្រើប្រាស់គ្រឿងញៀន ដោយខុសច្បាប់។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនមាន៖

១.ឈ្មោះ សុខ ទិត ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនពិតប្រាកដ។

២. ញឹល ម៉ៅ ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនពិតប្រាកដ។

៣. ឈ្មោះ ប៉ូច ភេទ ប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនពិតប្រាកដ។

ពេលកម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាល ទន្លេបាសាក់ ដែលកំពុងជិះម៉ូតូល្បាត តាមបណ្ដោយផ្លូវ៦៣ បានឃើញ ជនសង្ស័យ ទាំង០៣នាក់ ក៏មានការសង្ស័យ ក៏សុំធ្វើការត្រួតពិនិត្យ និងនាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ទន្លេបាសាក់ ក្រោយពីសាកសួរ និងយកទឹកនោម ទៅធ្វើតេស្តរកនូវសារធាតុ ខុសច្បាប់ ជាលទ្ធផលវិជ្ជមាន គឺជនសង្ស័យ ទាំង០៣នាក់ មានសារជាតិញៀន ។

វត្ថុតាងដកហូត ម៉ូតូសណ្ដោង រម៉ក ម៉ាក ស៊ីរុះ ពណ៌ ក្រហម ផ្លាកលេខ តាកែវ 1B 3717 សោរតាន់ ៣ កន្រ្តៃកាត់ខ្សែភ្លើង ១ សោរដែក លេខ ១៩ ចំនួន១ កូនកាំបិតដងខ្មៅ ១ រណាអារ ចំនួន ១និង ទុលឡឺវីស គ្មាន ដង ១ ដែលនៅ លើម៉ូតូសណ្ដោង រម៉ក ។

បច្ចុប្បន្នសមត្ថកិច្ច កំពុងឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុ តាង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ