សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ក្នុងប្រតិបត្តិការស្រាវជ្រាវ បង្ក្រាបមុខសញ្ញា ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន

នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១០ និង០០នាទី លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ លោកវរសេនីយ៍ទោ សូរ វិសាល អធិការងនគរបាលខណ្ឌដង្កោ លោកវរសេនីយ៍ត្រី លឹម ចេងហេង នាយផ្នែកប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងសមត្ថកិច្ចចុះស្រាវជ្រាវបង្ក្រាប មុខសញ្ញាជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្ត​នៅត្រង់ចំណុចចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាល ខណ្ឌដង្កោ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ