សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ពន្ធ័ករណីលួចម៉ូតូ

កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ០២នាក់ ពាក់ពន្ធ័ករណីលួចម៉ូតូម៉ាកហុងដា ZOOMERX ពណ៌ទឹកប្រាក់ សេរីឆ្នាំ២០១៦ ពាក់ផ្លាកលេខ ភ្នំពេញ១FQ ១៧២១ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១៣៥អឺ០ហ្សេត ផ្លូវលេខ១៤៤ ភូមិ៤ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៩ និង០០ នាទី។

១-ជនសង្ស័យឈ្មោះ ប៉ែន ចាន់ណា ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥អឺ៣ ផ្លូវលេខ១៣០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃាត់ខ្លួននៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៣ និង០០នាទី នៅចំណុចផ្លូវលេខ១៣០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

២-ជនសង្ស័យឈ្មោះ ជឹម សំភព ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ឃាត់ខ្លួននៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៦ និង០០នាទី នៅចំណុចផ្លូវលេខ១១០ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ផាត បញ្ញារិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ ២១៨ ផ្លូវលេខ៥ ភូមិពោធិមង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សម្ភារៈបាត់បង់ដូចជា ម៉ូតូម៉ាកហុងដា ZOOMERX ពណ៌ ទឹកប្រាក់ សេរីឆ្នាំ ២០១៦ ផ្លាកលេខ ភ្នំពេញ១FQ១៧២១។

កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ១៧ និង០០ នាទី ជនសង្ស័យបានទៅលេងហ្គេមនៅម្តុំរោងកុនហែមជាតិ ផ្លូវលេខ១៣០ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ លុះដល់ម៉ោងប្រហែល ១៩ និង០០ នាទី ជនសង្ស័យបានលេងហ្គេមចាញ់អស់ប្រាក់ ក៏ឈប់លេងហើយចេញធ្វើសកម្មភាពលួចម៉ូតូ។

នៅពេលជនសង្ស័យដើរមកដល់ចំណុចកើតហេតុខាងលើ ក៏បានឃើញម៉ូតូរបស់ជនរងគ្រោះទុកនៅមុខផ្ទះ ឃើញស្ងាត់ពុំមានមនុស្ស ជនសង្ស័យឈ្មោះ ប៉ែន ចាន់ណា ក៏បានយកដែកកាច់របស់ខ្លួន យកទៅធ្វើសកម្មភាពកាច់សោកុងតាក់ម៉ូតូរបស់ជនរងគ្រោះ បានសម្រេច រួចក៏ជិះគេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចនៃការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ