- ព័ត៌មានជាតិ ២ ធ្នូ ២០២០
លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ នាយការិយាល័យបណ្តុះបណ្តាល ដឹកនាំមន្ត្រីក្រោមឱវាទ ព្រមទាំងនាំយកថវិកា ចុះសួរសុខទុក្ខមន្ត្រីនគរបាល ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យលោកសង្ឃ
ដោយមានការយកចិត្តទុកដាក់ជាបន្តបន្ទាប់ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៩ព្រឹក លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ នាយការិយាល័យបណ្តុះបណ្តាល ព្រមទាំងមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ នាំយកគ្រឿងបរិភោគមួយចំនួន ព្រមទាំងថវិកា ជូនលោកអនុសេនីយ៍ឯក នួន ថុន នាយផ្នែកកម្មវិធីសិក្សា ដែលបានវះកាត់បូសអន្ទុងក្នុងពោះវៀន កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យលោកសង្ឃ។ ក្នុងឱកាសនេះដែរ លោកអនុសេនីយ៍ឯក ក៏បានគោរពនិងថ្លែងអំណរគុណ ចំពោះឯកឧត្តមស្នងការ ដែលតែងតែយកចិត្តទុក្ខដាក់មន្ត្រីក្រោមឱវាទ ជាពិសេសនៅពេលដែលមន្ត្រីនគរបាលមានជម្ងឺមិនថាបុរស ឬ ស្ត្រី ឯកឧត្តមតែងយកចិត្តទុក្ខដាក់គ្រប់ពេល៕
- ព័ត៌មានជាតិ ២ ធ្នូ ២០២០
កម្ពុជានឹងចុះអាកាសធាតុត្រជាក់លើកទី១ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២០
បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម កម្ពុជានឹងចុះអាកាសធាតុត្រជាក់លើកទី ១ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ នេះ មានរយៈពេល ១ សប្ដាហ៍ពេញ ។ សីតុណ្ហភាពនឹងចុះត្រជាក់តាមបណ្តលខេត្តនៅតំបន់វាលទំនាបកណ្ដាល ចាប់ពី ១៩-២១ អង្សារសេ ចំណែកបណ្តលខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាននឹងចុះដល់ ១៧ អង្សារសេរ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មាន ពិសេសសូមវីរៈកងទ័ពរស់នៅនិង ឈរជើងនៅជួរមុខដែលឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សូមយកចិត្តទុកដាក់ថៃសុខភាពនៃការចុះត្រជាក់ខុសពីធម្មតានេះ ៕
- ព័ត៌មានជាតិ ៣០ វិច្ឆិកា ២០២០
ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជា ខណ្ឌចំការមន ចុះសំណេះសំណាល និងនាំយកថវិកាមរណៈសង្រ្គោះ ប្រគល់ជូនក្រុមគ្រួសារសព សមាជិកមួយគ្រួសារ
នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៥ និង៣០នាទី ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជា ខណ្ឌចំការមន រាជធានីភ្នំពេញ ដឹកនាំដោយលោកស្រី មុំ ចាន់ដានី អនុប្រធានប្រចាំការ សមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ នឹងជាប្រធានមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ បានអញ្ជើញសំណេះសំណាល និងប្រគល់ថវិកាមរណៈសង្រ្គោះចំនួន ៤០០០.០០០រៀល (បួនលាន រៀលគត់) ប្រគល់ជូនគ្រួសារសពលោក សេក សែ គ្រួសារនិវត្តយាធា ទីលំនៅផ្ទះ១២៧ ផ្លូវ១៥៥ ភូមិ១ សង្កាត់ ទួលទំពូងទី១ ខណ្ឌចំការមន។ ពិធីប្រគល់ថវិការធ្វើនៅសាលាខណ្ឌចំការមន ដោយមានការចូលរួមពីលោក យូ សុភក្រ័្ត អនុប្រធានមន្ទីសង្គមកិច្ច រាជធានីភ្នំពេញ, លោក អ៊ុយ ពៅ ប្រធានការិយាល័យបេឡាជាតិ អតីតយុទ្ធជនរាជធានីភ្នំពេញ, លោក យិន សាន អធិការខណ្ឌ, លោកស្រី គ្រួច ស៊ីផូ អធិការរងខណ្ឌ, លោកស្រី អ៊ុន ស៊ីវ៉ាន់នឿន ប្រធានសង្គមកិច្ចខណ្ឌ, លោក […]
- ព័ត៌មានជាតិ ២៨ វិច្ឆិកា ២០២០
លោកវរសេនីយ៍ឯក ហង្ស មុនី អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌកំបូល ដឹកនាំមន្ត្រីក្រោមឱវាទ ព្រមទាំងនាំយកថវិកា ចុះសួរសុខទុក្ខមន្ត្រីនគរបាល ដែលកំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋាន
នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក ហង្ស មុនី អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌកំបូល ដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខលោកវរសេនីយ៍ទោ ម៉ម ហោ អធិការរង នៃអធិការដ្ឋាននគរបាល ខណ្ឌកំបូល ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន។ ក្នុងនោះដែរ លោកវរសេនីយ៍ឯក បាននាំយកនៅថវិកាមួយចំនួន និងបានមានមតិសំណេះសំណាលសាកសួរសុខទុក្ខ និងជូនពរ សូមឲ្យលោកអធិការរង ឆាប់ជាសះស្បើយពីជម្ងឺ នាពេលឆាប់ៗ ហើយនឹងបានវិលត្រឡប់ចូលរួមដឹកនាំកងកម្លាំងក្នុងអង្គភាព ក៍ដូចជាចូលការពារ ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។ ជាមួយនោះដែរ លោកអធិការរង បានថ្លែងអំណរគុណចំពោះលោកអធិការ លោក-លោកស្រី អធិការរង លោកនាយផ្នែក នាយប៉ុស្ដិ៍ទាំង៧ ដែលយកចិត្តទុកដាក់ដល់មន្រី្ត ដែលមានជំងឺ និងជួបការលំបាក៕
- ព័ត៌មានជាតិ ២៦ វិច្ឆិកា ២០២០
អគ្គិភ័យឆេះទីតាំងឃ្លាំងស្រូវមួយកន្លែង បណ្តាលឲ្យខូចខាតសំភារៈមួយចំនួន ត្រូវបានសមត្ថកិច្ចអន្តរាគមន៍ ពន្លត់ទាន់ពេលវេលា
នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវេលាម៉ោង០៩ និង១០នាទី មានករណីអគ្គិភ័យឆេះឃ្លាំងស្រូវមួយកន្លែង នៅចំណុចស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ កម្លាំងជំនាញផ្នែកអគ្គិភ័យ បានឱ្យដឹងថា ករណីឆេះនេះ បណ្តាលមកពីខ្ទាតផ្កាភ្លើងពីឡសំម្ងួតបង្កជាអគ្គិភ័យ។ ករណីគ្រោះអគ្គិភ័យនេះបណ្តាលខូចខាត ឆេះឡសម្ងួតស្រូវ ទំហំ ០៣ម៉ែត្រ x ២០ម៉ែត្រ អស់ចំនួន ០១ឡ និងពុំបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។ ។ តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្នុងការពន្លត់អគិ្គភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យជាច្រើនគ្រឿង៖ – រថយន្តការិ. អគ្គិភ័យ រាជធានីភ្នំពេញ : ចំនួន ០៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡានស្មើនឹង១២ម៉ែត្រគូប ។ – រថយន្តអគ្គិភ័យស្នងការដ្ឋាននគរបាល ខេត្តកណ្តាល ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើរនឹង ០៤ម៉ែត្រគូប ។ – រថយន្តគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាសទឹកអស់ ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប ។ […]
- ព័ត៌មានជាតិ ២៥ វិច្ឆិកា ២០២០
លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដឹកនាំមន្ត្រីក្រោមឱវាទ ព្រមទាំងនាំយកថវិកា ចុះសួរសុខទុក្ខមន្ត្រីនគរបាល ដែលកំពុងសម្រាកព្យាបាល ជំងឺនៅមន្ទីរពេទ្យ
នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្មាំ២០២០ ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ មន្រ្តីនគរបាលចំនួន ០២នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ។ ១- លោកអនុសេនីយ៍ឯក ព្រំ សារឿន នាយរងប៉ុស្តិ៍នរគបាលរដ្ឋបាល ភ្នំពេញថ្មី មានជំងឺលើសឈាម។ ២- លោកអនុសេនីយ៍ទោ តែម សុភត្ត្រា មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ភ្នំពេញថ្មី មានជំងឺថ្លើម។ ក្នុងនោះដែរ លោកវរសេនីយ៍ឯក បាននាំយកនៅថវិកាឧបត្ថមរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន ១,២០០.០០០រៀល ទឹកសុទ្ធ២កេស មី១កេស ត្រីខ២យួ ទឹកស៊ីអ៊ីវ០១យួ ទឹកផ្លែឈើ១កេស ជូនដល់មន្រ្តីនគរបាលកំពុងសម្រាកព្យាបាលជំងឺ។ នៅពេលសួរសុខទុក្ខ ក្រុមគ្រួសារលោកអនុសេនីយ៍ឯក និងលោកអនុសេនីយ៍ទោ បានថ្លែងអំណរគុណចំពោះឯកឧត្តម ឧត្ដមសេនីយ៍ឯក […]
- ព័ត៌មានជាតិ ២៣ វិច្ឆិកា ២០២០
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២០ របស់អធិការដ្ឋាននគរបាល ខណ្ឌសែនសុខ
ដោយមានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៤ និង០០នាទី លោកឧត្តមសេនីយ៍ទោ មិន សុផេត ស្នងការរង ទទួលដឹកនាំបញ្ជានៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ បានបើកកិច្ចប្រជុំប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តក្នុងខែបន្ត ដើម្បីត្រួតពិនិត្យ និងផ្សព្វផ្សាយផែនការរយកចិត្តទុកដាក់ពង្រឹងលើការងារល្បាតពួនស្ទាក់ បង្ការបង្រ្កាបបទល្មើស លួច ឆក់ ប្លន់ ដែលងាយនិងកើតមានក្នុងភូមិសាស្រ្ត។ ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោកអធិការ អធិការរង នាយប៉ុស្តិ៍ នាយផ្នែក និងមន្ត្រីពាក់ព័ន្ធផងដែរ។ ក្នុងនោះដែរ លោកឧត្តមសេនីយ៍ទោស្នងការរង បានផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ ធ្វើយ៉ាងបម្រើសេវាជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ ជាពិសេសរង់ចាំទទួលពាក្យបណ្តឹង និងចេញល្បាតពួនស្ទាក់ ដើម្បីទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន៕
- ព័ត៌មានជាតិ ២៣ វិច្ឆិកា ២០២០
លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរង អញ្ជើញចូលរួមពិធីបិទវគ្គបំប៉នជំនាញបឋម និងទទួលសិក្ខាកាមនគរបាលរាជធានីចំនួន ១៧៤នាក់
នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៨ និង៣០នាទី លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបិទវគ្គបំប៉នជំនាញបឋម និងទទួលសិក្ខាកាមនគរបាលរាជធានីចំនួន១៧៤នាក់ មកបំរើការងារនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ក្នុងពិធីនេះផងដែរ ប្រារព្ធក្រោមអធិបតីភាពឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។ លោកឧត្តមសេនីយ៍ស្នងការរង ក៏បានលើកឡើង និងវាយតម្លៃខ្ពស់អំពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់សិក្ខាកាមរាជធានី សម្រេចបានលទ្ធផលល្អ៕
- ព័ត៌មានជាតិ ២១ វិច្ឆិកា ២០២០
កិច្ចប្រជុំផ្សព្វផ្សាយផែនការណែនាំ ស្តីពីការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក របស់អធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ
នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៤ និង៣០នាទី លោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរង ទទួលដឹកនាំខណ្ឌច្បារអំពៅ និងលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ បានដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយផែនការណែនាំ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ស្តីពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ប្រចាំខែតុលា ឆ្នាំ២០២០ និងការជួយសម្រួលគោលដៅកកស្ទះចរាចរណ៍ជាអចិន្ត្រៃយ៍ ព្រមទាំងដកបទពិសោធន៍គោលដៅងាយរងគ្រោះថ្នាក់ចរាចរណ៍ និងធ្វើការផ្សព្វផ្សាយដល់អ្នកប្រើប្រាស់យាន ត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពី លោកអធិការរង នាយផ្នែក-នាយប៉ុស្តិ៍ផងដែរ៕
- ព័ត៌មានជាតិ ១៨ វិច្ឆិកា ២០២០
កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌ៧មករា ចុះត្រួតពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់សាធារណៈតាមបណ្តោយផ្លូវលេខ១៣៤ មុខមន្ទីរពេទ្យបង្អែក រាជធានីភ្នំពេញ
ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើចរាចរណ៏ និងសណ្តាប់ធ្នាប់នៅលើដងផ្លូវ ក្នុងភូមិសាស្ត្រខណ្ឌ៧មករា ឲ្យមានរបៀបរៀបរយ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌ៧មករា ដឹកនាំដោយលោកវរសេនីយ៍ទោ ង៉ែត សារុន អធិការរង ទទួលការងារសណ្តាប់ធ្នាប់ចរាចរណ៏ និងលោក ប្រាក់ ហាក់ ប្រធានប្រជាការពារសាលា ខណ្ឌ៧មករា បានចុះរៀបចំសណ្តាប់តាមបណ្តោយផ្លូវលេខ១៣៤ មុខមន្ទីរពេទ្យបង្អែក រាជធានីភ្នំពេញ ដែលបងប្អូនអាជីវករយកចិញ្ចើមថ្នល់ប្រកបមុខរបរលក់ដូរសម្ភារផ្សេងៗ ដោយអនុញ្ញាតឲ្យលក់បណ្តោះអាសន្ន ១ភាគ៣ នៃចិញ្ចើមថ្នល់ដើម្បីទុកចិញ្ចើមថ្នល់ឲ្យថ្នើរជើង ជនពិការធ្វើដំណើរ និងកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ។ ជាមួយគ្នានេះដែរ ក្រុមការងារបានអំពាវនាវ ក៏ដូចជាសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ អាជីវករទាំងអស់ មេត្តាយកចិត្តទុកដាក់ ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ ឲ្យបានត្រឹមត្រូវតាមការណែនាំ មិនឲ្យលើសពី១ភាគ៣ នៃចិញ្ចើមផ្លូវសាធារណៈ៕