នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាល ខណ្ឌចំការមន ចូលរួមគោរពវិញ្ញាណក្ខ័ន្ លោកអនុសេនីយ៍ឯក ជាប វណ្ណថន មន្ត្រីនគរបាលផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌ ចំការមន ទទួលមរណៈភាព កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ដោយសារឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរ។
ជាមួយនេះដែរ លោកស្នងការរង ក៏បានមានមតិសំណេះសំណាលជាមួយក្រុមគ្រួសារសព និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ចំពោះការបាត់បង់មន្ត្រីដ៏ល្អ ដែលសកម្មនឹងការងារ ជាពិសេសបាត់បង់ស្វាមី លោកឪពុកជាទីស្រឡាញ់ របស់ក្រុមគ្រួសារសព។ ស្របពេលជាមួយនោះដែរ លោកស្នងការរង ក៏បាននាំយកថវិកាមួយចំនួនប្រគល់ជូនគ្រួសារសព យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕