- ព័ត៌មានជាតិ ៥ កម្ភៈ ២០២១
ក្រុមការងារនគរបាលសហគមន៍ បានចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ ព្រមទាំងចែកអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋរស់នៅ ក្នុងខណ្ឌ៧មករា
នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារនគរបាលសហគមន៍ បានចុះសំណេះសំណាលតាមខ្នងផ្ទះប្រជាពលរដ្ឋ រស់នៅក្នុងខណ្ឌ៧មករា ព្រមទាំងបានផ្សព្វផ្សាយគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្តិភាព ៧ចំណុច របស់រាជរដ្ឋាភិបាល ព្រមទាំងចែក និងផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋផងដែរ។ សរុបរួមជាលទ្ធផលប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងព្រលឹត បានចំនួន១០ខ្នងផ្ទះ មនុស្ស៤៦នាក់ ស្រី៣១នាក់ អាយុ១៨ឆ្នាំឡើង ៤១នាក់ ស្រី២៩នាក់, ប៉ុស្តិ៍នគរបាលរដ្ឋបាល មនោរម្យ បានចំនួន០៥ខ្នងផ្ទះ មនុស្ស២៩នាក់ ស្រី១៧នាក់ អាយុ១៨ឆ្នាំឡើង ២១នាក់ស្រី១៣នាក់។ ជាមួយនេះដែរ ប្រជាពលរដ្ឋមានការសប្បាយចិត្ត ក្រោយពីក្រុមការងារនគរបាលសហគមន៍ បានយកសៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណ មកចែកជូនប្រជាពលរដ្ឋដល់លំនៅដ្ឋាន។ ក្នុងនោះដែរក្រុមការងារ ក៏បានផ្សព្វផ្សាយពីវិធីការពារជម្ងឺឆ្លងកូវីដ១៩ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល៕
- ព័ត៌មានជាតិ ២០ មករា ២០២១
អគ្គិភ័យឆេះឃ្លាំងមួយកន្លែង នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ បណ្តាលឲ្យខូចខាតសម្ភារៈមួយចំនួន
នៅវេលាម៉ោង១៥:៣០នាទីល្ងាច ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆេះឃ្លាំងមួយកន្លែង ស្ថិតនៅផ្លូវលំ ភូមិស្វាយតាអ៊ុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ កម្លាំងជំនាញផ្នែកអគ្គិភ័យបានឲ្យដឹងថា ករណីឆេះនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយធ្វើឲ្យខូចខាតឆេះអស់សម្ភារៈដូចជា ម៉ាស៊ីនបាញ់ថ្នាំចំនួន ០២គ្រឿង, ម៉ាស៊ីនត្រជាចំនួន ០២គ្រឿង រួមទាំងសម្ភារៈផ្សេងទៀតនៅក្នុងឃ្លាំង ០១ចំនួនធំទៀត និងពុំបានឆេះរាលដាល ដល់ផ្ទះអ្នកជិតខាងឡើយ។ តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្នុងការពន្លត់អគិ្គភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យជាច្រើនគ្រឿង៖ + រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ១២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១២ឡាន ស្មើនឹង ៤៨ម៉ែត្រគូប។ + រថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោម៖ – រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃ ចំនួន០៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៥ឡាន ស្មើរនឹង២០ម៉ែត្រគូប ។ – រថយន្តអគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រចំនួន ០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៤ឡាន សើ្មនឹង១៦ម៉ែត្រគូប។ – រថយន្តអគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារចំនួន ០៦ឡាន ប្រើប្រាស់ទឹកអស់ចំនួន០៦ឡាន ស្មើរនឹង២៤ម៉ែត្រគូប។ […]
- ព័ត៌មានជាតិ ១៤ មករា ២០២១
កិច្ចប្រជុំវាយតម្លៃប៉ុស្តិ៍នគរបាលរដ្ឋបាល និងណែនាំធ្វើតារាងបច្ចុប្បន្នភាពគ្រប់គ្រងក្មេងទំនើង របស់អធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ
នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០១ នៅសាលប្រជុំនៃអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ បានរៀបចំកិច្ចប្រជុំវាយតម្លៃប៉ុស្តិ៍នគរបាលរដ្ឋបាល និងណែនាំធ្វើតារាងបច្ចុប្បន្នភាពគ្រប់គ្រងក្មេងទំនើង ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរង ទទួលផែនការងារសេនាធិការ។ ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជីញចូលរួមពីលោកអធិការ-អធិការរង, លោកនាយផ្នែក ,លោកនាយប៉ុស្តិ៍ ព្រមទាំងមន្ត្រីពាក់ព័ន្ធ ចំណុះអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ៕
- ព័ត៌មានជាតិ ១៣ មករា ២០២១
អគ្គិភ័យឆេះហាងលក់គ្រឿងអេឡិចត្រូនីចមួយកន្លែង នៅសង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា ត្រូវបានសមត្ថកិច្ចអន្តរាគមន៍ ពន្លត់ទាន់ពេលវេលា
នៅវេលាម៉ោង០៤:៣០នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ មានករណីអគ្គីភ័យឆេះហាងលក់គ្រឿងអេឡិចត្រូនីចមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវ លេខ១០៧ ផ្ទះលេខ៨៣DEo ភូមិ២ សង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ កម្លាំងជំនាញផ្នែកអគ្គិភ័យបានឲ្យដឹងថា ករណីឆេះនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយធ្វើឲ្យខូចខាតឆេះអស់ម៉ូតូចំនួន០២គ្រឿង, ទូរក្លាសសេចំនួន០៣, ទូរសម្ភារៈ មួយចំនួន និងពុំបានឆេះរាលដាល ដល់ផ្ទះអ្នកជិតខាងឡើយ។ តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្នុងការពន្លត់អគិ្គភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យជាច្រើនគ្រឿង៖ រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ ឡាន ស្មើនឹង ០៤ម៉ែត្រគូប។ ករណីគ្រោះអគ្គិភ័យនេះ មិនបណ្តាលឲ្យមានអ្នកស្លាប់ ឬរបួសឡើយ ហើយត្រូវបានពន្លត់ចប់នៅម៉ោង០៤:៥៥នាទឺទៀបភ្លឺ នាថ្ងៃដដែល៕
- ព័ត៌មានជាតិ ១១ មករា ២០២១
កិច្ចប្រជុំវាយតម្លៃប៉ុស្តិ៍នគរបាលរដ្ឋបាល និងណែនាំធ្វើតារាងបច្ចុប្បន្នភាពគ្រប់គ្រងក្មេងទំនើង របស់អធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង
នៅថ្ងៃទី១១ ខែមករា ឆ្នាំ ២០២១ នៅសាលប្រជុំនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានបើកកិច្ចប្រជុំ ស្តីពីការកែសម្រួលតួនាទី ភារកិច្ច និងរចនាសម្ព័ន្ធ របស់អធិការនគរបាលក្រុង ស្រុក ខណ្ឌ, វាយតម្លៃប៉ុស្តិ៍នគរបាលរដ្ឋបាល និងណែនាំធ្វើតារាងបច្ចុប្បន្នភាព គ្រប់គ្រងក្មេងទំនើង ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរង ទទួលផែនការងារសេនាធិការ។ ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជីញចូលរួមពីលោកអធិការ-អធិការរង, នាយផ្នែក ,លោកនាយប៉ុស្តិ៍ ព្រមទាំងមន្ត្រីពាក់ព័ន្ធ ចំណុះអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង៕
- ព័ត៌មានជាតិ ៩ មករា ២០២១
អគ្គិភ័យឆេះហាង ឃូលផាលេស នៅខណ្ឌទួលគោក បណ្តាលឲ្យឆេះខូចខាតស្ទើរទាំងស្រុង
នៅវេលាម៉ោង ១៦:១៥នាទីល្ងាច ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆេះហាងមួយកន្លែង ឈ្មោះឃូលផាលេស នៅតាមបណ្ដោយផ្លូវលេខ ២១៥ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ កម្លាំងជំនាញផ្នែកអគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ករណីឆេះនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយធ្វើឲ្យខូចខាតឆេះអស់ប្រហែល ៧០% មានដូចជាម៉ាស៊ីនត្រជាក់ តុកៅអី សម្ភារភ្លេង ព្រមទាំងសម្ភារមួយចំនួនទៀត និងពុំបានឆេះរាលដាល ដល់ផ្ទះអ្នកជិតខាងឡើយ។ តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្នុងការពន្លត់អគិ្គភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់ អគិ្គភ័យជាច្រើនគ្រឿង៖ រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ: ចំនួន ០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ ឡាន ស្មើនឹង ១២ម៉ែត្រគូប។ ករណីគ្រោះអគ្គិភ័យនេះ មិនបណ្តាលឲ្យមានអ្នកស្លាប់ ឬរបួសឡើយ ហើយត្រូវបានពន្លត់ចប់នៅម៉ោង១៦:៥០នាទីល្ងាច នាថ្ងៃដដែល៕
- ព័ត៌មានជាតិ ៩ មករា ២០២១
ក្រុមការងារនគរបាលសហគមន៍ បានចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ ព្រមទាំងចែកអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌ៧មករា
នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ ក្រុមការងារនគរបាលសហគមន៍ បានចុះសំណេះសំណាលតាមខ្នងផ្ទះប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌ៧មករា ព្រមទាំងបានផ្សព្វផ្សាយគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្តិភាព ៩ ចំណុចរបស់រាជរដ្ឋាភិបាល និងផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋផងដែរ។ សរុបរួមជាលទ្ធផលប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងព្រលឹត បានចំនួន០៥ខ្នងផ្ទះ មនុស្ស៤៨នាក់ ស្រី២៩នាក់ អាយុ១៨ឆ្នាំឡើង ៣១នាក់ ស្រី២២នាក់, ប៉ុស្តិ៍នគរបាលរដ្ឋបាល មនោរម្យ បានចំនួន១១ខ្នងផ្ទះ មនុស្ស៧២នាក់ ស្រី៣៦នាក់ អាយុ១៨ឆ្នាំឡើង ៦៦នាក់ស្រី៣៥នាក់។ ជាមួយនេះដែរ ប្រជាពលរដ្ឋមានការសប្បាយចិត្ត ក្រោយពីក្រុមការងារនគរបាលសហគមន៍ បានយកសៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណ មកចែកជូនប្រជាពលរដ្ឋដល់លំនៅដ្ឋាន។ ក្នុងនោះដែរក្រុមការងារ ក៏បានផ្សព្វផ្សាយពីវិធីការពារជម្ងឺឆ្លងកូវីដ១៩ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល៕
- ព័ត៌មានជាតិ ៨ មករា ២០២១
កិច្ចប្រជុំវាយតម្លៃប៉ុស្តិ៍នគរបាលរដ្ឋបាល និងណែនាំធ្វើតារាងបច្ចុប្បន្នភាពគ្រប់គ្រងក្មេងទំនើង របស់អធិការដ្ឋាននគរបាល ខណ្ឌចំការមន
នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ ២០២១ វេលាម៉ោង ១៣:០០នាទី នៅសាលប្រជុំអធិការដ្ឋាននគរបាល ខណ្ឌចំការមន បានបើកកិច្ចប្រជុំ ស្តីពីការកែសម្រួលតួនាទី ភារកិច្ច និងរចនាសម្ព័ន្ធ របស់អធិការនគរបានលក្រុង ស្រុក ខណ្ឌ, វាយតម្លៃប៉ុស្តិ៍នគរបាលរដ្ឋបាល និងណែនាំធ្វើតារាងបច្ចុប្បន្នភាព គ្រប់គ្រងក្មេងទំនើង ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរង ទទួលផែនការងារសេនាធិការ ។ ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជីញចូលរួមពីលោកនាយ-នាយរងការិយាល័យ កិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ,លោកអធិការ, លោក-លោកស្រីអធិការរង ,នាយរងផ្នែកសេនាធិការ , នាយផ្នែកគ្រឿងញៀន និងនាយផ្នែកកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រមទាំងលោកនាយប៉ុស្តិ៍ទាំង ៥ ចំណុះអធិការដ្ឋាននគរបាល ខណ្ឌចំការមន៕
- ព័ត៌មានជាតិ ៦ មករា ២០២១
អគ្គិភ័យឆេះរោងចក្រឈ្នោះ T.M.V.P នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បណ្តាលឲ្យឆេះខូចខាតទាំងស្រុង
នៅវេលាម៉ោង១៧:00នាទីល្ងាច ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ មានករណីអគ្គីភ័យឆេះរោងចក្រឈ្នោះ T.M.V.P ស្ថិតនៅតាមបណ្តោយផ្លូវលំ ភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ កម្លាំងជំនាញផ្នែកអគ្គិភ័យបានឲ្យដឹងថា ករណីឆេះនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយធ្វើឲ្យខូចខាតឆេះអស់ទាំងស្រុង ទំហំ៣០ x ៤០ម៉ែត្រ រួមជាមួយស្នោមិនទាន់សម្រាចអស់ ១៥តោន និងម៉ូតូចំនួន ១គ្រឿង និងពុំបានឆេះរាលដាល ដល់ផ្ទះអ្នកជិតខាងឡើយ។ តាម ប្រភពពី សមត្ថកិច្ចបានឲ្យដឹងថា ក្នុងការពន្លត់ អគិ្គភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់ អគិ្គភ័យជាច្រើន គ្រឿង៖ +រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ១០គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២០ឡាន ស្មើនឹង ៨០ម៉ែត្រគូប។ +រថយន្តជំនួយអន្តរាគមន៍ ពន្លត់មានដូចខាងក្រោម៖ – រថយន្តអគ្គិភ័យស្រាបៀកម្ពុជា ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើរនឹង ១២ម៉ែត្រគូប។ – រថយន្តអគ្គិភ័យ ង៧០ ចំនួន ០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន […]
- ព័ត៌មានជាតិ ៦ មករា ២០២១
កិច្ចប្រជុំវាយតម្លៃប៉ុស្តិ៍នគរបាលរដ្ឋបាល និងណែនាំធ្វើតារាងបច្ចុប្បន្នភាពគ្រប់គ្រងក្មេងទំនើង របស់អធិការដ្ឋាននគរបាល ខណ្ឌមានជ័យ
នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៤:០០នាទី នៅសាលប្រជុំអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ បានបើកកិច្ចប្រជុំវាយតម្លៃប៉ុស្តិ៍នគរបាលរដ្ឋបាល និងណែនាំធ្វើតារាងបច្ចុប្បន្នភាពគ្រប់គ្រងក្មេងទំនើង ក្រោមអធិបតីលោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរង ទទួលផែនការងារសេនាធិការ។ ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោកនាយ-នាយរងការិយាល័យ កិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល, លោកអធិការ-អធិការរង, នាយផ្នែកនគរបាលយុត្តិធម៌-សេនាធិការ និងនាយផ្នែកកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រមទាំងលោកនាយប៉ុស្តិ៍ទាំង០៧ ចំណុះអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ៕