- ព័ត៌មានជាតិ ២៥ វិច្ឆិកា ២០២០
លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដឹកនាំមន្ត្រីក្រោមឱវាទ ព្រមទាំងនាំយកថវិកា ចុះសួរសុខទុក្ខមន្ត្រីនគរបាល ដែលកំពុងសម្រាកព្យាបាល ជំងឺនៅមន្ទីរពេទ្យ
នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្មាំ២០២០ ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ មន្រ្តីនគរបាលចំនួន ០២នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ។ ១- លោកអនុសេនីយ៍ឯក ព្រំ សារឿន នាយរងប៉ុស្តិ៍នរគបាលរដ្ឋបាល ភ្នំពេញថ្មី មានជំងឺលើសឈាម។ ២- លោកអនុសេនីយ៍ទោ តែម សុភត្ត្រា មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ភ្នំពេញថ្មី មានជំងឺថ្លើម។ ក្នុងនោះដែរ លោកវរសេនីយ៍ឯក បាននាំយកនៅថវិកាឧបត្ថមរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន ១,២០០.០០០រៀល ទឹកសុទ្ធ២កេស មី១កេស ត្រីខ២យួ ទឹកស៊ីអ៊ីវ០១យួ ទឹកផ្លែឈើ១កេស ជូនដល់មន្រ្តីនគរបាលកំពុងសម្រាកព្យាបាលជំងឺ។ នៅពេលសួរសុខទុក្ខ ក្រុមគ្រួសារលោកអនុសេនីយ៍ឯក និងលោកអនុសេនីយ៍ទោ បានថ្លែងអំណរគុណចំពោះឯកឧត្តម ឧត្ដមសេនីយ៍ឯក […]
- ព័ត៌មានជាតិ ២៣ វិច្ឆិកា ២០២០
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២០ របស់អធិការដ្ឋាននគរបាល ខណ្ឌសែនសុខ
ដោយមានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៤ និង០០នាទី លោកឧត្តមសេនីយ៍ទោ មិន សុផេត ស្នងការរង ទទួលដឹកនាំបញ្ជានៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ បានបើកកិច្ចប្រជុំប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តក្នុងខែបន្ត ដើម្បីត្រួតពិនិត្យ និងផ្សព្វផ្សាយផែនការរយកចិត្តទុកដាក់ពង្រឹងលើការងារល្បាតពួនស្ទាក់ បង្ការបង្រ្កាបបទល្មើស លួច ឆក់ ប្លន់ ដែលងាយនិងកើតមានក្នុងភូមិសាស្រ្ត។ ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោកអធិការ អធិការរង នាយប៉ុស្តិ៍ នាយផ្នែក និងមន្ត្រីពាក់ព័ន្ធផងដែរ។ ក្នុងនោះដែរ លោកឧត្តមសេនីយ៍ទោស្នងការរង បានផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ ធ្វើយ៉ាងបម្រើសេវាជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ ជាពិសេសរង់ចាំទទួលពាក្យបណ្តឹង និងចេញល្បាតពួនស្ទាក់ ដើម្បីទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន៕
- ព័ត៌មានជាតិ ២៣ វិច្ឆិកា ២០២០
លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរង អញ្ជើញចូលរួមពិធីបិទវគ្គបំប៉នជំនាញបឋម និងទទួលសិក្ខាកាមនគរបាលរាជធានីចំនួន ១៧៤នាក់
នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៨ និង៣០នាទី លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបិទវគ្គបំប៉នជំនាញបឋម និងទទួលសិក្ខាកាមនគរបាលរាជធានីចំនួន១៧៤នាក់ មកបំរើការងារនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ក្នុងពិធីនេះផងដែរ ប្រារព្ធក្រោមអធិបតីភាពឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។ លោកឧត្តមសេនីយ៍ស្នងការរង ក៏បានលើកឡើង និងវាយតម្លៃខ្ពស់អំពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់សិក្ខាកាមរាជធានី សម្រេចបានលទ្ធផលល្អ៕
- ព័ត៌មានជាតិ ២១ វិច្ឆិកា ២០២០
កិច្ចប្រជុំផ្សព្វផ្សាយផែនការណែនាំ ស្តីពីការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក របស់អធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ
នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៤ និង៣០នាទី លោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរង ទទួលដឹកនាំខណ្ឌច្បារអំពៅ និងលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ បានដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយផែនការណែនាំ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ស្តីពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ប្រចាំខែតុលា ឆ្នាំ២០២០ និងការជួយសម្រួលគោលដៅកកស្ទះចរាចរណ៍ជាអចិន្ត្រៃយ៍ ព្រមទាំងដកបទពិសោធន៍គោលដៅងាយរងគ្រោះថ្នាក់ចរាចរណ៍ និងធ្វើការផ្សព្វផ្សាយដល់អ្នកប្រើប្រាស់យាន ត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពី លោកអធិការរង នាយផ្នែក-នាយប៉ុស្តិ៍ផងដែរ៕
- ព័ត៌មានជាតិ ១៨ វិច្ឆិកា ២០២០
កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌ៧មករា ចុះត្រួតពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់សាធារណៈតាមបណ្តោយផ្លូវលេខ១៣៤ មុខមន្ទីរពេទ្យបង្អែក រាជធានីភ្នំពេញ
ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើចរាចរណ៏ និងសណ្តាប់ធ្នាប់នៅលើដងផ្លូវ ក្នុងភូមិសាស្ត្រខណ្ឌ៧មករា ឲ្យមានរបៀបរៀបរយ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌ៧មករា ដឹកនាំដោយលោកវរសេនីយ៍ទោ ង៉ែត សារុន អធិការរង ទទួលការងារសណ្តាប់ធ្នាប់ចរាចរណ៏ និងលោក ប្រាក់ ហាក់ ប្រធានប្រជាការពារសាលា ខណ្ឌ៧មករា បានចុះរៀបចំសណ្តាប់តាមបណ្តោយផ្លូវលេខ១៣៤ មុខមន្ទីរពេទ្យបង្អែក រាជធានីភ្នំពេញ ដែលបងប្អូនអាជីវករយកចិញ្ចើមថ្នល់ប្រកបមុខរបរលក់ដូរសម្ភារផ្សេងៗ ដោយអនុញ្ញាតឲ្យលក់បណ្តោះអាសន្ន ១ភាគ៣ នៃចិញ្ចើមថ្នល់ដើម្បីទុកចិញ្ចើមថ្នល់ឲ្យថ្នើរជើង ជនពិការធ្វើដំណើរ និងកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ។ ជាមួយគ្នានេះដែរ ក្រុមការងារបានអំពាវនាវ ក៏ដូចជាសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ អាជីវករទាំងអស់ មេត្តាយកចិត្តទុកដាក់ ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ ឲ្យបានត្រឹមត្រូវតាមការណែនាំ មិនឲ្យលើសពី១ភាគ៣ នៃចិញ្ចើមផ្លូវសាធារណៈ៕
- ព័ត៌មានជាតិ ១៧ វិច្ឆិកា ២០២០
ក្រុមការងារនគរបាលសហគមន៍ បានចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ ព្រមទាំងចែកសៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌ៧មករា
នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារនគរបាលសហគមន៍ បានចុះសំណេះសំណាលតាមខ្នងផ្ទះប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌ៧មករា ព្រមទាំងបានផ្សព្វផ្សាយគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្តិភាព ៩ ចំណុចរបស់រាជរដ្ឋាភិបាល និងផ្តល់នូវសៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋផងដែរ។ សរុបរួមជាលទ្ធផលប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងព្រលឹត បានចំនួន១៤ខ្នងផ្ទះ មនុស្ស១៤៥នាក់ ស្រី៧៤នាក់ អាយុ១៨ឆ្នាំឡើង ១៣៨នាក់ ស្រី៦៥នាក់។ ជាមួយនេះដែរ ប្រជាពលរដ្ឋមានការសប្បាយចិត្ត ក្រោយពីក្រុមការងារនគរបាលសហគមន៍ បានយកសៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណ មកចែកជូនប្រជាពលរដ្ឋដល់លំនៅដ្ឋាន។ ក្នុងនោះដែរក្រុមការងារ ក៏បានផ្សព្វផ្សាយពីវិធីការពារជម្ងឺឆ្លងកូវីដ១៩ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល៕
- ព័ត៌មានជាតិ ១៧ វិច្ឆិកា ២០២០
កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌ៧មករា ចុះត្រួតពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់សាធារណៈជុំវិញផ្សារអូរឫស្សី
នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌ៧មករា ដឹកនាំដោយលោកវរសេនីយ៍ទោ ង៉ែត សារុន អធិការរង ទទួលការងារសណ្តាប់ធ្នាប់ចរាចរណ៏ និងលោកប្រាក់ ហាក់ ប្រធានប្រជាការពារសាលា ខណ្ឌ៧មករា ព្រមទាំងកម្លាំងការិយាល័យ សណ្តាប់ធ្នាប់ រាជធានីភ្នំពេញ បានចុះរៀបចំសណ្តាប់ជុំវិញផ្សារអូរឫស្សី ដែលបងប្អូនអាជីវករយកចិញ្ចើមថ្នល់ប្រកបមុខរបរលក់ដូរសម្ភារៈផ្សេងៗ ដោយអនុញ្ញាតឲ្យលក់បណ្តោះអាសន្ន ១ភាគ៣ នៃចិញ្ចើមថ្នល់ដើម្បីទុកចិញ្ចើមថ្នល់ឲ្យថ្នើរជើង ជនពិការធ្វើដំណើរ និងកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ។ ក្នុងឱកាសនោះដែរ ក្រុមការងារបានអំពាវនាវ ក៏ដូចជាសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ អាជីវករទាំងអស់ មេត្តាយកចិត្តទុកដាក់ ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ ឲ្យបានត្រឹមត្រូវតាមការណែនាំ មិនឲ្យលើសពី១ភាគ៣ នៃចិញ្ចើមផ្លូវសាធារណៈ៕
- ព័ត៌មានជាតិ ១០ វិច្ឆិកា ២០២០
កម្លាំងជំនាញរបស់ការិយាល័យ សុខាភិបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះបាញ់សម្លាប់មេរោគនៅអធិការដ្ឋាននគរបាល ខណ្ឌចំការមន និងបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល
នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១០ និង៣០នាទី ដោយមានការណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យលោកវរសេនីយ៍ឯក ស៊ាន សារ៉ាវុឌ្ឍ នាយការិយាល័យ សុខាភិបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំងរបស់ការិយាល័យ សុខាភិបាល ចុះបាញ់សម្លាប់មេរោគ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ នៅកន្លែងធ្វើការងារ របស់អធិការដ្ឋាននគរបាល ខណ្ឌចំការមន ហើយក្នុងអង្គភាព និងបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ បានបំពាក់នូវឧបករណ៍បាញ់ថ្នាំសម្លាប់មេរោគ និងស្កេតកំដៅមុននឹងអនុញ្ញាត្តឲ្យបំពេញការងារក្នុងអង្គភាព។ ឆ្លៀតក្នុងឱកាសនោះ លោកវរសេនីយ៍ឯក បានផ្សព្វផ្សាយណែនាំជាប្រចាំដល់មន្រ្តីនគរបាលទាំងអស់ ឲ្យបន្តអនុវត្តវិធានការអនាម័យ និងពាក់ម៉ាស់ជាប្រចាំមុនចេញ-ចូលអង្គភាព ដើម្បីចូលបង្ការ និងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩៕
- ព័ត៌មានជាតិ ៦ វិច្ឆិកា ២០២០
វេទិការសាធារណៈត្រួតពិនិត្យ និងដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌ៧មករា
នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន០៥ របស់អធិការដ្ឋាននគរបាល ខណ្ឌ៧មករា បាន រៀបចំប្រជុំវេទិការសាធារណៈ ដោយមានការអញើញចូលរួមពី ក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌ៧មករា , អភិបាលរង ខណ្ឌ៧មករា, អធិការរង ខណ្ឌ៧មករា , អាវុធហត្ថ ខណ្ឌ៧មករា , លោក ចៅសង្កាត់ និងលោកនាយប៉ុស្តិ៍។ ក្នុងវេទិការសាធារណៈនេះដែរ ក៏មានការចូលរួមពីប្រជាពលរដ្ឋក្នុងមូលដ្ឋានចំនួន ២៣៤នាក់ ស្រី ១៣៨ នាក់។ តាមរយៈការពិភាក្សា លោកប្រធានភូមិ បានលើកឡើងពីបញ្ហាផ្សេងៗដូចជា ក្មេងជក់ និងប្រើប្រាស់គ្រឿងញៀនតាមបង្គន់ស្ថានីយ៍សាំង និងលើអគារក្នុងបុរីកីឡា។ ក្នុងឱកាសនោះ ក្រុមការងារ បានថ្លែងអំណរគុណ និងសំណូមពរបស់បងប្អូនប្រជាពលរដ្ឋ ប្រកបមុខរបរលក់ដូរសម្ភារៈផ្សេងៗ ត្រូវដាក់លក់ឲ្យសណ្តាប់ធ្នាប់ ដើម្បីទុកចិញ្ចើមថ្នល់ឲ្យថ្នើរជើងបានធ្វើចរាចរណ៏ទៅមក៕
- ព័ត៌មានជាតិ ៥ វិច្ឆិកា ២០២០
កម្លាំងចម្រុះនៃអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ចុះត្រួតពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់សាធារណៈក្នុងភូមិសាស្រ្ត ខណ្ឌ៧មករា
នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌ៧មករា ដឹកនាំដោយលោកវរសេនីយ៍ទោ ង៉ែត សារុន អធិការរង ទទួលការងារសណ្តាប់ធ្នាប់ចរាចរណ៏ និងលោក ប្រាក់ ហាក់ ប្រធានប្រជាការពារសាលា ខណ្ឌ៧មករា ព្រមទាំងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨ បានចុះរៀបចំសណ្តាប់ធ្នាប់ក្នុងភូមិសាស្រ្ត ខណ្ឌ៧មករា តាមដងផ្លូវដែលមានការកកស្ទះដូចជា តាមបណ្តោយផ្លូវលេខ២១៧ ផ្លូវលេខ២៧៤ ផ្លូវលេខ១០៧ ផ្ដែលូវលេខ១០៩ ដែលបងប្អូនមួយចំនួនយកចិញ្ចើមថ្នល់ ប្រកបមុខរបរលក់ដូរសម្ភារៈផ្សេងៗ ដោយឲ្យដាក់លក់បណ្តោះអាសន្ន ១/៣ នៃចិញ្ចើមថ្នល់ដើម្បីទុកចិញ្ចើមថ្នល់ឲ្យថ្នើរជើងបានធ្វើចរាចរណ៏ទៅមកបានជាពិសេសតំបន់ផ្សារ៕