នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរង ទទួលផែនការងារមនុស្ស តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ប្រចាំឆ្នាំ២០២០។
ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោក-លោកស្រី អធិការរង លោក នាយផ្នែក-ប៉ុស្តិ៍ លោក នាយរងផ្នែក-ប៉ុស្តិ៍ សរុបចំនួន ៧៨នាក់។
នាឱកាសនេះ លោកស្នងការរង ក៏បានកោតសរសើរដល់ការខិតខំបំពេញភារកិច្ចបានយ៉ាងល្អជូនប្រជាពលរដ្ឋ និងបានណែនាំឲ្យខិតខំបន្ថែមទៀត ដើម្បីទទួលបានជោគជ័យកាន់តែល្អប្រសើរឡើង ៕