- ព័ត៌មានជាតិ ១០ មករា ២០២០
កិច្ចប្រជុំផ្សព្វផ្សាយ ស្តីអំពីប្រព័ន្ធគ្រប់គ្រងវត្តមានជនប្ររទេស
នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២០ ដោយទទួលបានការអនុញ្ញាត្តិពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ ទិត វិសិដ្ឋ លោកឧត្តមសេនីយ៍ទោ លួ រ៉ាបូ លោកឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរង ទទួលផែនការងារអន្តោប្រវេសន៍ បានបេីកកិច្ចប្រជុំផ្សព្វផ្សាយ ស្តីអំពី ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា ( Foreigner Presence in Cambodia System ( FPCS) )របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយមានការចូលរួមពីលោកអធិការ អធិការរងទទួលការងារអន្តោប្រវេសន៍ លោកនាយ នាយរងការិយាល័យគ្រប់គ្រងជនបរទេស ។ ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរង បានធ្វេីការពន្យល់ណែនាំ ដល់លោកអធិការ អធិការរង និងនាយប៉ុស្តិ៍ទាំងអស់អោយយកចិត្តដាក់ខ្ពស់លេីការគ្រប់គ្រងជនបរទេសដែលចូលមកស្នាក់នៅ និងធ្វេីការក្នុងព្រះរាជាណាចក្រកម្ពុជា ៕
- ព័ត៌មានជាតិ ៣១ ធ្នូ ២០១៩
ប្រជាពលរដ្ឋអាចទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅ នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ ប៉ុស្ដិ៍នគរបាលរដ្ឋបាល ឬ អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬ ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ឬ ទីស្នាក់ការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅផ្សារទំនើប អ៊ីអន២
អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមិនអាចធ្វើ ២ដងបានទេ ករណីបាត់ ប្រជាពលរដ្ឋអាចទៅដាក់ពាក្យបណ្តឹង និងករណីខូច ឬ របក ត្រូវស្នើសុំទុតិយតា ដើម្បីបោះពុម្ពអត្តសញ្ញាណប័ណ្ណថ្មី ករណីបងប្អូនប្រជាពលរដ្ឋខុសឈ្មោះក្នុងអត្តសញ្ញាណប័ណ្ណមួយអក្សរពីរអក្សរ ឬ ខុសភេទ ដោយគ្មានខុសឆ្នាំកំណើត មិនបាច់ដាក់ពាក្យបណ្ដឹងឡើងដល់តុលាការឡើយ គ្រាន់តែអញ្ជើញទៅកាន់សាលាក្រុង សាលាស្រុក ខណ្ឌ ដែលមានរក្សាទុកនូវបញ្ជីអត្រានុកូលដ្ឋានរបស់សាមីខ្លួន ។ ក្នុងនោះត្រូវភ្ជាប់ឯកសារសំខាន់ៗ មួយចំនួនដូចជា ៖ ១. អត្តសញ្ញាណប័ណ្ណដែលខុសឈ្មោះនោះ ២. សំបុត្រកំណើត ៣. សៀវភៅស្នាក់នៅ ៤. សៀវភៅគ្រួសារ ៥. បើជាសិស្ស និស្សិត អាចភ្ជាប់ជាមួយសញ្ញាបត្រ វិញ្ញាបនបត្រ ឬ លិខិតបញ្ជាក់ការសិក្សាផ្សេងៗ ដែលមានឈ្មោះត្រឹមត្រូវកំពុងប្រើបច្ចុប្បន្ន មានឯកសារគ្រប់គ្រាន់ហើយ គឺមិនពិបាកឡើយ គ្រាន់តែបំពេញពាក្យស្នើរសុំមួយ នោះមន្ត្រីនឹងចាត់ចែងទៅតាមនីតិវិធីជាបន្តបន្ទាប់ យ៉ាងយូរ ១ ទៅ ២ សប្ដាហ៍បានហើយ ។ ករណីប្រសិនបើខុសស្ថានភាពអត្តសញ្ញាណដើម […]