សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំខែធ្នូ និងលើកទិសដៅអនុវត្តក្នុងខែបន្ត របស់អធិការដ្ឋាននគរបាល ខណ្ឌសែនសុខ

ដោយមានការឯកភាពពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៤ និង០០នាទី បានអនុញ្ញាតឲ្យអធិការដ្ឋាននរបាល ខណ្ឌសែនសុខ បើកកិច្ចប្រជុំប្រចាំខែធ្នូ និងលើកទិសដៅអនុវត្តក្នុងខែបន្ត ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ មិន សុផេត និងលោកឧត្តមសេនីយ៍ទោ ចាន់ កត្តិខុម ស្នងការរង ទទួលខុសត្រូវដឹកនាំបញ្ជានៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ។

ក្នុងកិច្ចប្រជុំនេះដែរ លោកស្នងការរង បានធ្វើការប្រជុំផ្សព្វផ្សាយផែនការអនុវត្តបន្តដល់លោកអធិការ អធិការរង នាយប៉ុស្តិ៍ នាយផ្នែក ឲ្យយកចិត្តទុកដាក់បង្កាបង្រ្កាបបទល្មើស លួច ឆក់ ប្លន់ ដែលកើតមានឡើងជាយថាហេតុ ប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវបើកទ្វារ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីបំពេញរាល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ជាមួយគ្នានោះដែរ លោកស្នងការរង ក៏បានផ្តាំផ្ញើដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំធ្វើអំពើល្អ ធ្វើការងារបម្រើប្រជាពលរដ្ឋឲ្យបានល្អទ្វេរដង ប្រកដោយតម្លាភាព និងប្រសិទ្ធភាព៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ