នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ លោក វរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានចាត់តាំងមន្ត្រីក្រោមឱវាទ នាំយកនូវសម្ភារៈ និងថវិការមួយចំនួន របស់បងប្អូនកងកម្លាំងនៃអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក ឡាច រតនា នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល ចាក់អង្រែលើ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យសម្តេចឪ។
នាឱកាសនេះសួរសុខទុក្ខ លោកនាយរងប៉ុស្តិ៍ ក៏បានគោរពនិងថ្លែងអំណរគុណ ចំពោះលោកអធិការ ដែលតែងតែយកចិត្តទុក្ខដាក់មន្ត្រីក្រោមឱវាទ ដែលមានជំងឺ និងជួបការលំបាក៕