នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២០ ដោយមានការយកចិត្តទុកដាក់ គិតគូពីសុខទុក្ខកងកម្លាំងក្រោមឱវាទ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី យឹម សំអាន នាយការិយាល័យ រដ្ឋបាលសរុប នៃនាយកដ្ឋានបុគ្គលិក ក្រសួងមហាផ្ទៃ ជាតំណាង នាំយកថវិកាចំនួន ២.០០០.០០០រៀល ជូនលោកអនុសេនីយ៍ឯក រស់ ហ៊ន នាយរងផ្នែកសណ្តាប់ធ្នាប់ ចរាចរណ៍ នៃអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដែលមានជម្ងឺដុះដុំសាច់ក្រោមថ្លើម កំពុងសម្រាកព្យាបាលនៅប្រទេសថៃ តាមរយៈលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនរគបាល ខណ្ឌច្បារអំពៅ និងក្មួយប្រុសលោក រស់ ហ៊ន នៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ។
ក្នុងឱកាសសួរសុខទុក្ខ ក្រុមគ្រួសារលោកអនុសេនីយ៍ឯក បានថ្លែងអំណរគុណចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក និងលោកអធិការ ដែលយកចិត្តទុកដាក់ដល់មន្រី្ត ដែលមានជំងឺ និងជួបការលំបាក៕