នារសៀលថ្ងៃ១០ ខែធ្នូ ឆ្នាំ២០២០ លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានទទួលអំណោយពីលោក ហ៊ុន ចំរើន និងលោកស្រី ឡុង ម៉ីម៉ី នូវម៉ាស់ និងជែល ចំនួន៧០០ឈុត ដើម្បីយកទៅចែកជូនកងកម្លាំង និងប្រជាពលរដ្ឋ សម្រាប់ប្រើប្រាស់ ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩។
ឱកាសនោះដែរ លោកអធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោក ហ៊ុន ចំរើន និងសប្បុរសជននានា ដែលបានបរិច្ចាគនូវទ្រព្យសម្បត្តិ ធនធានផ្ទាល់ខ្លួន ក្នុងការចូលរួមប្រយុទ្ធប្រឆាំងវីរុសកូវីដ ១៩៕