សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

អធិការដ្ឋាននគរបាល ខណ្ឌដង្កោ ទទួលម៉ាសជាអំណោយឧបត្ថម​រ​បស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគបាលរាជធានីភ្នំពេញ សម្រាប់ក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃ

ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១០:០០នាទី លោកឧត្ដមសេនីយ៍ទោ លួ រ៉ាបូ ស្នងការរង បានអញ្ជើញនាំយកម៉ាសចំនួន ៨,០០០ម៉ាស ដើម្បីប្រគល់ជូនដល់អធិការដ្ឋាននគរបាល ខណ្ឌដង្កោ សម្រាប់មន្ដ្រីយកទៅប្រើប្រាស់ក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃ និងផ្តល់ចំនួន ២,០០០ម៉ាស់ ជូនទៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង១២ នៃអធិការដ្ឋាននគរបាល ខណ្ឌដង្កោ សម្រាប់ឲ្យមន្ដ្រីយកទៅប្រើប្រាស់ក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃ ដោយក្នុងប៉ុស្ដិ៍នគរបាលរដ្ឋបាលនីមួយៗ ទទួលបានម៉ាស់៥០០ម៉ាស់ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩។

ជាមួយគ្នានោះ លោកអធិការ និងមន្ដ្រីនគរបាលទាំងអស់នៃអធិការដ្ឋាននគរបាល ខណ្ឌដង្កោ គោរពនិងថ្លែងអំណរគុណយ៉ាង​ជ្រាល​ជ្រៅ ចំពោះឯកឧត្តមស្នងការ ដែលតែងតែយកចិត្តទុក្ខដាក់មន្ត្រីក្រោមឱវាទ សម្រាប់ប្រើប្រាស់ក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ