សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋចំនួន ២ខ្នង នៅខណ្ឌឬស្សីកែវ ​ត្រូវបានសមត្ថកិច្ចអន្តរាគមន៍ ពន្លត់ទាន់ពេលវេលា

នៅវេលាម៉ោង ១២:០០នាទី ថៃ្ងត្រង់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ មានករណីអគ្គិភ័យឆេះផ្ទះមួយកន្លែង ស្ថិតនៅផ្លូវលំ ក្រុមទី១ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះទី១៖ ឈ្មោះ រូន យ៉ា ជនជាតិខែ្មរ ភេទប្រុស អាយុ៧៤ឆាំ្ន
ម្ចាស់ផ្ទះទី២៖ រូន ម៉ាត់ ជនជាតិខែ្មរ ភេទប្រុស អាយុ៥៥ឆាំ្ន

កម្លាំងជំនាញផ្នែកអគ្គិភ័យបានឲ្យដឹងថា ករណីឆេះនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយធ្វើឲ្យខូចខាត ផ្ទះសង់ពីថ្មក្រោម ឈើលើប្រក់ក្បឿង ទំហំ៦x១៤ អស់ចំនួន០២ខ្នង និងពុំបានឆេះរាលដាល ដល់ផ្ទះអ្នកជិតខាងឡើយ។ តាម​ប្រភពពី​​សមត្ថកិច្ចបានឲ្យដឹងថា ក្នុងការពន្លត់​អគិ្គភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់​អគិ្គភ័យជាច្រើន​គ្រឿង៖

– រថយន្តការិយាល័យអគ្គិភ័យ ចំនួន​ ០៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៧ឡាន ស្មើនឹង ២៨ម៉ែត្រគូប។
– រថយន្តសាលាខណ្ឌឫស្សីកែវ ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន សើ្មនឹង ០៤ម៉ែត្រគូប។

ករណីគ្រោះអគ្គិភ័យនេះ មិនបណ្តាលឲ្យមានអ្នកស្លាប់ ឬរបួសឡើយ ហើយត្រូវបានពន្លត់ចប់នៅម៉ោង១២៖៣០នាទីថែ្ងត្រង់ នាថ្ងៃដដែល៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ