សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជា ខណ្ឌចំការមន ចុះសំណេះសំណាល និងនាំយកថវិកាមរណៈសង្រ្គោះ ប្រគល់ជូនក្រុមគ្រួសារសព សមាជិកមួយគ្រួសារ

នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៥:០០នាទី សមាគមអតីតយុទ្ធជនកម្ពុជា ខណ្ឌចំការមន រាជធានីភ្នំពេញ លោក យិន សាន អធិការនគរបាលខណ្ឌចំការមន តំណាងឯកឧត្តម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ និងក្រុមការងារ ស.អ.ក ខណ្ឌចំការមន រួមមានលោក កែវ សំណាង អភិបាលរងខណ្ឌ, លោកស្រី គ្រួច ស៉ីផូ អធិការរងខណ្ឌ, លោកស្រី អ៊ុន ស៉ីវ៉ាន់នឿន ប្រធានសង្គមកិច្ចខណ្ឌ លោកញ៉ា សាវឿន កងរាជអាវុធហត្ថខណ្ឌ, លោក សុខ ច័ន្ទវណ្ណះ យោធាខណ្ឌ, លោក ពៅ សុផានី នាយរងប៉ុស្តិ៍ផ្សារដើមថ្កូវ បាន នាំយកថវិកាមរណៈសង្គ្រោះចំនួន ៤០០០.០០០រៀល (បួនលានរៀលគត់ ) យកទៅប្រគល់ជូនគ្រួសារ នៃសពឈ្មោះលោក កែវ វណ្ណា និវត្តន៍ជន យោធា ទីលំនៅផ្ទះគ្មានលេខ ផ្លូវ ៥១០ ភូមិ ១ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន។

ក្នុងកិច្ចសំណេះសំណាលនោះដែរ ក្រុមការងារ ស.អ.ក ក៏បានពាំនាំនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំពីសំណាក់ឯកឧត្តមស្នងការ ជាមួយក្រុមគ្រួសារសព៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ