- ព័ត៌មានជាតិ ២៦ កញ្ញា ២០២០
អគ្គិភ័យឆេះទីតាំងភោជនីយដ្ឋាន អិន ប្រាំបី បណ្តាលឲ្យខូចខាតសំភារៈមួយចំនួន ត្រូវបានសមត្ថកិច្ចអន្តរាគមន៍ ពន្លត់ទាន់ពេលវេលា
នៅវេលាម៉ោង ១១:២០នាទីព្រឹក ថៃ្ងទី២៦ ខែកញ្ញា ឆ្នាំ២០២០ មានអគ្គិភ័យមួយកន្លែងកើតឡើងនៅភោជនីយដ្ឋាន អិន ប្រាំបី ស្ថិតតាមបណ្តោយផ្លូវព្រះមុន្នីរ៉េត កែងនឹងផ្លូវលេខ286 ភូមិ11 សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ម្ចាស់ឈ្មោះ : Lim Kian Wei Desmond ភេទប្រុស អាយុ 35ឆ្នាំ ជនជាតិ សិង្ហបូរី មុខរបរ : ម្ចាស់ភោជនីដ្ឋាន អិន ប្រាំបី សមត្ថកិច្ច បានប្រាប់ឲ្យដឹងថា មូលហេតុមកពីជាងផ្សារដំបូលដែក ធ្វើឲ្យធ្លាក់កំទេចធូបផ្សារដែកបង្កជាអគ្គិភ័យ ក្នុងហេតុការនេះដែរ ធ្វើឲ្យខូចខាតសំភារៈដូចជា ឆេះបន្ទប់ភោជនីយដ្ឋាន ទំហំ 04ម៉ែត្រ x 08ម៉ែត្រ ចំនួន 01បន្ទប់ រួមទាំងឆេះបរិក្ខារ ក្នុងបន្ទប់អស់ទាំងស្រុង នឹងពុំបណ្ដាលអោយឆេះរាលដាល ដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ។ តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថាក្នុងការពន្លត់អគិ្គភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យជាច្រើនគ្រឿង៖ * រថយន្តការិ. អគ្គិភ័យ : […]
- ព័ត៌មានជាតិ ២៦ កញ្ញា ២០២០
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងទិសដៅការងារប្រចាំខែ តុលា ឆ្នាំ ២០២០ របស់អធិការដ្ឋាននគរបាល ខណ្ឌមានជ័យ
នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ វេលា ម៉ោង១៤ម៉០០នាទី នៅសាសប្រជុំអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ បើកកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំខែកញ្ញា និងទិសដៅការងារ ប្រចាំខែ តុលាឆ្នាំ ២០២០ ក្រោមកិច្ចដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរង ទទួលខុសត្រូវចុះបញ្ជាដឹកនាំត្រួតពិនិត្យការងារ នៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដែលមានសមាសភាពចូលរួម៖ លោកអធិការ , លោក.លោកស្រី អធិការរង , លោក.លោកស្រី នាយផ្នែក និង លោកនាយប៉ុស្តិ៍នគរបាលទាំង០៧ ចំណុះអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ។ ក្នុងកិច្ចប្រជុំលោកឧត្តមសេនីយ៍ទោ ស្នងការរង បានមានគោលការណ៍ដឹកនាំដល់កម្លាំងអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ទាំងអស់អោយយកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចំនួន០៨ចំណុច រួមមាន៖ ១-ការងារសន្តិសុខ ២-ការងារបង្ការ-បង្រ្កាបបទល្មើសព្រហ្មទណ្ឌ ៣-ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ៤-ការងារបម្រើសេវាជូនប្រជាពលរដ្ឋ ៥-ការងារសណ្តាប់ធ្នាប់.ចរាចរណ៍ ៦-ពង្រឹងអង្គការវិន័យ ។ ៧-សហការល្អជាមួយគណៈបញ្ជាការឯកភាពសង្កាត់,ខណ្ឌ និងអង្គភាពដ៏ទៃដែលពាក់ព័ន្ធផ្សេងៗ ។ ៨-គ្រប់សកម្មភាពការងារត្រូវមានរបាយការណ៍ សង្ខេបជូនថ្នាក់ដឹកនាំ។ កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោង១៥ម៉៣០នាទី […]
- ព័ត៌មានជាតិ ២៦ កញ្ញា ២០២០
អគិ្គភ័យឆាបឆេះរោងចក្រមួយកន្លែង នៅខណ្ឌពោធិ៍សែនជ័យ បណ្តាលឲ្យខូចខាតអាគាររោងចក្រអស់ទាំងស្រុង
នៅវេលាម៉ោង ០១:១៥នាទីរំលងអាធ្រាត្រ ថៃ្ងទី២៦ ខែកញ្ញា ឆ្នាំ២០២០ សិ្ថតនៅរោងចក្រផលិតស្បែកជើង វ៉ុលស្កូ អ៊ិនធើណេសិនណល មានអាសយដ្ឋាននៅផ្លូវលំ ក្រុមទី1 ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវអគិ្គភ័យឆាបឆេះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ចេញរថយន្តពន្លត់អគិ្គភ័យអន្តរាគមន៍ ជាច្រើនគ្រឿង។ ចំណែកមូលហេតុឆេះសមត្ថកិច្ច កំពុងស្រាវជ្រាវ។ ម្ចាស់រោងចក្រឈ្មោះ : ហោ យ៉ាង ភេទប្រុស អាយុ72 ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់ មុខរបរ : ប្រធានរោងចក្រ ។ សមត្ថកិច្ច បានប្រាប់ឲ្យដឹងថា ចំពោះករណីអគ្គិភ័យខាងលើនេះ បណ្តាលឲ្យខូចខាតសំភារៈដូចជា ឆេះអាគាររោងចក្រ សង់ពីដែកប្រក់ស័ង្កសី ទំហំ 50ម៉ែត្រ x 80ម៉ែត្រ អស់ទាំងស្រុង នឹងពុំបណ្ដាលឲ្យឆេះរាលដាល ដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ។ តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថាក្នុងការពន្លត់អគិ្គភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យជាច្រើនគ្រឿង៖ – រថយន្តការិ. អគិ្គភ័យ : […]
- ព័ត៌មានជាតិ ២៥ កញ្ញា ២០២០
កម្លាំងជំនាញពន្លត់អគ្គិភ័យ បន្តចុះត្រួតពិនិត្យទីតាំងស្ថានីយ៍ប្រេងឥន្ធន: និងលក់ហ្គាសចំនួន ៤កន្លែងបន្តទៀត នៅខណ្ឌដូនពេញ
នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ កម្លាំងជំនាញពន្លត់អគ្គិភ័យ នៃការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្តចុះត្រួតពិនិត្យមើលទីតាំងស្ថានីយ៍ប្រេងឥន្ធនៈ និងលក់ហ្គាសចំនួន ៤ទីតាំង ដែលស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដោយអនុវត្តតាមការណែនាំជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បញ្ជាឲ្យលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការរង ទទួលផែនគ្រប់គ្រងអាវុធជាតិផ្ទុះ និងអគ្គិភ័យ ត្រូវលប់បំបាត់កន្លែងលក់ហ្គាសអាណាធិបតេយ្យឲ្យអស់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ដេីម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។ បន្ទាប់ពីទទួលបានបទបញ្ជានេះ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការរង ទទួលផែនគ្រប់គ្រងអាវុធជាតិផ្ទុះ និងអគ្គិភ័យ បានណែនាំឲ្យលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ចុះធ្វើការដឹកនាំមន្ត្ត្រីជំនាញ ដោយនៅក្នុងប្រតិបត្តិការនេះ រួមមានលោកវរសេនីយ៍ទោ គង់ ថូ នាយរងការិយាល័យ, លោកវរសេនីយ៍ទោ ឯម គឹមហ៊ុល នាយរងការិយាល័យ ដោយបានសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌ-ប៉ុស្តិ៍ ចុះធ្វើការត្រួតពិនិត្យទីតាំងស្ថានីយ៍ប្រេងឥន្ធន: និងលក់ហ្គាសចំនួន ៤ទីតាំង។ ទីតាំងស្ថានីយ៍ប្រេងឥន្ធន:ទី១ […]
- ព័ត៌មានជាតិ ២៥ កញ្ញា ២០២០
លោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ស្នងការរង បានដឹកនាំក្រុមការងារ ចុះសួសុខទុក្ខមន្ត្រីនគរបាល សម្រាលមាតុភាព
ដោយអនុវត្តតាមការណែនាំជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១២និង៣០នាទី លោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ប្រធានក្រុមការងារយេនឌ័រ បានសហការជាមួយអង្គភាពសាម៉ី (អធិការដ្ឋានគរបាលខណ្ឌ បឹងកេងកង) តំណាងឲ្យឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខ លោកស្រីអនុសេនីយ៍ត្រី សាយ សារ៉ែន មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលស្វាយព្រែទី១ ចំណុះអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង ដែលបានសម្រាលមាតុភាព។ ក្រុមការងារបាននាំយក៖ ១.ថវិកាឯ.ឧត្តមស្នងការចំនួន ៥០០ ០០០រៀល ២.ថវិកាសមាគមនារី ចំនួន ២០០ ០០០ រៀល ៣.ថវិកាអធិការ ខណ្ឌបឹងកេងកង ចំនួន២០០០០០ រៀល ៤.ថវិកាប៉ុស្តិនគរបាលរដ្ឋបាលទួលស្វាយព្រៃទី១ចំនួន ៣០០០០០រៀល ៥.ថវិកាលោកស្រីឆេង សារ៉េត ៥០០០០រៀល ព្រមទាំងសម្ភារៈរបស់ឯកឧត្តមស្នងការ មួយចំនួនទៀត ។ លោកស្រីអនុសេនីយ៍ត្រី […]
- ព័ត៌មានជាតិ ២៤ កញ្ញា ២០២០
កិច្ចប្រជុំស្តីអំពីការអប់រំណែនាំ អំពីសីលធម៌ សុជីវធម៌ ជូនដល់មន្រ្តីនៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ
នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១០និង០០នាទី លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ បានដឹកនាំកិច្ចប្រជុំ អប់រំណែនាំ អំពីសីលធម៌ សុជីវធម៌ ក្នុងពេលបំពេញភារកិច្ចអនុវត្តច្បាប់ចរាចរណ៍ ជូនដល់មន្រ្តីអនុវត្តច្បាប់ទាំងពីរក្រុម សរុបចំនួន ៣០រូប៕
- ព័ត៌មានជាតិ ២៣ កញ្ញា ២០២០
លោកឧត្តមសេនីយ៍ទោ មិន សុ ផេត ស្នងការរង បានដឹកនាំមន្ត្រីក្រោមឱវាទ ព្រមទាំងនាំយកថវិការបស់ឯកឧត្តម ស ថេត ប្រគល់ជូនប្រជាពលរដ្ឋក្រីក្រ កំពុងសម្រាកព្យាបាលជំងឺ
នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៩ លោកឧត្តមសេនីយ៍ទោ មិន សុ ផេត ស្នងការរង និងលោកវរសេនីយ៍ឯក ហួរ ម៉េងវាង អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ បាននាំយកថវិកាចំនួន១លានរៀល និងសម្ភារ:មួយចំនួនទៀតរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីផ្តល់ជូន និងជួយសម្រាលការលំបាកអ្នកជម្ងឺទឹកនោមផ្អែមលោកស្រី នួន សុភាព ដែលរស់នៅភូមិចំរើនផល៤ សង្កាត់បឹងទំពុន ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោកស្នងការរង និងលោកអធិការខណ្ឌសែនសុខ ព្រមទាំងក្រុមការងារចុះជួយខណ្ឌបឹងទំពុន១ បានជួយឧបត្ថម្ភថវិកា៤០ម៉ឺន និងសម្ភារ:ជាច្រើនទៀតដល់ស្រ្តីដែលគ្មានទីពឹង និងធ្លាក់ខ្លួនឈឺដោយសារទឹកនោមផ្អែម ផងដែរ៕
- ព័ត៌មានជាតិ ២៣ កញ្ញា ២០២០
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារបន្តសម្រាប់ខែតុលា ឆ្នាំ២០២០ របស់អធិការដ្ឋាននគរបាល ខណ្ឌទួលគោក
នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៤និង០០នាទី លោកវរសេនីយ៍ឯក សុខ ហេង អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅបន្តខែតុលា ព្រមទាំងផ្សព្វផ្សាយផែនការរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើយ៉ាងណាអោយប្រជាពលរដ្ឋសប្បាយចិត្ត? និងមានទំនុកចិត្តមកលើសមត្ថកិច្ចរបស់យើង។ ជាពិសេសកងកម្លាំងត្រូវកាត់សក់ឲ្យបានខ្លីជាប់ជាប្រចាំ និងឯកសណ្ឋានឲ្យបានស្អាតសមរម្យ ឲ្យសាកសមជាកម្លាំងនគរបាលជាតិ៕
- ព័ត៌មានជាតិ ២២ កញ្ញា ២០២០
លោកវរសេនីយ៍ទោ ម៉ន វុធី អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពន្យល់ណែនាំពីបញ្ហាផលប៉ះពាល់នៃគ្រឿងញៀន ព្រហ្មទណ្ឌ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ
នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៥៖០០នាទី រសៀល លោកវរសេនីយ៍ទោ ម៉ន វុធី អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ បានដឹកនាំលោកអធិការរង នាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍ និងមន្ត្រី ប៉ុស្ដិ៍នគរបាលរដ្ឋបាល ត្រពាំងក្រសាំង បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ពន្យល់ណែនាំ ពី បញ្ហាផលប៉ះពាល់នៃគ្រឿងញៀន ព្រហ្មទណ្ឌ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ។ ក្នុងនោះដែរ លោកអធិការ បានផ្ដាំផ្ញើដល់កងកម្លាំងប៉ុស្តិ៍ទាំងអស់ ធ្វើយ៉ាងបម្រើសេវាជូនប្រជាពលរដ្ឋ អោយបានល្អប្រសើរ ជាពិសេសរង់ចាំទទួលពាក្យបណ្តឹង និងចេញល្បាតពួនស្ទាក់ ដើម្បីទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន៕
- ព័ត៌មានជាតិ ២២ កញ្ញា ២០២០
ប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៨នាក់ ករណីប្រេីប្រាស់សារធាតុញៀនខុសច្បាប់
នៅថ្ងៃទី២២ ខែកញ្ញា ២០២០ វេលាម៉ោង ១២:០០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ទន្លេបាសាក់ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៨នាក់ ករណីប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅចំណុចផ្សារចិន ផ្លូវ៧៨ ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបានរួមមាន៖ ១. ឈ្មោះ នុត វណ្ណះ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ២៦ ផ្លូវព្រះស៊ីសុវត្ត ភូមិ១៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ភ្នំពេញ មុខរបរកម្មករសំណង់ ។ ២. ឈ្មោះ ឆាន ឆាត ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ ស្នាក់មិនពិតប្រាកដ មុខរបរ រត់រឺម៉កកង់បី ។ ៣. ឈ្មោះ លី ចាន់ធូ ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល […]