សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងទិសដៅការងារប្រចាំខែ តុលា ឆ្នាំ ២០២០ របស់អធិការដ្ឋាននគរបាល ខណ្ឌមានជ័យ

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ វេលា ម៉ោង១៤ម៉០០នាទី នៅសាសប្រជុំអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ បើកកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំខែកញ្ញា និងទិសដៅការងារ ប្រចាំខែ តុលាឆ្នាំ ២០២០ ក្រោមកិច្ចដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរង ទទួលខុសត្រូវចុះបញ្ជាដឹកនាំត្រួតពិនិត្យការងារ នៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដែលមានសមាសភាពចូលរួម៖ លោកអធិការ , លោក.លោកស្រី អធិការរង , លោក.លោកស្រី នាយផ្នែក និង លោកនាយប៉ុស្តិ៍នគរបាលទាំង០៧ ចំណុះអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ។

ក្នុងកិច្ចប្រជុំលោកឧត្តមសេនីយ៍ទោ ស្នងការរង បានមានគោលការណ៍ដឹកនាំដល់កម្លាំងអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ទាំងអស់អោយយកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចំនួន០៨ចំណុច រួមមាន៖

១-ការងារសន្តិសុខ
២-ការងារបង្ការ-បង្រ្កាបបទល្មើសព្រហ្មទណ្ឌ
៣-ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន
៤-ការងារបម្រើសេវាជូនប្រជាពលរដ្ឋ
៥-ការងារសណ្តាប់ធ្នាប់.ចរាចរណ៍
៦-ពង្រឹងអង្គការវិន័យ ។
៧-សហការល្អជាមួយគណៈបញ្ជាការឯកភាពសង្កាត់,ខណ្ឌ និងអង្គភាពដ៏ទៃដែលពាក់ព័ន្ធផ្សេងៗ ។
៨-គ្រប់សកម្មភាពការងារត្រូវមានរបាយការណ៍ សង្ខេបជូនថ្នាក់ដឹកនាំ។

កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោង១៥ម៉៣០នាទី នាថ្ងៃខែឆ្នាំដែលប្រកបដោយភាពស្និទ្ធិស្នាល និង ទទួលខុសត្រូវខ្ពស់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ