សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

អគ្គិភ័យឆេះទីតាំងភោជនីយដ្ឋាន អិន ប្រាំបី បណ្តាលឲ្យខូចខាតសំភារៈមួយចំនួន ​ត្រូវបានសមត្ថកិច្ចអន្តរាគមន៍ ពន្លត់ទាន់ពេលវេលា

នៅវេលាម៉ោង ១១:២០នាទីព្រឹក ថៃ្ងទី២៦ ខែកញ្ញា ឆ្នាំ២០២០ មានអគ្គិភ័យមួយកន្លែងកើតឡើងនៅភោជនីយដ្ឋាន អិន ប្រាំបី ស្ថិតតាមបណ្តោយផ្លូវព្រះមុន្នីរ៉េត កែងនឹងផ្លូវលេខ286 ភូមិ11 សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ម្ចាស់ឈ្មោះ : Lim Kian Wei Desmond ភេទប្រុស អាយុ 35ឆ្នាំ ជនជាតិ សិង្ហបូរី មុខរបរ : ម្ចាស់ភោជនីដ្ឋាន អិន ប្រាំបី

សមត្ថកិច្ច បាន​ប្រាប់​ឲ្យ​ដឹងថា មូលហេតុមកពីជាងផ្សារដំបូលដែក ធ្វើឲ្យធ្លាក់កំទេចធូបផ្សារដែកបង្កជាអគ្គិភ័យ ក្នុងហេតុការនេះដែរ ធ្វើឲ្យខូចខាតសំភារៈដូចជា ឆេះបន្ទប់ភោជនីយដ្ឋាន ទំហំ 04ម៉ែត្រ x 08ម៉ែត្រ ចំនួន 01បន្ទប់ រួមទាំងឆេះបរិក្ខារ ក្នុងបន្ទប់អស់ទាំងស្រុង នឹងពុំបណ្ដាលអោយឆេះរាលដាល ដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ។

តាម​ប្រភពពី​​សមត្ថកិច្ច បានឲ្យដឹងថាក្នុងការពន្លត់​អគិ្គភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់​អគិ្គភ័យជាច្រើន​គ្រឿង៖

* រថយន្តការិ. អគ្គិភ័យ : ចំនួន 21 គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 42ឡាន ស្មើនឹង 168ម៉ែត្រគូប ។

* រថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោម៖

– រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន 03គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 03ឡាន ស្មើនឹង 12ម៉ែត្រគូប ។

– រថយន្តអគ្គិភ័យកងពលតូចលេខ70ចំនួន 04គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 04ឡាន ស្មើនឹង 18ម៉ែត្រគូប។

– រថយន្តអគ្គិភ័យក្រុមហ៊ុនOCIC ទីក្រុងកោះពេជ្រ 03គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 03ឡាន ស្មើនឹង 24ម៉ែត្រគូប ។

– រថយន្តអគ្គិភ័យក្រុមហ៊ុនOCIC ទីក្រុងជ្រោយចង្វារ 04គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 04ឡាន ស្មើនឹង 32ម៉ែត្រគូប ។

– រថយន្តអគ្គិភ័យទីក្រុងអូរឡាំព្យា 02គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 02ឡាន ស្មើនឹង 12ម៉ែត្រគូប ។

– រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា 01គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 01ឡាន ស្មើនឹង 06ម៉ែត្រគូប ។

សរុបរថយន្តអគ្គិភ័យ ដែលចូលរួមក្នុងកិច្ចប្រតិបត្តិការពន្លត់ទាំងអស់មានចំនួន 38គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន 59ឡាន ស្មើនឹង 272ម៉ែត្រគូប ។

ករណីគ្រោះអគ្គិភ័យនេះ មិនបណ្តាលឲ្យមានអ្នកស្លាប់ ឬរបួសឡើយ ហើយត្រូវបានពន្លត់ចប់នៅម៉ោង១៣៖០០នាទីល្ងាច នាថ្ងៃដដែល៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ