សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

លោកឧត្តមសេនីយ៍ទោ មិន សុ ផេត ស្នងការរង បានដឹកនាំមន្ត្រីក្រោមឱវាទ ព្រមទាំងនាំយក​​ថវិការបស់ឯកឧត្តម​​ ស ថេត ប្រគល់ជូន​ប្រជាពលរដ្ឋក្រីក្រ កំពុងសម្រាកព្យាបាលជំងឺ

នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៩ លោកឧត្តមសេនីយ៍ទោ មិន សុ ផេត ស្នងការរង និងលោកវរសេនីយ៍ឯក ហួរ ម៉េងវាង អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ បាននាំយកថវិកាចំនួន១លានរៀល និងសម្ភារ:មួយចំនួនទៀតរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីផ្តល់ជូន និងជួយសម្រាលការលំបាកអ្នកជម្ងឺទឹកនោមផ្អែមលោកស្រី នួន សុភាព ដែលរស់នៅភូមិចំរើនផល៤ សង្កាត់បឹងទំពុន ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកស្នងការរង និងលោកអធិការខណ្ឌសែនសុខ ព្រមទាំងក្រុមការងារចុះជួយខណ្ឌបឹងទំពុន១ បានជួយឧបត្ថម្ភថវិកា៤០ម៉ឺន និងសម្ភារ:ជាច្រើនទៀតដល់ស្រ្តីដែលគ្មានទីពឹង និងធ្លាក់ខ្លួនឈឺដោយសារទឹកនោមផ្អែម ផងដែរ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ