- ព័ត៌មានជាតិ ៣០ កញ្ញា ២០២០
អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បើកកិច្ចប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៦:០០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ បានបើកការស្រាវជ្រាវ និងបង្រ្កាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ស្ថិតនៅចំណុចផ្លូវរថភ្លើង ក្ដាន់ពីរ (R6) ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ នួន ចាន់ណា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅទីតាំងខាងលើ (ជួញដូរ)។ វត្ថុតាងដកហូតបានរួមមាន÷ ១/ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៣កញ្ចប់។ ២/ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ នៅចំពោះមុខ កម្លាំងជំនាញនៃអធិការដ្ឋានខណ្ឌ កំពុងបន្តស្រាវជ្រាវរកបក្ខពួក និង ក្រុមដទៃផ្សេងទៀត ព្រមទាំងបានកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តតាមនីតិវិធីច្បាប់ ៕
- ព័ត៌មានជាតិ ៣០ កញ្ញា ២០២០
លោកស្រីឧត្តមសេនីយ៌ទោ ស៊ឹម ផាណុំ ដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខមន្ត្រីនគរបាល ដែលកំពុងសម្រាកព្យាបាល ជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត្រ
នៅព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០ លោកស្រីឧត្តមសេនីយ៌ទោ ស៊ឹម ផាណុំ តំណាងដ៏ខ្ពង់ខ្ពស់ជូនឯឧត្តម ស ថេតអគ្គស្នងការរង និងជាស្នងការនគបាលរាជធានីភ្នំពេញ លោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញ លោកទៀង ចន្ទ័សារ អធិការខណ្ឌដូនពេញ លោក សយ កុសស ចៅសង្កាត់ផ្សាថ្មី៣ ព្រមទាំងគណះអធិការលោកនាយប៉ុស្តិ៍ ទាំង១១ ចុះសួរសុខទុក្ខមន្ត្រីដល់មន្ទីពេទ្យកាល់ម៉ែត្រ និងពិនិត្យស្ថានភាពដល់មន្ត្រីនគរបាល ប៉ុស្តិ៍ផ្សារថ្មី៣ និង ប៉ុស្តិ៍ បឹងរាំង ដែលទទួលរងរបួស ក្នុងឧបទ្ធហេតុ គ្រោះថ្នាក់ចរាចរណ៌ ក្នុងពេលបំពេញ បេសកម្ម ភារកិច្ច ល្បាតទប់ស្កាត់ រក្សាសុវត្តិភាព សន្តិសុខ ជូនប្រជាពល ក្នុងភូមិសាស្រ្ត ខណ្ឌដូនពេញ ហើយក៏ត្រូវបានជួបហេតុការគ្រោះថ្នាក់ចរាចរណ៌ កាលពី រាត្រី ថ្ងៃទី ២៩ ខែកញ្ញា ២០២០។ ក្នុងនោះផងដែរ ក្រុមការងារក៏បាន ថវិកាឧបត្ថម និងគ្រឿង បរិភោគដូចជា៖ -ថវិកា លោកស្រី […]
- ព័ត៌មានជាតិ ៣០ កញ្ញា ២០២០
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដឹកនាំមន្ត្រីក្រោមឱវាទ ព្រមទាំងនាំយកថវិកា ចុះសួរសុខទុក្ខមន្ត្រីនគរបាល ដែលកំពុងសម្រាកព្យាបាល ជំងឺនៅគេហដ្ឋាន
នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំងខណ្ឌ-ប៉ុស្តិ៍ ចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី យ៉ូប លី នាយផ្នែកកិច្ចការប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដែលមានជំងឺធ្ងន់ធ្ងរសម្រាកព្យាបាលនៅផ្ទះមានទីលំនៅ ក្រុមទី២ ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។ ក្នុងឱកាសចុះសួរសុខទុក្ខនេះដែរ លោកវរសេនីយ៍ឯក ក៏បានសំណេះសំណាល និងផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីឯកឧត្តម ស ថេត និងបាននាំមកជូននូវ៖ -ថវិកា ចំនួន ១,៤០០,០០០រៀល -អង្ក ០២បេ(៥០គីឡូក្រាម) -ទឹកសុទ្ធ ០១កេស -ទឹកក្រូច ០១កេស -ទឹកត្រី ០១យួរ -ទឹកស៊ីអ៉ីវ ០១យួរ
- ព័ត៌មានជាតិ ៣០ កញ្ញា ២០២០
លោកឧត្តមសេនីយ៍ទោ មិន សុផេត ស្នងការរង ដឹកនាំមន្ត្រីក្រោមឱវាទ ព្រមទាំងនាំយកថវិកា ចុះសួរសុខទុក្ខមន្ត្រីនគរបាល ដែលកំពុងសម្រាកព្យាបាល ជំងឺនៅគេហដ្ឋាន
នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្មាំ២០២០ វេលាម៉ោង ០៨ និង ០០នាទី ដោយមានការយកចិត្តទុកដាក់ជាបន្តបន្ទាប់ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់តំណាងលោកឧត្តមសេនីយ៍ទោ មិន សុផេត ស្នងការរង លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការ ដឹកនាំកម្លាំងចុះសួរសុខទុក្ខមន្រ្តីនគរបាល កំពុងមានជំងឺសម្រាកព្យាបាលនៅគេហដ្ឋាន។ ក្នុងឱកាសចុះសួរសុខទុក្ខនេះដែរ លោកឧត្តមសេនីយ៍ទោ មិន សុផេត ស្នងការរង ក៏បានសំណេះសំណាល និងផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីឯកឧត្តម ស ថេត និងបាននាំយកគ្រឿងបរិភោគ អង្ករចំនួន ១០០គីឡូ មី ២កេស ទឹកត្រី ២យួរ ប៊ីចេង ២គីឡូ ភេជ្ជៈប៉ូវកម្លាំង ០៤កេស និងថវិកាចំនួន ១,៦០០,០០០រៀល ក្នុងនោះថវិកាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៏ឯក ស ថេត ចំនួន ៤០០,០០០រៀល និងថវិកាផ្ទាល់របស់លោក ម៉ូវ ម៉ានិត […]
- ព័ត៌មានជាតិ ៣០ កញ្ញា ២០២០
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រកាសថាកម្ពុជាសម្រេចធ្វើបណ្ណបើកបរកម្រិតអន្តរជាតិ ដែលឲ្យប្រជាពលរដ្ឋខ្មែរ អាចបើកបរគ្រប់ប្រទេសលើពិភពលោក
នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យប្រជាពលរដ្ឋធ្វើបណ្ណបើកបរកម្រិតអន្តរជាតិ ដែលប្រជាពលរដ្ឋមានបណ្ណបើកបរប្រភេទនេះ អាចប្រើប្រាស់គ្រប់ប្រទេសនៅលើពិភពលោក។ មណ្ឌលផ្ដល់សេវាសាធារណៈថ្មីនៅផ្សារទំនើប ជីបម៉ុង ណូរឺ ម៉ល នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ស្របជាមួយពិធីបើកឲ្យប្រើប្រាស់ជាផ្លូវការ នៃប្រព័ន្ធស្វ័យប្រវត្តិកម្មស្វ័យប្រវត្តិកម្មផ្ទេរកម្មសិទ្ធិយានជំនិះ បងប្អូនប្រជាពលរដ្ឋ អាចអញ្ជើញមកធ្វើការ ចុះបញ្ជីរថយន្ត ផ្ទេរកម្មសិទ្ធិរថយន្ត និងប្ដូរបណ្ណបើកបរ បាននៅផ្សារទំនើបជីប ម៉ុង ណូរ៉ូ ម៉ល (ជាន៉ទី៣)៕
- ព័ត៌មានជាតិ ២៩ កញ្ញា ២០២០
កិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារបន្តសម្រាប់ខែតុលា ឆ្នាំ២០២០ របស់អធិការដ្ឋាននគរបាល ខណ្ឌ៧មករា
នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៤:៣០នាទី នៅអធិការដ្ឋាននគរបាល ខណ្ឌ៧មករា បានរៀបចំកិច្ចប្រជុំប្រចាំខែ ខែកញ្ញា ការងាររឹតបន្តឹងរយះពេល ៥ខែ ឆ្នាំ២០២០ ដឹកនាំកិច្ចប្រជុំដោយលោក អធិការ។ សមាសភាពចូលរួម៖ លោក – លោកស្រី អធិការរង, ប៉ុស្តិ៍ទាំង៨ និងផ្នែករបស់អធិការដ្ឋាននគរបាល ខណ្ឌ៧មករា ទាំងអស់។ មតិក្នុងអង្គប្រជុំដូចខាងក្រោម៖ ១- លោកវរសេនីយ៍ត្រី រស់ ស៊ីណា អធិការ រងប្រយុទ្ធប្រឆាំងគ្រឿងញៀន ។ -សុំអោយលោកនាយប៉ុស្តិ៍ប្រជុំផ្សព្វផ្សាយដល់មន្រ្តី ក្តាប់សភាពការណ៍ពីការងារគ្រឿងញៀន ។ ២- លោកវរសេនីយ៍ទោ ឆុំ សេរីវុធ អធិការ រងទទួលផែនសន្តិសុខ បានលើក ៤ចំណុច -ក្តាប់សភាពការណ៍ពី ពួកអមិត្ត ។ -ក្តាប់សភាពការណ៍ ពីសហគមន៍ – អ្នកតវ៉ាដីធ្លី ។ -នាយប៉ុស្តិ៍ទាំង ៨ ចាត់ចែងកម្លាំងការពារទីតាំងចុះឈ្មោះបោះឆ្នោតនាថ្ងៃខាងមុខនេះ -នាយប៉ុស្តិ៍ទាំង ៨ […]
- ព័ត៌មានជាតិ ២៩ កញ្ញា ២០២០
កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ចុះរៀបសណ្តាប់ធ្នាប់ និងចាក់សោកង់រថយន្ត នៅចំណុចផ្លូវ៣១៥
នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានចុះរៀបសណ្តាប់ធ្នាប់ នៅចំណុចផ្លូវ៣១៥ សង្កាត់បឹងកក់ទី២ ដោយបានស្ទូចរថយន្តចំនួន ០១គ្រឿង និងបានចាក់សោកង់រថយន្ត ចំនួន3គ្រឿង ចតត្រង់ចំណុចផ្លាកសញ្ញាហាមចត និងចតរំខាន យកមករក្សារទុកនៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីធ្វើការអប់រំ និងផាកពិន័យទៅតាមច្បាប់៕
- ព័ត៌មានជាតិ ២៩ កញ្ញា ២០២០
សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានឃាត់ខ្លួនជនសង្ស័យចំនួនមួយនាក់ ពីបទរក្សាទុកនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់
នៅ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២០ និង០០នាទី នៅចំណុចច្រកជណ្តើរបុរីកីឡា អាគាC ផ្លូវ២១១ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ពីបទរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ដោយបង្កឡើងដោយជនសង្ស័យចំនួន០១នាក់ ៖១/ឈ្មោៈ ហេង ពុទ្ធីយ៉ា ភេទប្រុសអាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉តូកង់បី ស្នាក់នៅមិនពិតប្រាកដ ក្រោយពិនិត្យទឹកនោមស្វែងរកសារធាតុ (មានសារធាតុញៀន)។វត្ថុតាង និងសំភារៈដកហូតមាន ក្រាមពណ៌សរថ្លា ចំនួន១កញ្ចប់តូច ,ឧបកណ៏ កែឆ្នៃសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នុំពេញចាត់ការតាមនីតិវិធីច្បាប់ ៕
- ព័ត៌មានជាតិ ២៨ កញ្ញា ២០២០
កិច្ចប្រជុំផ្សព្វផ្សាយការងារចរាចរណ៍ផ្លូវគោក ដើម្បីរឹតបន្តឹងការអនុវត្តន៍ច្បាប់ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី សែម គន្ធា ស្នងការរង
នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ មានកិច្ចប្រជុំ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរង ទទួលផែនការងារនគរបាលចរាចរណ៍ និងលោកឧត្តមសេនីយ៍ត្រី សែម គន្ធា ស្នងការរង ទទួលការងារនគរបាលសណ្តាប់ធ្នាប់ ដើម្បីត្រួតពិនិត្យអំពីផែនការសំខាន់ៗ ត្រូវអនុវត្តចំពោះមុខ រួមមាន៖ – ការស្រង់បញ្ជីគោលដៅកកស្ទះ និងផែនការដោះស្រាយការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ – ការបន្តរឹតបន្តឹង អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក – ការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅរាជធានីភ្នំពេញ តាមដងផ្លូវសំខាន់ៗ ចិញ្ចើមផ្លូវ ជុំវិញទីផ្សារ ចំណតរថយន្ត សួនច្បារសាធារណៈ… – អំពីការប្រើប្រាស់កម្លាំង និងការរួមសហការណ៍ – ការពង្រឹងវិន័យរបស់កងកម្លាំង និងការថែរក្សាគ្រប់គ្រងមធ្យោបាយ សម្ភារៈ ឧបករណ៍ ប្រតិបត្តិការ – តាមការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ រៀបចំផែនការរៀបចំ សណ្តាប់ធ្នាប់សាធារណៈ និងការរឹតបន្តឹងអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ក្នុងកិច្ចប្រជុំ ដោយមានការចូលរួម ពីថ្នាក់ដឹកនាំការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក ការិយាល័យ នគរបាលសណ្តាប់ធ្នាប់ អធិការរង នគរបាលខណ្ឌទាំង១៤ […]
- ព័ត៌មានជាតិ ២៨ កញ្ញា ២០២០
លោកវេសេនីយ៍ឯក ម៉ៅ សឿត អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ បានដឹកនាំមន្ត្រីនគរបាលក្រោមឱវាទ ចុះចែកសៀវភៅគ្រួសារ ជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ បានចំនួន ២១សហព័ទ្ធ
នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ម៉ោង០៨និង៣០នាទី ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវេសេនីយ៍ឯក ម៉ៅ សឿត អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ក្បាលកោះ ចុះចែកសៀវភៅគ្រួសារជូនប្រជាពលរដ្ឋនៅផ្ទះលោកមេភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ និងដល់ខ្នងផ្ទះប្រជាពលរដ្ឋសរុបចំនួន ២១សហព័ទ្ធ និងបានសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងធ្វើវាទិកាផ្សព្វផ្សាយខ្លឹមសាររួមមាន៖ -ការអនុវត្តគោលនយោបាយ ភូមិ.សង្កាត់ មានសុវត្ថិភាព លក្ខណៈសម្បត្តិ៩យ៉ាង។ -វិធានការ បង្ការ ការពារ ការឆ្លងមេរោគកូវីដ១៩។ -ចូលរួមបង្ការ ទប់ស្កាត់ គ្រោះអគ្គីភយ័។ ប្រជាពលរដ្ឋចូលរួម១៨នាក់-ស្រី១៤នាក់ និងបានផ្តល់ថវិកាជូនលោកមេភូមិ និងក្រុមការងារ ចំនួន២០ម៉ឺនរៀលផងដែរ៕