- ព័ត៌មានជាតិ ១០ កញ្ញា ២០២០
កិច្ចប្រជុំផ្សព្វផ្សាយអំពីការងារចរាចរណ៍ និងសណ្តាប់ធ្នាប់ ក្រោមអធិបតីភាពពីលោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរង និងលោកវរសេនីយ៍ឯក សែម រតនា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក របស់ផែនការងារនគរបាលចរាចរណ៍
នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ នៅសាលប្រជុំផែនការងារនគរបាលចរាចរណ៍ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យលោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរង ទទួលផែនការងារនគរបាលចរាចរណ៍ និងលោកវរសេនីយ៍ឯក សែម រតនា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការប្រជុំផ្សព្វផ្សាយដល់លោកអធិការរងខណ្ឌទាំង១៤ ទទួលការងារចរាចរណ៍ និងសណ្តាប់ធ្នាប់ ដើម្បីពង្រឹងលើការងារមួយចំនួនដូចខាងក្រោម÷ – ការងារគោរពវិន័យកងកម្លាំង (ឯកសណ្ឋាន សក់ សំដីសំដៅ និងក្រមសីលធម៌វិជ្ជាជីវៈនគរបាល) ។ – ពង្រឹងការងារដោះស្រាយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ។ – ពង្រឹងការងាររៀបចំ តាមដាន និងត្រួតពិនិត្យគោលដៅអនុវត្តច្បាប់ទាំងគោលដៅពេលយប់ និងពេលថ្ងៃ ។ – ពង្រឹងលើការងាររឹតបន្តឹងអនុវត្តច្បាប់ ឲ្យមានប្រសិទ្ធភាពខ្ពស់។ – ពង្រឹង និងយកចិត្តទុកដាក់ខ្ពស់ លើការងារចេញយកករណីគ្រោះថ្នាក់ចរាចរណ៍ និងការងារដោះស្រាយ ស៊ើបអង្កេត ។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ប្រធានអង្គប្រជុំ ក៏បានលើកយកនូវបញ្ហាប្រឈមមួយចំនួន ដែលត្រូវដោះស្រាយ៕
- ព័ត៌មានជាតិ ១០ កញ្ញា ២០២០
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន
នៅថ្ងៃទី០៩ ខែកញ្ញា ២០២០ វេលាម៉ោង១៤ និង០០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖ ១-ឈ្មោះ ហង្ស រដ្ឋា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ៣១០ ផ្លូវ២០០០ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ២-ឈ្មោះ ទ្រមុច ស៊ីណូ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិក្រោលគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ (ក្រាមសថ្លា០៨កូនថង់តូច , ជញ្ជីងថ្លឹងថ្នាំញៀន០១គ្រឿង ) ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ។
- ព័ត៌មានជាតិ ៧ កញ្ញា ២០២០
ក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពី សកម្មភាពផ្ទុយទៅនឹងច្បាប់ របស់ក្រុមយុវជនពីរក្រុម
ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មានអំពីសកម្មភាពរបស់ ក្រុមយុវជនខ្មែរថាវរៈ និងក្រុមយុវជនចលនាមាតាធម្មជាតិ ដែលបាននិងកំពុងធ្វើសកម្មភាពក្រោមរូបភាពដែលមានអង្គការចាត់តាំងច្បាស់លាស់ មិនបានចុះឈ្មោះក្នុងបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅក្រសួងមហាផ្ទៃ ស្របតាមច្បាប់ស្ដីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាលឡើយ។ ក្រសួងមហាផ្ទៃ សូមបញ្ជាក់ថា ក្រុមយុវជនខ្មែរថាវរៈ និងក្រុមយុវជនចលនាមាតាធម្មជាតិ បានកំពុងធ្វើសកម្មភាពដែលមានចរិកបំផុស ញុះញង់ធ្វើឲ្យប៉ះពាល់ស្ថិរភាព សន្ដិភាព សណ្ដាប់ធ្នាប់សាធារណៈ និងបង្កភាពចលាចលវឹកវរក្នុងសង្គម តាមរយៈការប្រើប្រាស់បណ្ដាញសង្គម និងបណ្ដាញព័ត៌មានមួយចំនួនទៀត ដើម្បីផ្សព្វផ្សាយអត្ថបទ ខិត្តប័ណ្ណរូបភាពនានា ខ្សែវិដេអូ ព្រមទាំងបានធ្វើបាតុកម្មដោយគ្មានច្បាប់អនុញ្ញាតថែមទៀតផង។ ក្នុងនេះផងដែរក្រសួងមហាផ្ទៃ ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំចូលរួមក្នុងសកម្មភាពខុសច្បាប់របស់ក្រុមទាំងនេះ លើសពីនេះទៀត ក្រសួមហាផ្ទៃ ស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីធានារក្សាសណ្ដាប់ធ្នាប់សាធារណៈ និងសន្ដិសុខជាតិ ជាពិសេស ទប់ស្កាត់នូវរាល់ការបង្កភាពអាណាធិបតេយ្យ និងបង្កចលាចលវឹកវរនៅក្នុងនៅសង្គម ក្នុងអំឡុងពេលដែលប្រជាពលរដ្ឋខ្មែរទាំងមូលកំពុងរៀបចំប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ៕ ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
- ព័ត៌មានជាតិ ៧ កញ្ញា ២០២០
លោកឧត្តមសេនីយ៍ទោ មិន សុផេត ស្នងការរង បានបើកអង្គប្រជុំប្រចាំខែកញ្ញា និងផ្សព្វផ្សាយផែនការ ស្តីពីវិធានការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គម ក្នុងពិធីបុណ្យកាន់បិណ្ឌ-បុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ
នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៤និង០០នាទី ដោយទទួលបានផែនការពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ មិន សុផេត ស្នងការរង ចុះបញ្ជាដឹកនាំទទួលខុសត្រូវនៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ បានបើកអង្គប្រជុំប្រចាំខែកញ្ញា និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព សារធារណៈជូនប្រជាពលរដ្ឋ ក្នុងពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបីណ្ឌ ជូនដល់ លោកអធិការ – អធិការរង -នាយប៉ុស្តិ៍ និងលោកនាយផ្នែក ទាំងអស់ អោយយកចិត្តទុកដាក់ពង្រឹង លើការបង្កាទប់ស្កាត់នូវបញ្ហាបទល្មើស លួច ឆក់ ប្លន់ ដែលកើតមានឡើង ក្នុងពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នាពេលខាងមុខ៕
- ព័ត៌មានជាតិ ៧ កញ្ញា ២០២០
សាលារៀនតាមបណ្ដារាជធានីខេត្ត បាន នឹងកំពុងរៀបចំសម្អាតបរិស្ថានតាមស្តង់ដាអនាម័យ មុនពេលបើកដំណើរការឡើងវិញ ក្នុងដំណាក់កាលទី២
ដោយឡែក នៅក្នុងវិទ្យាល័យបាក់ទូក ដែលជាវិទ្យាល័យមួយនៅក្នុងរាជធានីភ្ឋំពេញ ពេលខ្ញុំកំពុងមានវត្តមាននៅទីនេះគឺសង្កេតឃើញថា គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ បានដឹកនាំសកម្មភាពសម្អាតបរិស្ថានសាលារៀន បាញ់ថ្នាំកម្ចាត់មេរោគ រៀបចំនូវហេដ្ឋារចនាសម្ព័ន្ធសមស្រប ពិសេសធានានូវគម្លាតសុវត្ថិភាព តាមគោលការណ៍ណែនាំរបស់ក្រសួងអប់រំ ដែលដាក់ឱ្យអនុវត្តតាមស្តង់ដា SOP របស់ក្រសួងសុខាភិបាល ដើម្បីធានាបានថា ការបើកដំណើរការនេះឡើងវិញប្រកបដោយសុវត្ថិភាព ដោយមានការត្រួតពិនិត្យត្រឹមត្រូវ ដើម្បីបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ សាលារៀនទាំងអស់ ក្នុងប្រទេសកម្ពុជា នឹងបើកដំណើរការឡើងវិញ តាម ៣ដំណាក់កាល រួមមាន ដំណាក់កាលទី ១ គឺបើកសម្រាប់តែសាលារៀន ដែលមានស្តង់ដារសុវត្ថិភាពខ្ពស់។ ចំណែកដំណាក់កាលទី ២ នឹងបើកដំណើរការ សម្រាប់សាលារៀន ដែលមានស្តង់ដារមធ្យម ខណៈដំណាក់កាលទី ៣ នឹងបើកចំពោះសាលារៀន ដែលមានស្តង់ដារអប្បបរមា។ ដូច្នេះជារួម ការបើកដំណើរការឡើងវិញនេះ គឺមិនមែនគ្រប់សាលារៀនទាំងរដ្ឋ និងឯកជន អាចបើកទ្វារទទួលសិស្សានុសិស្សរួមគ្នានោះទេ។ យោងតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា បានចែងថា សាលារៀន ត្រូវរៀបចំបរិស្ថានសិក្សាប្រកបដោយសុវត្ថិភាព បរិយាបន្ន ផាសុកភាព និងមេត្រីភាព កៅអីអង្គុយសម្រាប់សិស្សានុសិស្ស ត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងហោចណាស់២ម៉ែត្រ និងរៀបចំចំណុះថ្នាក់ […]
- ព័ត៌មានជាតិ ៦ កញ្ញា ២០២០
កម្លាំងសមត្ថកិច្ចចំរុះ ខណ្ឌទួលគោក ចុះធ្វើរដ្ឋបាលតាមបណ្តោយផ្លូវរថភ្លើង
នៅថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៩និង៣០នាទី កម្លាំងអធិការនគរបាល ខណ្ឌទួលគោក សហការជាមួយកម្លាំងគណបញ្ជាការឯកភាព ខណ្ឌទួលគោក ដឹកនាំដោយលោក ទៀវ សំអឿន អភិបាលរងនៃគណអភិបាល ខណ្ឌទួលគោក បានចុះធ្វើរដ្ឋបាលតាមបណ្តោយផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់បឹងកក់ទី១,សង្កាត់បឹងកក់ទី២, សង្កាត់ទឹកល្អក់ទី១ និងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕
- ព័ត៌មានជាតិ ៤ កញ្ញា ២០២០
លោកឧត្តមសេនីយ៍ត្រី សែម គន្ធា ស្នងការរង ទទួលផែនការសណ្តាប់ធ្នាប់ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គម ក្នុងពិធីបុណ្យកាន់បិណ្ឌ-បុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី សែម គន្ធា ស្នងការរង ទទួលផែនការសណ្តាប់ធ្នាប់ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ អំពីសេចក្ដីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងពិធីបុណ្យកាន់បិណ្ឌ -បុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ឆ្នាំ២០២០ និងបានត្រួតពិនិត្យបូកសរុបលទ្ធផលការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅរាជធានីភ្នំពេញប្រចាំខែ សីហា និងដាក់ចេញនូវទិសដៅអនុវត្តបន្តប្រចាំខែកញ្ញា ឆ្នាំ២០២០ ដោយមានការចូលរួមពីលោកនាយ-នាយរងការិយាល័យចំណុះ៕
- ព័ត៌មានជាតិ ៤ កញ្ញា ២០២០
សមត្ថកិច្ចប៉ុស្តិ៍នគរបាល រដ្ឋបាលទន្លេបាសាក់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចទូរស័ព្ទដៃ
នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០៨:៣០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាល រដ្ឋបាលទន្លេបាសាក់ បានឃាត់ខ្លួនជនសង្ស័យ ១នាក់ ករណីលួចទូរស័ព្ទដៃ នៅចំណុចមុខសាកលវិទ្យាល័យប៊ៀលប្រាយ ផ្លូវសុធារស ក្រុម៨ ភូមិ២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ជនសង្ស័យ ឈ្មោះ សេង សុទី ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៥៧ ផ្លូវលេខ១៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ គ្មាន ។ ជនរងគ្រោះឈ្មោះ អេង កុសល ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៨៨៣ ផ្លូវបេតុង ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបររត់រឺម៉កកង់បីឥណ្ឌា ។ សំភារៈបាត់បង់ ទូរស័ព្ទ ដៃ០១គ្រឿង ម៉ាក OPPO F9 ពណ៌ទឹកប៊ិច […]
- ព័ត៌មានជាតិ ៤ កញ្ញា ២០២០
កម្លាំងជំនាញពន្លត់អគ្គិភ័យ បានបន្តចុះត្រួតពិនិត្យទីតាំងលក់ហ្គាសចំនួន ៣កន្លែងទៀត នៅខណ្ឌដូនពេញ
ដោយមានការចង្អុលបង្ហាញផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការរង ទទួលផែនគ្រប់គ្រងអាវុធជាតិផ្ទុះ និងអគ្គិភ័យ ត្រូវលុបបំបាត់កន្លែងលក់ហ្គាស អាណាធិបតេយ្យឲ្យអស់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់របស់ប្រជាពលរដ្ឋ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំឲ្យលោកវរសេនីយ៍ទោ គង់ ថូ នាយការិយាល័យ, លោកវរសេនីយ៍ទោ អ៊ុ ចន្ថា នាយការិយាល័យ, លោកវរសេនីយ៍ទោ ឯម គឹមហ័ល នាយការិយាល័យ ដោយបានសហការណ៍ជាមួយកម្លាំងសមត្ថកិច្ចខណ្ឌ-ប៉ុស្តិ៍ ចុះធ្វើការត្រួតពិនិត្យទីតាំងលក់ហ្គាសចំនួន ៣ទីតាំង។ ទីតាំងលក់ហ្គាសទី១ យីហោ ស៊ុន រាល់ ហ្គាស ដែលមានម្ចាស់ឈ្មោះ ថាយ ចិន្តា ភេទស្រី អាយុ ៤១ឆ្នាំ មុខរបរ លក់ហ្គាស ដែលស្ថិតនៅចំណុចផ្ទះលេខ141Eo ផ្លូវ១៣ (ទល់មុខផ្សារកណ្តាល) ក្នុងសង្កាត់ផ្សារកណ្តាលទី១ […]
- ព័ត៌មានជាតិ ៤ កញ្ញា ២០២០
លោក វរសេនីយ៍ទោ ម៉ន វុធី អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយផែនការ ស្តីពីវិធានការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គម ក្នុងពិធីបុណ្យកាន់បិណ្ឌ-បុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ
នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០៨៖០០នាទី ព្រឹក លោក វរសេនីយ៍ទោ ម៉ន វុធី អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ បានដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គម ក្នុងពិធីបុណ្យកាន់បិណ្ឌ-បុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ ដោយមានការចូលរួមពីលោកអធិការរង នាយផ្នែក នាយប៉ុស្តិ៍ រងប៉ុស្តិ៍ ។ ជាមួយគ្នានេះដែរ លោកអធិការរង នាយផ្នែក នាយប៉ុស្តិ៍ ក៏បានចូលរួមមតិយោបល់ជាច្រើន ទាក់ទងទៅនឹងការរៀបចំផែនការ និងរៀបចំកម្លាំងចម្រុះដើម្បីចុះរៀបចំសណ្តាប់ធ្នាប់ ជួយសម្រួលចរាចរណ៍ ជាពិសេសគឺការការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋដែលអញ្ជេីញចូលរួមពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ។ ក្នុងឱកាសនោះដែរ លោកអធិការ បានបញ្ជាក់ដល់កង កម្លាំង ទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នឹងត្រៀមជានិច្ចដើម្បីបង្ការ និងទប់ស្កាត់រាល់ករណីល្មើសនានា ដូចជាករណីលួច ឆក់ គាស់ទ្វារ ឬកញ្ចក់រថយន្តយកទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដែលនាំយក ចង្ហាន់ ទៅប្រគេនព្រះសង្ឃ និងទៅដើរលេងតាមទីកន្លែងកំសាន្តនានា ជា ពិសេស តាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលនិមួយ ៗ […]