- ព័ត៌មានជាតិ ៤ កញ្ញា ២០២០
សម្តេចតេជោ ហ៊ុន សែន បានសម្រេចកញ្ចប់ថវិកា ១៥០ លានដុល្លារកសាងផ្លូវ៣៨ ខ្សែក្នុងទីរួមខេត្តសៀមរាប
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសបញ្ចេញកញ្ចប់ថវិកាជាតិ ១៥០លានដុល្លារអាមេរិក ដើម្បីសាងសង់ផ្លូវក្នុងខេត្តសៀមរាប។ ការប្រកាសនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា៖ ទោះបីពេលនេះប្រទេសជាតិយើងកំពុងប្រឈមនឹងជំងឺកូវីដ១៩ ក៏ដោយ ក៏មិនបានធ្វើអោយប៉ះពាល់ដល់ការអភិវឌ្ឍប្រទេសជាតិឡើយ។ ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសពីការសម្រេចកញ្ចប់ថវិកាចំនួន ១៥០លានដុល្លារ សម្រាប់អភិវឌ្ឍន៍កសាងផ្លូវនៅក្នុងទីរួមខេត្តសៀមរាប។ ហេដ្ឋារចនាសម្ព័ន្ធផ្លូវតូចធំដែលមានចំនួន ៣៨ ខ្សែ ដែលគ្រោងនឹងសាងសង់នៅក្នុងទីរួមខេត្តនេះ នឹងជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយនឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិនៅក្រោយជំងឺកូវីដ១៩។ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញបើកការដ្ឋាសាងសង់នេះ ហើយសង្ឃឹមថានៅចុងឆ្នាំ ២០២១ យើងនឹងមានផ្លូវស្អាតក្នុងទឹកដីអង្គរអច្ឆរិយនេះ។ សូមអរគុណចំពោះការរួមចំណែកពីគ្រប់ក្រសួងស្ថាប័នទាំងអស់ដែលមិនខ្ជះខ្ជាយថវិកា ដែលធ្វើអោយយើងសន្សំបានថវិកាប្រមាណជាង ៦០០ លានដុល្លារសម្រាប់យកមកអភិវឌ្ឍន៍ប្រទេស៕ អរគុណសន្តិភាព ប្រភព៖ FB Page Samdech Hun Sen, Cambodian Prime Minister
- ព័ត៌មានជាតិ ៣ កញ្ញា ២០២០
លោកវរសេនីយ៍ឯក សុខ ហេង អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយផែនការ ស្តីពីវិធានការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គម ក្នុងពិធីបុណ្យកាន់បិណ្ឌ-បុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ
នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៤និង០០នាទី លោកវរសេនីយ៍ឯក សុខ ហេង អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ផែនការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងពិធីបុណ្យកាន់បិណ្ឌ-បុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ ដែលគិតចាប់ពីថ្ងៃទី០៣ ខែកញ្ញា រហូតដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២០។ តាមរយៈអង្គប្រជុំ លោកអធិការ បានពាំនាំប្រសាសន៍របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលសង្កត់ធ្ងន់ថា មន្រ្តីដែលចុះអនុវត្តការងារ ត្រូវប្រើសំដីនិងអាកប្បកិរិយាល្អ ស្លៀកពាក់អោយសមរម្យជាកងកម្លាំង ជាពិសេសត្រូវកាត់សក់អោយខ្លីជានិច្ច។ ក្នុងពិធីនេះ គឺមានការអញ្ជើញចូលរួមពី លោក/លោកស្រី អធិការរង , លោក/លោកស្រី នាយផ្នែក និង លោកនាយប៉ុស្តិ៍នគរបាលទាំង១០ ចំណុះអធិការដ្ឋាននគរបាល ខណ្ឌទួលគោក៕
- ព័ត៌មានជាតិ ៣ កញ្ញា ២០២០
លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ បានដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយផែនការ ស្តីពីវិធានការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គម ក្នុងពិធីបុណ្យកាន់បិណ្ឌ-បុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ បានដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយផែនការលេខ ០៥៨ ផ.ក របស់ស្នងការនគរបាលរាជធានីភ្នំពេញ ស្តីពីកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថភាពសង្គម ក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ឆ្នាំ២០២០។ ក្នុងពិធីនេះ គឺមានការអញ្ជើញចូលរួមពី លោក/លោកស្រី អធិការរង , លោក/លោកស្រី នាយផ្នែក និង លោកនាយប៉ុស្តិ៍នគរបាល ចំណុះអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ។ លោកវរសេនីយ៍ឯក បានធ្វើការផ្សព្វផ្សាយសេចក្តីណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដល់កងកម្លាំងទាំងអស់ ត្រូវរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ និង ការពារសន្តិសុខ សុវត្ថភាព ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ និងត្រូវមានកម្លាំងប្រចាំការ ២៤ម៉ោង/២៤ម៉ោង៕
- ព័ត៌មានជាតិ ៣ កញ្ញា ២០២០
លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ស្តីពីវិធានការការពារ សន្តិសុខ សណ្តាប់ធ្នាប់សារធារណ: និងសុវត្ថិភាពសង្គម ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំលេខ០០៧ សណន របស់អគ្គស្នងការនគបាលជាតិ និងផែនការ ការពារពិធីបុណ្យកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ លេខ០៥៨ផក របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្តីពីវិធានការការពារ សន្តិសុខ សណ្តាប់ធ្នាប់សារធារណ: និងសុវត្ថិភាពសង្គម ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រពៃណីជាតិ ៕
- ព័ត៌មានជាតិ ៣ កញ្ញា ២០២០
លោក វរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំខែសីហា ទិសដៅការងារខែកញ្ញា និងផ្សព្វផ្សាយផែនការ ការពារបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិ
ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៥និង០០នាទី លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំខែសីហា ទិសដៅការងារខែកញ្ញា និងផ្សព្វផ្សាយផែនការ ការពារបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិ និងផ្សព្វផ្សាយផែនការផ្សេងៗរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯកអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជូនដល់លោក លោកស្រី អធិការរង លោកនាយផ្នែក លោកនាយប៉ុស្តិ៍ សរុបចំនួន ៣៥ រូប ។
- ព័ត៌មានជាតិ ៣ កញ្ញា ២០២០
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី១ ដើម្បីឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធ សម្ដេចអគ្គមហាធម្មពោធិសាលកិត្តិព្រឹទ្ធបណ្ឌិត ជា ស៊ីម
នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី១ ដើម្បីឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធ សម្ដេចអគ្គមហាធម្មពោធិសាលកិត្តិព្រឹទ្ធបណ្ឌិត ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតប្រធានព្រឹទ្ធសភានិងលោកជំទាវ ញ៉ែម សឿន ជា ស៊ីម ព្រមទាំងញាតិការទាំង៧សន្ដាន និងវីរជនស្នេហាជាតិគ្រប់ជំនាន់។ កិច្ចប្រកបដោយកុសលនេះ បានប្រារព្ធឡើងនៅភូមិគ្រឹះសម្ដេចអគ្គមហាធម្មពោធិសាលកិត្តិព្រឹទ្ធបណ្ឌិត និងលោកជំទាវ ស្ថិតនៅភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងឥស្សរជនថ្នាក់ដឹកនាំស្ថាប័នជាតិ និងថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រៃវែងជាច្រើនរូបទៀត។ ជាកិច្ចចាប់ផ្ដើមនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង […]
- ព័ត៌មានជាតិ ៣ កញ្ញា ២០២០
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ ជាតំណាងរបស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខមន្ត្រីនគរបាល ដែលកំពុងសម្រាកព្យាបាល ជំងឺនៅមន្ទីរពេទ្យ ព្រះអង្គឌួង
នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ២០២០នេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីក្រោមឱវ៉ាទ អញ្ជើញ ចុះសួរសុខទុកមន្ត្រីនគរបាលផ្នែកពន្លត់អគ្គិភ័យចំនួន ២នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ព្រះអង្គឌួង និងសម្រាកព្យាបាលនៅផ្ទះ។ ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់ឱ្យលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការរង ទទួលផែនគ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រឿងផ្ទុះ និងលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ ជាតំណាងរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខមន្ត្រីពន្លត់អគ្គិភ័យចំនួន ២នាក់ ដែលកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ព្រះអង្គឌួង និងសម្រាកព្យាបាលនៅគេហដ្ឋាន។ ក្នុងឱកាសនោះដែរ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយកការិយាល័យ ក៏បាននាំអំណោយរួមមានថវិកាមួយចំនួន និងផ្លែឈើ […]
- ព័ត៌មានជាតិ ៣ កញ្ញា ២០២០
អគ្គិភ័យបានឆាបឆេះផ្ទះមួយកន្លែង ក្នុងបុរីពិភពថ្មី ត្រូវបានសមត្ថកិច្ចអន្តរាគមន៍ពន្លត់ទាន់ពេលវេលា
នៅព្រឹកថៃ្ងទី០៣ ខែកញ្ញា ឆ្នាំ២០២០ មានអគ្គិភ័យមួយកន្លែងកើតឡើង ស្ថិតនៅផ្ទះលេខ១៩៥ ក្នុងបុរីពិភពថ្មី តាមបណ្តោយផ្លូវលេខ១៥ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ឈ្មោះ អ៊ី សុវត្ថា ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរ : លក់ចាប់ហួយ ចំពោះហេតុការណ៍នេះមូលហេតុគឺឆ្លងចរន្តអគ្គិសនី។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា អគ្គិភ័យនេះធ្វើឲ្យខូចខាតសំភារៈដូចជា ឆេះបន្ទប់ជាន់ឡៅតឿ ទំហំ ០៣ម៉ែត្រ x ០៤ម៉ែត្រ អស់ចំនួន01បន្ទប់ រួមទាំងឆេះសម្ភារប្រើប្រាស់ ក្នុងបន្ទប់អស់ទាំងស្រុង នឹងពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ។ ក្នុងករណីនេះ សមត្ថកិច្ចប្រើប្រាស់ រថយន្តការិ. អគ្គិភ័យ : ចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១ឡាន ស្មើនឹង០៤ម៉ែត្រគូប និង រថយន្តជំនួយអន្តរាគមន៍ពន្លត់ : គ្មាន ។ អគ្គិភ័យនេះត្រូវបានពន្លត់ចប់នៅម៉ោង 10:15នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល៕
- ព័ត៌មានជាតិ ៣ កញ្ញា ២០២០
នៅព្រឹកនេះក្រសួងសុខាភិបាល ប្រកាសមានអ្នកជំងឺកូវីដ១៩ ចំនួន០៥នាក់ បានជាសះស្បើយ ខណៈអ្នកឆ្លងថ្មីមិនមាន
នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ ពីករណីជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន០៥នាក់ និងមិនមានករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីនោះទេ។ អ្នកជាសះស្បើយទាំង០៥នាក់រួមមាន៖ * បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ * បុរសជនជាតិចិនអាយុ ២៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ * បុរសជនជាតិចិនអាយុ ២០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ * បុរសជនជាតិចិនអាយុ ២៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ * បុរសជនជាតិចិនអាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ
- ព័ត៌មានជាតិ ២ កញ្ញា ២០២០
លោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរង ដឹកនាំកិច្ចប្រជុំបូកសរុប លទ្ធផលការងារ ប្រចាំខែសីហា និងទិសដៅការងារ ប្រចាំខែកញ្ញា ឆ្នាំ២០២០ របស់អធិការដ្ឋាននគរបាល ខណ្ឌមានជ័យ
នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៤ម៉០០នាទី នៅសាសប្រជុំអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ មានបើកកិច្ចប្រជុំបូកសរុប លទ្ធផលការងារ ប្រចាំខែសីហា និងទិសដៅការងារ ប្រចាំខែកញ្ញា ឆ្នាំ២០២០ ក្រោមកិច្ចដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរង ទទួលខុសត្រូវចុះបញ្ជាដឹកនាំត្រួតពិនិត្យការងារ នៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ។ ក្នុងពិធីនេះ គឺមានការអញ្ជើញចូលរួមពី លោកអធិការ , លោក.លោកស្រី អធិការរង , លោក.លោកស្រី នាយផ្នែក និង លោកនាយប៉ុស្តិ៍នគរបាល ទាំង០៧ ចំណុះអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ។ ក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោ ស្នងការរង បានលើកឡើងពីការថ្លែងអំណរគុណ និងប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជូនដល់កម្លាំងអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ទាំងអស់ដែលបានយកចិត្តទុក្ខដាក់ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ លោកឧត្តមសេនីយ៍ទោ បានផ្តល់គោលការណ៍ដឹកនាំដល់កងកម្លាំងនគរបាល […]