- ព័ត៌មានជាតិ ២ កញ្ញា ២០២០
លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា និងលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងទទួលផែនការងារសន្តិសុខ ដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែសីហា និងលើកទិសដៅការងារប្រចាំខែកញ្ញា និងពង្រឹងការងារសន្តិសុខក្នុងរាជធានីភ្នំពេញ
នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ផែនការងារសន្តិសុខ បានបើកកិច្ចប្រជុំបូកសរុបការងារប្រចាំខែសីហា និងលើកទិសដៅការងារប្រចាំខែកញ្ញា និងពង្រឹងការងារសន្តិសុខ ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា និងលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរង ទទួលការងារសន្តិសុខ ដឹកនាំប្រជុំជាមួយលោកនាយការិយាល័យទាំង៤ អធិការរង ទទួលការងារសន្តិសុខ ទាំង១៤ខណ្ឌ និងលោកនាយផ្នែកទទួលការងារសន្តិសុខ ទាំង១៤ខណ្ឌ សរុប ៣៦ នាក់ ។
- ព័ត៌មានជាតិ ១ កញ្ញា ២០២០
លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការរង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែសីហា និងដាក់ទិសដៅបន្តខែកញ្ញា ឆ្នាំ២០២០
នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នៅអធិការដ្ឋាននគរបាល ខណ្ឌព្រែកព្នៅ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការរង បានដឹកនាំកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំខែសីហា និងដាក់ទិសដៅបន្ត និងពង្រឹងផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងអំឡុងពេលដាក់បិណ្ឌរយះពេល ១៥ថ្ងៃខាងមុខនេះ។ ដោយមានវត្តមាន លោកវរសេនីយ៍ឯក ឈិន គឹមធុយ អធិការនគរបាល ខណ្ឌព្រែកព្នៅ និងមានការចូលរួមពី លោកអធិការរង លោកនាយផ្នែកជំនាញ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥៕
- ព័ត៌មានជាតិ ១ កញ្ញា ២០២០
លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌដង្កោ បានចុះចែកអំណោយដល់គ្រួសារអតីតយុទ្ធជនចំនួន ០២គ្រួសារ
នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០វេលាម៉ោង ១០:៣០នាទីព្រឹក លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌដង្កោ បានចុះចែកអំណោយដល់គ្រួសារអតីតយុទ្ធជនចំនួន ០២គ្រួសារ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ដោយក្នុងមួយគ្រួសារទទួលបាន មី ០១ កេស, អង្ករ ២៥ គីឡូ, ទឹកផ្លែឈើ ០១ កេស, ត្រី ខ ០១យួរ, សារ៉ុង ០១, ទឹកសុទ្ធ ០១ កេស ព្រមទាំង ថវិកា៥០.០០០៛ (ប្រាំម៉ឺនរៀល) និងជូនថវិកាដល់លោកយាយចាស់ៗ ក្នុង០១នាក់ ៥០.០០០៛ ផងដែរ។ ក្នុងឱកាសនោះដែរ លោកអធិការ ក៏បាននាំយកនូវពាក្យផ្ដាំផ្ញើរសួរសុខទុក្ខ របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដល់បងប្អូនប្រជាពលរដ្ឋ សូមបងប្អូនថែទាំអនាម័យជាប្រចាំ ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាល នៃជម្ងឺឆ្លងកូវីដ-១៩។ […]
- ព័ត៌មានជាតិ ១ កញ្ញា ២០២០
លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានអញ្ជើញចុះត្រួតពិនិត្យ ការអនុវត្តនីតិវិធី ស្តីពីការរៀបចំសៀវភៅបញ្ជីនាៗ នៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ
នៅល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ម៉ោង១៤និង៣០នាទី លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ តំណាង ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានអញ្ជើញចុះត្រួតពិនិត្យ ការអនុវត្តនីតិវិធី នៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ រួមមាន ៖ សៀវភៅបញ្ជីទទួលពាក្យបណ្តឹង, សៀវភៅបញ្ជី ឃាត់ខ្លួនជនសង្ស័យ, សៀវភៅបញ្ជី បញ្ជូនសំណុំទៅសាលាដំបូង រាជធានីភ្នំពេញ, បញ្ជីគ្រប់គ្រងដីកាបង្គាប់ឲ្យចាប់ខ្លួន, បញ្ជីការងារព្រហ្មទណ្ឌទាំង ០៤ និងឯកសារមួយចំនួនទៀត ព្រមទាំងត្រួតពិនិត្យ បន្ទប់ឃុំខ្លួនជនសង្ស័យបណ្តោះអាសន្ន និង បន្ទប់សួរចម្លើយជនសង្សយ័ នៅអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ៕
- ព័ត៌មានជាតិ ១ កញ្ញា ២០២០
នៅព្រឹកនេះ ក្រសួងសុខាភិបាល បានប្រកាសពីករណីជំងឺគ្រុនផ្តាសាយធំ (Influenza A) ដែលបានកើតឡើង លើអ្នកជាប់ឃុំឃាំងជាច្រើននាក់ នៅក្នុងពន្ធនាគារខេត្តព្រះវិហារ ដោយមានការចម្លងបន្តគ្នា
(ព្រះវិហារ)៖ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានទទួលព័ត៌មានអំពី មានហេតុការណ៍ករណី សង្ស័យជំងឺគ្រុនផ្ដាសាយធំជាច្រើននាក់ បានកើតឡើងលើក្រុមអ្នកកំពុងជាប់ ក្នុងមណ្ឌលឃុំឃាំង នៃពន្ធនាគារ ខេត្តព្រះវិហារ។ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបន្តថា ភ្លាមៗនោះក្រោយពីការចុះស្រាវជ្រាវ និងពិនិត្យស្ថានភាពជំងឺ ដោយក្រុមការងារឆ្លើយតបបន្ទាន់ និងក្រុមគ្រូពេទ្យពិនិត្យព្យាបាល របស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ តាមលក្ខណៈបច្ចេកទេស អ្នកជំងឺ និងអ្នកសង្ស័យថា ឆ្លងជំងឺត្រូវបានធ្វើការបែងចែកចេញគ្នា៖ ១- អ្នកជំងឺចំនួន១៤៧នាក់ (ស្រ្តី១៩នាក់) ដាក់ក្នុងបន្ទប់ដាច់ដោយឡែក ផ្តល់ការព្យាបាល និងបានយកវត្ថុសំណាក ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩ ២- អ្នកសង្ស័យឆ្លងជំងឺផ្តាសាយធំចំនួន១១នាក់ ត្រូវបានដាក់ឲ្យនៅបន្ទប់ដាច់ដោយឡែកផ្សេងមួយទៀត។ ៣- អ្នកដែលមិនសង្ស័យឆ្លងជំងឺចំនួន ៣២៦នាក់ (ស្រ្តី២០នាក់) ត្រូវបានដាក់ក្នុងបន្ទប់ដាច់ដោយឡែកផ្សេងៗគ្នា។ ក្រសួងសុខាភិបាល បញ្ជាក់ទៀតថា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ លទ្ធផលវិភាគវត្ថុសំណាកទទួលបានពីវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណ: បានបង្ហាញថា អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់គ្នា ដូច្នេះ មិនមែនជាករណីជំងឺកូវីដ-១៩ នោះទេ ហេីយលទ្ធផលវិភាគមន្ទីរពិសោធន៌ ក៏បានបញ្ជាក់ដែរថា […]
- ព័ត៌មានជាតិ ១ កញ្ញា ២០២០
លោកឧត្តមសេនីយ៍ទោ លួ រ៉ាបូ ស្នងការរង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីសម្ភោធរូបសំណាក ” ស្ត្រីកំពុងអង្គុយអោបកូន ” នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក
នៅព្រឹកថ្ងៃ០១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៨ ៣០នាទី លោកឧត្តមសេនីយ៍ទោ លួ រ៉ាបូ ស្នងការរង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីសម្ភោធរូបសំណាក ” ស្ត្រីកំពុងអង្គុយអោបកូន ” នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ស្ថិតនៅក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ៕
- ព័ត៌មានជាតិ ៣១ សីហា ២០២០
ថ្ងៃនេះក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីម្នាក់ ដែលជាករណីនាំចូល ខណៈអ្នកជំងឺម្នាក់ថ្មីទៀតព្យាបាលជាសះស្បើយ
នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនព័ត៌មាន ស្តីពីករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន០១នាក់ លើបុរសជនជាតិបារាំង។ នៅថ្ងៃនេះ ក្រសួងសុខាភិបាលក៏ប្រកាសពីការព្យាបាលជាសះស្បើយ អ្នកជំងឺកូវីដ១៩ម្នាក់ផងដែរ៕
- ព័ត៌មានជាតិ ៣០ សីហា ២០២០
សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាល ទំនប់ទឹក ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចទូរស័ព្ទដៃ
នៅថ្ងៃ២៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៩.២០នាទី ចំណុចតូបលក់កាហ្វេ មុខផ្ទះលេខ០២ ផ្លូវ៤០២ ក្រុម១៩ ភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង កម្លាំងសមត្ថកិច្ច ប៉ុស្ដិ៍នគរបាលរដ្ឋបាល ទំនប់ទឹក ខណ្ឌបឹងកេងកង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ជ័រ សុភ័ក្ត ភេទ ប្រុស ជនជាតិខ្មែរ អាយុ ៣២ ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិដើមច័ន្ទ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះសុខ ស៊ីដេត កំពុងលក់កាហ្វេក្នុងតូប មុខផ្ទះលេខខាងលើនៅពេលនោះ ជនរងគ្រោះទៅទុកក្នុងផ្ទះដោយទុកទូរស័ព្ទ នៅក្នុងតូបរួចក៏ចូលក្នុងផ្ទះ បានត្រលប់មកលក់វិញពេលនោះ ស្រាប់តែបានឃើញជនសង្ស័យស្ទុះចេញពីក្នុងតូបលក់កាហ្វេ ដោយបានកាន់ទូរស័ព្ទដាក់នៅក្នុងហោប៉ៅខាងឆ្វេង ហើយរត់យ៉ាងលឿនតាមបណ្ដោយផ្លូវ១៨៧ ជនរងគ្រោះបានស្រែកថាចោរៗ និងស្រែកឱ្យគេជួយ ក៏ត្រូវឃាត់ខ្លួនជនសង្ស័យបានជាក់ស្ដែងជាមួយ និងវត្ថុតាង។ ពេលនោះកម្លាំងសមត្ថកិច្ច ដែលកំពុងល្បាតបានឃើញហេតុការណ៍ បានចូលទៅអន្តរាគមន៍ ឃើញជនសង្ស័យ មានស្នាមរបួសពកថ្ងាស និងបែកក្បាលហូរឈាម សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យមកទីស្នាក់ការប៉ុស្ដិ៍។ វត្ថុតាងដកហូតមាន៖ […]
- ព័ត៌មានជាតិ ២៩ សីហា ២០២០
លោកឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា ឆ្នាំ២០២០ របស់ការិយាល័យគ្រប់គ្រងជនបរទេស
នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ០៨:៣០នាទី ការិយាល័យគ្រប់គ្រងជនបរទេស ផែនការងារអន្តោប្រវេសន៍ នៃស្នងការនគរបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២០ និងទិសដៅការងារខែកញ្ញា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរង ទទួលការងារដឹកនាំការិយាល័យគ្រប់គ្រងជនបរទេស សមាសភាពចូលរួមមាន លោក នាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែក និងមន្រ្តីការិយាល័យគ្រប់គ្រងជនបរទេស ដែលមានខ្លឹមសារនៃកិច្ចប្រជុំមានដូចខាងក្រោម៖ – លោកនាយការិយាល័យ ស្វាគមន៍បើកកិច្ចប្រជុំ និងចាប់ផ្តើមរបៀបវារៈប្រជុំ – ការអានរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២០ ដោយលោក នាយរងការិយល័យ រដ្ឋបាលសរុប មតិរបស់លោកនាយការិយាល័យគ្រប់គ្រងជនបរទេស៖ – ជំរុញមន្រ្តីឱ្យអនុវត្តការងារតាមផ្នែកនីមួយៗ ឱ្យមានប្រសិទ្ធិភាពខ្ពស់ ។ – ជំរុញមន្រ្តីក្នុងការិយាល័យ សហការណ៍ជាមួយសមត្ថកិច្ចមូលដ្ឋាន ចុះស្រាវជ្រាវ និងស្រង់ស្ថិតិជនបរទេសតាមទីតាំង ដែលមានវត្តមានជនបរទេស ។ – ជំរុញមន្រ្តីចុះផ្សព្វផ្សាយណែនាំ របៀប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា (FPCS) ។ – បន្តជំរុញការងារបែងចែងប្រកាសទទួល និងប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ […]
- ព័ត៌មានជាតិ ២៨ សីហា ២០២០
មន្ត្រីនគរបាល២រូប ត្រូវបានសមត្ថកិច្ចដែលកំពុងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅគោលដៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឃាត់ដើម្បីធ្វើការផាកពិន័យ
ដោយអនុវត្តតាមការណែនាំជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចទាំងអស់ចំណុះឲ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺត្រូវតែចូលរួមសហការអនុវត្តច្បាប់ចរាចរណ៍ ជាពិសេសគឺចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា បើបើកបររថយន្តត្រូវតែពាក់ខ្សែក្រវ៉ាត់ បើកបរម៉ូតូគឺត្រូវពាក់មួកសុវត្ថិភាព ជាពិសេសហាមដាច់ខាតមិនឲ្យនិយាយទូរស័ព្ទក្នុងពេលបើកបរ។ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ នេះ សមត្ថកិច្ចអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍នៅគោលដៅផ្លូវសហព័ន្ធរុស្សី មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានធ្វើការឃាត់ និងផាកពិន័យមន្ត្រីប៉ូលិសចំនួន២រូប ដែលបើកបរម៉ូតូដោយមិនបានពាក់មួកសុវត្ថិភាព ចំណុចនេះគឺជាការបង្ហាញគំរូមួយដ៏ល្អនៃការអនុវត្តច្បាប់ស្មើភាពគ្នារវាងមន្ត្រីអនុវត្តន៍ច្បាប់ និងប្រជាពលរដ្ឋ។ ជាមួយនោះដែរមន្ត្រីទាំង២រូបខាងលើ ត្រូវបានអង្គភាពបានហៅឲ្យចូលខ្លួនដើម្បីណែនាំអប់រំ និងធ្វើកិច្ចសន្យាផងដែរ៕