- ព័ត៌មានជាតិ ២២ កញ្ញា ២០២០
កម្លាំងជំនាញពន្លត់អគ្គិភ័យ បន្តចុះត្រួតពិនិត្យទីតាំងលក់សាំងចំនួន ៣កន្លែងបន្តទៀត នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ
(ភ្នំពេញ)៖ ដោយមានការចង្អុលបង្ហាញផ្ទាល់ដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បញ្ជាឲ្យលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការរង ទទួលផែនគ្រប់គ្រងអាវុធជាតិផ្ទុះ និងអគ្គិភ័យ ត្រូវលុបបំបាត់កន្លែងលក់ហ្គាសអាណាធិបតេយ្យឲ្យអស់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់របស់ប្រជាពលរដ្ឋ។ ក្រោយពីទទួលបានបទបញ្ជានេះរួចមក នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំឲ្យលោកវរសេនីយ៍ទោ ឯម គឹមហ៊ុល នាយរងការិយាល័យ, លោកអនុសេនីយ៍ឯក សុង សោភ័ណ្ឌ នាយរងផ្នែកអគ្គិភ័យ ដោយបានសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌ-ប៉ុស្តិ៍ ចុះធ្វើការត្រួតពិនិត្យទីតាំងលក់សាំងចំនួន ៣ទីតាំង។ *ទីតាំងលក់សាំងទី១ យីហោ ស្ថានីយ៍ប្រេងឥន្ធនៈ សូគីមិច ប៉ាស្ទ័រ និងលក់ហ្គាស ដែលមានម្ចាស់ឈ្មោះ ម៉ៅ វន ភេទប្រុស អាយុ ៣២ឆ្នាំ ដែលស្ថិតនៅចំណុចដីឡូតិ៍លេខ១៦៥ ផ្លូវ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។ *ទីតាំងលក់សាំងទី២ […]
- ព័ត៌មានជាតិ ២២ កញ្ញា ២០២០
សូមប្រុងប្រយ័ត្ន! ភ្លៀងបន្តធ្លាក់ពីមធ្យមទៅច្រើន បង្ករជាផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់ ចាប់ពីថ្ងៃទី ២៣ ដល់ ២៩ ខែកញ្ញា ឆ្នាំ២០២០
នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ២០២០នេះ បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានចុះផ្សាយនៃស្ថានភាព អាកាសធាតុ សង្កេតឃើញថា នៅថ្ងៃទី ២៣ ខែកញ្ញា ប្រព័ន្ធសម្ពាធទាប នឹងអូសបន្លាយឆ្លងកាត់លើភាគខាងជើងប្រទេសកម្ពុជា ដែលបាតុភូតនេះនឹងធ្វើឲ្យតំបន់មួយចំនួននៅកម្ពុជាទទួលឥទ្ធិពលដូចជា៖ ១. បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖ – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C – សីតុណ្ហភាពអតិបរមា មានពី ២៩-៣១°C ។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅច្រើន។ ២. បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបមាន៖ – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C – សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C ។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ ៣. បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖ – សីតុណ្ហភាពអប្បបរមា មានពី ២៥ -២៧°C – សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C ។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅច្រើន […]
- ព័ត៌មានជាតិ ១៩ កញ្ញា ២០២០
សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ករណីឆក់កាបូប
ករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ) នៅមុខដីឡូត៍គ្មានលេខ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ថ្ងៃទី០២-០៩-២០២០ម៉ោង០៩និង៣០នាទី។ ជនសង្ស័យឈ្មោះបាន ពិសិដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ ព្រែកថ្មី។ ជនរងគ្រោះឈ្មោះ អ៊ុយ ចាន់សុភ័ក្រ្ត ភេទ ស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ យាមដីឲ្យគេ ស្នាក់នៅភូមិចុងព្រែក សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ។ ជនរង គ្រោះជិះម៉ូតូទៅលេងផ្ទះមិត្តភក្តិ ពេលមកដល់ចំណុចកើតហេតុ ជនសង្ស័យជិះម៉ូតូម៉ាកKTM-200 ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1GP 1401 ឆក់កាបូបជនរងគ្រោះ រួចជិះម៉ូតូគេចខ្លួន។ សមត្ថកិច្ចធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបានជន សង្ស័យនៅភូមិចុងព្រែក សង្កាត់ព្រែកឯង និងម៉ូតូជិះធ្វើសកម្មភាព បញ្ចូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមនីតិវិធីច្បាប់ ៕
- ព័ត៌មានជាតិ ១៨ កញ្ញា ២០២០
លោក វរសេនីយ៍ឯក ជឹម ស៊ីថា អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌដង្កោ បានដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមគោរពវិញ្ញាណក្ខ័ន្ធ ព្រមទាំងនាំយកថវិកាប្រគល់ជូន គ្រួសារមន្ត្រីនគរបាល ដែលបានទទួលមរណៈភាព
នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០៩៖០០នាទីព្រឹក លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌដង្កោ បានដឹកនាំកម្លាំងមាន៖ លោក-លោកស្រីអធិការរង លោកនាយផ្នែក លោកនាយប៉ុស្ដិ៍ និងមន្ត្រីក្រោមឱវាទទាំងអស់ ចូលរួមគោរពវិញ្ញាណក្ខ័ន្ធ លោក វរសេនីយ៍ត្រី យ៉ាន់ តូច អតីតនាយប៉ុស្តិ៍នគរបាលរដ្ឋបាល រលួស នៃអធិការដ្ឋាននគរបាល ខណ្ឌដង្កោ ដែលបានផ្ទេរភារកិច្ចទៅបម្រើការងារ នៅនាយកដ្ឋានអក្សរសម្ងាត់ នៃក្រសួងមហាផ្ទៃ ហើយបានទទួលមរណៈភាព កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៣៖១៣នាទី ដោយរោគាពាធ ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះដែរ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌដង្កោ បានពាំនាំនូវអំណោយ ដ៏ថ្លៃថ្លារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជនីភ្នំពេញ ដូចជា៖ -អង្ករ ៥០ […]
- ព័ត៌មានជាតិ ១៥ កញ្ញា ២០២០
នាយកដ្ឋាននីតិកម្ម ចេញសេចក្ដីជូនដំណឹងផាកពិន័យចំពោះម៉ូតូ ឬ យានយន្តគ្រប់ប្រភេទ ដែលមានស្លាកលេខ រលុបលេខ បាក់ បាត់លេខ ឬ រចនាខុសពីលក្ខណៈដើម
នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ នាយកដ្ឋាននីតិកម្ម បានចេញសេចក្ដីជូនដំណឹង ស្ដីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ចំពោះម៉ូតូ ឬ យានយន្តគ្រប់ប្រភេទ ដែលមានស្លាកលេខ រលុបលេខ បាក់ បាត់លេខ ឬ រចនាខុសពីលក្ខណៈដើម សូមប្រញាប់ទៅប្តូរថ្មី ជាជាងត្រូវប៉ូលិសផាកពិន័យ។ បើយោងតាមមាត្រា ៦-៧ ថ្មី ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ដែលម៉ូតូ ឬ រ៉ឺម៉ក (កង់៣ ឬ កង់៤ ) ត្រូវពិន័យជាប្រាក់ ១២០,០០០រៀល រថយន្ត ធុនស្រាល ត្រូវពិន័យ ១៨០,០០០រៀល និងរថយន្ត ធុនធ្ងន់ ត្រូវពិន័យ ៣៧៥,០០រៀល ក្នុងករណីយដែល ប្រើផ្លាកលេខសម្គាល់យាន ដែលរចនាខុសពីលក្ខណៈដើម រលុបលេខ បាក់ផ្លាក បាត់លេខ ដាក់សម្ភារៈ វត្ថុផេ្សងៗបាំង ៕ ប្រភព៖ FB Page នាយកដ្ឋាននីតិកម្ម Department of Legal […]
- ព័ត៌មានជាតិ ១៥ កញ្ញា ២០២០
ក្រសួងធនធានទឹក បានប្រកាសចាប់ពីថ្ងៃទី១៦-២២ ខែកញ្ញានេះ ភ្លៀងនឹងបន្តធ្លាក់ សូមប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង និងរលកសមុទ្រ
នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២០ ក្រសួងបានឲ្យដឹងថា តាមរយៈតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតីបង្កើនល្បឿន បក់មកលើកម្ពុជា ។ សម្ពាធទាបសកម្មនៅលើសមុទ្រប៉ាស៊ីហ្វិក និងវិវត្តខ្លួនជាបន្ត បន្ទាប់ទៅជាវិសម្ពាធទាបរួចនឹងទៅជាកូនព្យុះ ពេលដែលឆ្លងកាត់ប្រទេស ហ្វីលីពីន។ ព្យុះនេះ នៅថ្ងៃទី១៦ ខែកញ្ញា នឹងបន្តដំណើរចូលទៅក្នុងឈូងសមុទ្រតុងកឹង រួចចូលប្រទេសវៀតណាមភាគកណ្ដាល កៀកព្រំ ប្រទល់ភាគខាងជើង។ ស្ថានភាពបែបនេះធ្វើឲ្យ៖ ១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖ នៅថ្ងៃទី១៦-១៨ ខែកញ្ញា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតបរិមាណពីតិចទៅបង្គួរ ។ បន្ទាប់ពីនោះ ភ្លៀងនឹងបង្កើនការធ្លាក់រាយប៉ាយ ក្នុងកម្រិតបរិមាណពីបង្គួរទៅច្រើន។ – សីតុណ្ហភាពអប្បបរមា មានពី២៤-២៦°C – សីតុណ្ហភាពអតិបរមា មានពី៣០-៣៣°C ២- បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅបង្គរ៖ – […]
- ព័ត៌មានជាតិ ១៤ កញ្ញា ២០២០
សមាគមអតីតយុទ្ធជនកម្ពុជា ខណ្ឌដង្កោ ចុះសួរសុខទុក្ខ និងនាំយកថវិកាមរណៈសង្រ្គោះ ប្រគល់ជូនក្រុមគ្រួសារសពសមាជិកមួយគ្រួសារ
នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ១៥:៣០នាទីរសៀល លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការ នៃអធិការដ្នានគរបាល ខណ្ឌដង្កោ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខណ្ឌដង្កោ តំណាងឯកឧត្តម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ ស.អ.ក ខណ្ឌដង្កោ និងសាខា ស.អ.ក សង្កាត់ទៀន ដើម្បីចុះប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ចំនួន ៤.០០០.០០០រៀល (បួនលានរៀល) ជូនដល់គ្រួសារ នៃសពឈ្មោះ កង វាសនា ភេទប្រុស ជាសមាជិកអតីតយុទ្ធជនកម្ពុជា ដែលបានទទួលមរណៈភាពដោយជម្ងឺលើសឈាម កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ នៅភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានអ្នកទទួលបណ្ដាំឈ្មោះ ពេជ្រ កល្យាណ ភេទស្រី ត្រូវជាប្រពន្ធ៕
- ព័ត៌មានជាតិ ១៤ កញ្ញា ២០២០
សមាគមអតីតយុទ្ធជនកម្ពុជា ខណ្ឌចំការមន ចុះសួរសុខទុក្ខនិងនាំយកថវិកាមរណៈសង្រ្គោះ ប្រគល់ជូនក្រុមគ្រួសារសពសមាជិក០២គ្រួសារ
នៅថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ១៦ម៉០០នាទី សមាគមអតីតយុទ្ធជនកម្ពុជា ខណ្ឌចំការមន រាជធានីភ្នំពេញ ដឹកនាំដោយ លោក យិន សាន អធិការខណ្ឌ, លោក កែវ សំណាង អភិបាលរងខណ្ឌ, លោកស្រី គ្រួច ស៉ីផូ អធិការរង ខណ្ឌ, លោកស្រី អ៊ុន ស៉ីវ៉ាន់នឿន ប្រធានសង្គមកិច្ចខណ្ឌ, កងរាជអាវុធហត្ថខណ្ឌ លោក អ៉ិន សាវុធ យោធាខណ្ឌ សុខ ច័ន្ទវណ្ណះ បាននាំយកថវិកាមរណៈ សង្គ្រោះចំនួន ០២ គ្រួសារ ដោយក្នុង១គ្រួសារទទួលបានថវិការ ៤០០០.០០០រៀល (បួន លាន រៀលគត់ ) ថវិការ សរុបទាំង២គ្រួសារចំនួន ៨០០០.០០០រៀល (ប្រាំបីលានរៀលគត់) យកទៅប្រគល់ជូន-គ្រួសារសព។ ១-គ្រួសារសព លោក ព្រំ អាន […]
- ព័ត៌មានជាតិ ១៤ កញ្ញា ២០២០
លោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់ឲ្យលោកនាយការិយាល័យប្រឆាំងគ្រឿងញៀន នាំគ្រឿងបរិភោគ និងថវិកាឧបត្ថម្ភ ជូនដល់មន្ត្រីចូលនិវត្តន៍
នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់ឲ្យលោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន ចាត់តាំងឲ្យលោកវរសេនីយ៍ទោ រុឹម ម៉ិច នាយការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនទៅឧបត្ថម្ភជូនលោក នួន ធីរិន្ទ មន្ត្រីចូលនិវត្តន៍។ ជាការផ្ដាំផ្ញើសាកសួរសុខទុក្ខនាឱកាសនេះ, លោកវរសេនីយ៍ទោ រុឹម ម៉ិច នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការយកចិត្តទុកដាក់ និងក្ដីបារម្មណ៍ដល់មន្ត្រីក្រោមឱវាទ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ តែងតែចំណាយពេលវេលាផ្ទាល់ខ្លួន ឫចាត់ឲ្យមន្ត្រី តាមដានមើលពីស្ថានភាពជាក់ស្ដែងរបស់មន្ត្រី ពិសេសមន្ត្រីចូលនិវត្តន៍ ក្នុងការឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្ត ព្រោះនៅពេលមន្ត្រីជួបគ្រោះថ្នាក់ មានជំងឺ និងចូលនិវត្តន៍ ជាដើម គឺត្រូវតែទទួលបានការយកចិត្តទុកដាក់ខ្ពស់បំផុត ដោយសារពេលមន្ត្រីនៅមានកម្លាំង គាត់បានលះបង់ចិត្ត-កាយ ដើម្បីជួយដល់អង្គភាព ដល់ប្រជាពលរដ្ឋ និងជួយដល់សង្គមជាតិទាំងមូល។ […]
- ព័ត៌មានជាតិ ១៤ កញ្ញា ២០២០
ជនសង្ស័យចំនួន០២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពីបទជិះម៉ូតូលួចឆក់ យកទូរស័ព្ទដៃ
នៅថ្ងៃទី១៣ ខែកញ្ញា ខែ២០២០ វេលាម៉ោង២៣ និង៣០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីឆក់ទូរសព្ទ័ដៃ នៅចំណុចមុខហាងសាឡន ផ្លូវ១០៧៤ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កដោយជនសង្ស័យខាងលើ ប្រើមធ្យោបាយម៉ូតូ០១គ្រឿង ។ ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមាន៖ ១-ឈ្មោះ វ៉ាង សារឿន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិកំពង់សំណាញ់ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (គ្មានសារធាតុញៀន) ២-ឈ្មោះ ម៉ម ចាន់ដេត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (មានសារធាតុញៀន) សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មកភាពជិះម៉ូតូ ០១គ្រឿង ឌុបគ្នាឆក់ទូរសព្ទ័ដៃពីជនរងគ្រោះ ឈ្មោះ ឃឹម កុសល់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី […]