សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

អគិ្គភ័យ​ឆាបឆេះ​រោងចក្រ​មួយកន្លែង នៅខណ្ឌពោធិ៍សែនជ័យ​ បណ្តាលឲ្យខូចខាតអាគាររោងចក្រអស់ទាំងស្រុង

នៅវេលាម៉ោង ០១:១៥នាទីរំលងអាធ្រាត្រ ថៃ្ងទី២៦ ខែកញ្ញា ឆ្នាំ២០២០ សិ្ថតនៅរោងចក្រផលិតស្បែកជើង វ៉ុលស្កូ អ៊ិនធើណេសិនណល មានអាសយដ្ឋាននៅផ្លូវលំ ក្រុមទី1 ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវ​អគិ្គភ័យឆាបឆេះ បង្កឲ្យមាន​ការភ្ញាក់ផ្អើលដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច ចេញ​រថយន្ត​ពន្លត់អគិ្គភ័យអន្តរាគមន៍ ជាច្រើន​គ្រឿង។ ចំណែកមូលហេតុឆេះសមត្ថកិច្ច កំពុងស្រាវជ្រាវ។

​ម្ចាស់​រោងចក្រឈ្មោះ : ហោ យ៉ាង ភេទប្រុស អាយុ72 ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់ មុខរបរ : ប្រធានរោងចក្រ ។

​សមត្ថកិច្ច បាន​ប្រាប់​ឲ្យ​ដឹងថា ចំពោះ​ករណី​អគ្គិភ័យខាងលើនេះ បណ្តាលឲ្យខូចខាតសំភារៈដូចជា ឆេះអាគាររោងចក្រ សង់ពីដែកប្រក់ស័ង្កសី ទំហំ 50ម៉ែត្រ x 80ម៉ែត្រ អស់ទាំងស្រុង នឹងពុំបណ្ដាលឲ្យឆេះរាលដាល ដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ។

តាម​ប្រភពពី​​សមត្ថកិច្ច បានឲ្យដឹងថាក្នុងការពន្លត់​អគិ្គភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់​អគិ្គភ័យជាច្រើន​គ្រឿង៖

– រថយន្តការិ. ​អគិ្គភ័យ : ចំនួន 21គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 105ឡាន ស្មើនឹង 420ម៉ែត្រគូប។

+ រថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោម៖

– រថយន្ត​អគិ្គភ័យ ក្រសួងមហាផ្ទៃ ចំនួន 03គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 09ឡាន ស្មើនឹង 54 ម៉ែត្រគូប ។

– រថយន្ត​អគិ្គភ័យ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន 05គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 15ឡាន ស្មើនឹង 90 ម៉ែត្រគូប ។

– រថយន្ត​អគិ្គភ័យ កងពលតូចលេខ70 ចំនួន 04គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 12ឡាន ស្មើនឹង 72ម៉ែត្រគូប ។

– រថយន្ត​អគិ្គភ័យ បុរីក្តីសង្ឃឹមថ្មី 02គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 6ឡាន ស្មើនឹង 36ម៉ែត្រគូប ។

– រថយន្ត​អគិ្គភ័យ ក្រុមហ៊ុនOCIC ទីក្រុងជ្រោយចង្វារ 07គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 21ឡាន ស្មើនឹង 210ម៉ែត្រគូប ។

– រថយន្ត​អគិ្គភ័យ ក្រុមហ៊ុនស្រាបៀរកម្ពុជា 01គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 3ឡាន ស្មើនឹង 18ម៉ែត្រគូប ។

សរុបរថយន្ត​អគិ្គភ័យ ដែលចូលរួមក្នុងកិច្ចប្រតិបត្តិការពន្លត់ទាំងអស់ មានចំនួន 43គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន 171ឡាន ស្មើនឹង 900ម៉ែត្រគូប៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ