សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៨នាក់ ករណីប្រេីប្រាស់សារធាតុញៀនខុសច្បាប់

នៅថ្ងៃទី២២ ខែកញ្ញា ២០២០ វេលាម៉ោង ១២:០០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ទន្លេបាសាក់ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៨នាក់ ករណីប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅចំណុចផ្សារចិន ផ្លូវ៧៨ ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបានរួមមាន៖

១. ឈ្មោះ នុត វណ្ណះ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ២៦ ផ្លូវព្រះស៊ីសុវត្ត ភូមិ១៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ភ្នំពេញ មុខរបរកម្មករសំណង់ ។

២. ឈ្មោះ ឆាន ឆាត ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ ស្នាក់មិនពិតប្រាកដ មុខរបរ រត់រឺម៉កកង់បី ។

៣. ឈ្មោះ លី ចាន់ធូ ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវសុធារស ភូមិ ៨ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ មុខរបរគ្មាន ។

៤. ឈ្មោះ ចៅ សារ៉ាវុធ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះលេខ១៩E០ ផ្លូវ១៩ ភូមិ៧ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ភ្នំពេញ មុខរបរកូនកាំបិតចុងភៅ ។

៥. ឈ្មោះ មាន វាសនា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ស្នាក់មិនពិតប្រាកដ មុខរបរគ្មាន ។

៦. ឈ្មោះ សួន វ៉ាន់នី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់មិនពិតប្រាកដ មុខរបរគ្មាន ។

៧. ឈ្មោះ ប៉ាន់ វណ្ណារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់មិនពិតប្រាកដ មុខរបរគ្មាន ។

៨. ឈ្មោះ ជា ពិសី ភេទស្រី អាយុ២១ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅមិនពិតប្រាកដ មុខរបរគ្មាន ។

បច្ចុប្បន្នជនសង្ស័យទាំង០៨នាក់ខាងលើ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌចំការមន ដើម្បីចាត់បន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ