សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

លោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ស្នងការរង បានដឹកនាំក្រុមការងារ ចុះសួសុខទុក្ខមន្ត្រីនគរបាល សម្រាលមាតុភាព

ដោយអនុវត្តតាមការណែនាំជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១២និង៣០នាទី លោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ប្រធានក្រុមការងារយេនឌ័រ បានសហការជាមួយអង្គភាពសាម៉ី (អធិការដ្ឋានគរបាលខណ្ឌ បឹងកេងកង) តំណាងឲ្យឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខ លោកស្រីអនុសេនីយ៍ត្រី សាយ សារ៉ែន មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលស្វាយព្រែទី១ ចំណុះអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង ដែលបានសម្រាលមាតុភាព។

ក្រុមការងារបាននាំយក៖

១.ថវិកាឯ.ឧត្តមស្នងការចំនួន ៥០០ ០០០រៀល

២.ថវិកាសមាគមនារី ចំនួន ២០០ ០០០ រៀល

៣.ថវិកាអធិការ ខណ្ឌបឹងកេងកង ចំនួន២០០០០០ រៀល

៤.ថវិកាប៉ុស្តិនគរបាលរដ្ឋបាលទួលស្វាយព្រៃទី១ចំនួន ៣០០០០០រៀល

៥.ថវិកាលោកស្រីឆេង សារ៉េត ៥០០០០រៀល ព្រមទាំងសម្ភារៈរបស់ឯកឧត្តមស្នងការ មួយចំនួនទៀត ។

លោកស្រីអនុសេនីយ៍ត្រី សាយ សារ៉ែន បានគោរពថ្លែងអំណរគុណចំពោះ ឯកឧត្តមស្នងការ ដែលតែងតែយកចិត្តទុក្ខដាក់ដល់មន្ត្រីក្រោមឱវាទ ជាពិសេសសូមគោរពជូនពរ ឯកឧត្តមស្នងការ ទទួលបាននូវសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ