សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំងជំនាញពន្លត់អគ្គិភ័យ បន្តចុះត្រួតពិនិត្យទីតាំងស្ថានីយ៍ប្រេងឥន្ធន: និងលក់ហ្គាសចំនួន ៤កន្លែងបន្តទៀត នៅខណ្ឌដូនពេញ

នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ កម្លាំងជំនាញពន្លត់អគ្គិភ័យ នៃការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្តចុះត្រួតពិនិត្យមើលទីតាំងស្ថានីយ៍ប្រេងឥន្ធនៈ និងលក់ហ្គាសចំនួន ៤ទីតាំង ដែលស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដោយអនុវត្តតាមការណែនាំជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បញ្ជាឲ្យលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការរង ទទួលផែនគ្រប់គ្រងអាវុធជាតិផ្ទុះ និងអគ្គិភ័យ ត្រូវលប់បំបាត់កន្លែងលក់ហ្គាសអាណាធិបតេយ្យឲ្យអស់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ដេីម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។

បន្ទាប់ពីទទួលបានបទបញ្ជានេះ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការរង ទទួលផែនគ្រប់គ្រងអាវុធជាតិផ្ទុះ និងអគ្គិភ័យ បានណែនាំឲ្យលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ចុះធ្វើការដឹកនាំមន្ត្ត្រីជំនាញ ដោយនៅក្នុងប្រតិបត្តិការនេះ រួមមានលោកវរសេនីយ៍ទោ គង់ ថូ នាយរងការិយាល័យ, លោកវរសេនីយ៍ទោ ឯម គឹមហ៊ុល នាយរងការិយាល័យ ដោយបានសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌ-ប៉ុស្តិ៍ ចុះធ្វើការត្រួតពិនិត្យទីតាំងស្ថានីយ៍ប្រេងឥន្ធន: និងលក់ហ្គាសចំនួន ៤ទីតាំង។

ទីតាំងស្ថានីយ៍ប្រេងឥន្ធន:ទី១ យីហោ សូគីមិច ដែលមានម្ចាស់ឈ្មោះ ឌី ច័ន្ទជា ភេទស្រី អាយុ ៤៧ឆ្នាំ ដែលស្ថិតនៅចំណុចដីឡូតិ៍លេខ៥ ផ្លូវ២១៧ ភូមិ៩ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។

ទីតាំងលក់ហ្គាសទី២ យីហោ ហ្គាស ទាន់សម័យ ដោយមានម្ចាស់ឈ្មោះ ឆ ចេង ភេទស្រី ដែលស្ថិតនៅចំណុចផ្ទះលេខA2Eo ផ្លូវលេខ១៤២ ភូមិ៨ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។

ទីតាំងស្ថានីយ៍ប្រេងឥន្ធន:ទី៣ យីហោ មុជ លក្ខិណា (តូតាល់) ដោយមានម្ចាស់ឈ្មោះ តាំង មុយសេង ភេទប្រុស អាយុ ២៨ឆ្នាំ ដែលស្ថិតនៅចំណុចផ្លូវ២១៧ ភូមិ៧ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។

ទីតាំងស្ថានីយ៍ប្រេងឥន្ធន:ទី៣ យីហោ ភី.ធី.ធី ដោយមានម្ចាស់ឈ្មោះ ធូ ថារិទ្ធ ភេទប្រុស អាយុ ២៨ឆ្នាំ ដែលស្ថិតនៅចំណុចផ្លូវលេខ២១៧ ភូមិ៩ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។

ដោយនៅក្នុងទីតាំងចំនួន ៤កន្លែង ដែលកម្លាំងជំនាញយើងធ្វើការចុះត្រួតពិនិត្យមើលនោះ ពិតជាមានច្បាប់អនុញ្ញាតត្រឹមត្រូវប្រកបអាជីវកម្មពិតប្រាកដមែន។

ក្រោយពីធ្វើការត្រួតពិនិត្យមើលទីតាំងចំនួន ៤ខាងលើរួចមក កម្លាំងជំនាញរបស់យើងបានធ្វើការណែនាំ និងអប់រំដល់ម្ចាស់ទីតាំង ដែលប្រកបអាជីវកម្មលក់សាំងទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះមក កម្លាំងជំនាញពន្លត់អគ្គិភ័យបានធ្វើការចុះត្រួតពិនិត្យទីតាំងស្ថានីយ៍ប្រេងឥន្ធនៈចំនួន ៥ទីតាំង គឺមានច្បាប់អនុញ្ញាតត្រឹមត្រូវ, ទីតាំងលក់ហ្គាសចំនួន ៦ទីតាំងមានច្បាប់អនុញ្ញាតត្រឹមត្រូវ ដោយឡែកទីតាំងលក់ហ្គាស ២ទីតាំងទៀតពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះឡើយ៕

   

   

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ