សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កិច្ចប្រជុំផ្សព្វផ្សាយការងារចរាចរណ៍ផ្លូវគោក ដើម្បី​រឹត​បន្តឹង​ការ​អនុវត្តន៍​ច្បាប់​ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី សែម គន្ធា ស្នងការរង

នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ មានកិច្ចប្រជុំ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរង ទទួលផែនការងារនគរបាលចរាចរណ៍ និងលោកឧត្តមសេនីយ៍ត្រី សែម គន្ធា ស្នងការរង ទទួលការងារនគរបាលសណ្តាប់ធ្នាប់ ដើម្បីត្រួតពិនិត្យអំពីផែនការសំខាន់ៗ ត្រូវអនុវត្តចំពោះមុខ រួមមាន៖

– ការស្រង់បញ្ជីគោលដៅកកស្ទះ និងផែនការដោះស្រាយការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ

– ការបន្តរឹតបន្តឹង អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក

– ការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅរាជធានីភ្នំពេញ តាមដងផ្លូវសំខាន់ៗ ចិញ្ចើមផ្លូវ ជុំវិញទីផ្សារ ចំណតរថយន្ត សួនច្បារសាធារណៈ…

– អំពីការប្រើប្រាស់កម្លាំង និងការរួមសហការណ៍

– ការពង្រឹងវិន័យរបស់កងកម្លាំង និងការថែរក្សាគ្រប់គ្រងមធ្យោបាយ សម្ភារៈ ឧបករណ៍ ប្រតិបត្តិការ

– តាមការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ រៀបចំផែនការរៀបចំ សណ្តាប់ធ្នាប់សាធារណៈ និងការរឹតបន្តឹងអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក

ក្នុងកិច្ចប្រជុំ ដោយមានការចូលរួម ពីថ្នាក់ដឹកនាំការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក ការិយាល័យ នគរបាលសណ្តាប់ធ្នាប់ អធិការរង នគរបាលខណ្ឌទាំង១៤ និងនាយផ្នែកសណ្តាប់ធ្នាប់ – ចរាចរណ៍ចូលរួម។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ លោកស្នងការរងទាំងពីរ បានប្រគល់ផ្លាកសញ្ញាចរាចរណ៍ ដែលផ្តល់ដោយក្រសួងសាធារណការ ជូនដល់មន្ត្រីតាមគោលដៅផងដែរ៕

 

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ