សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារបន្តសម្រាប់ខែតុលា ឆ្នាំ២០២០ របស់អធិការដ្ឋាននគរបាល ខណ្ឌ៧មករា

នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៤:៣០នាទី នៅអធិការដ្ឋាននគរបាល ខណ្ឌ៧មករា បានរៀបចំកិច្ចប្រជុំប្រចាំខែ ខែកញ្ញា ការងាររឹតបន្តឹងរយះពេល ៥ខែ ឆ្នាំ២០២០ ដឹកនាំកិច្ចប្រជុំដោយលោក អធិការ។

សមាសភាពចូលរួម៖ លោក – លោកស្រី អធិការរង, ប៉ុស្តិ៍ទាំង៨ និងផ្នែករបស់អធិការដ្ឋាននគរបាល ខណ្ឌ៧មករា ទាំងអស់។

មតិក្នុងអង្គប្រជុំដូចខាងក្រោម៖

១- លោកវរសេនីយ៍ត្រី រស់ ស៊ីណា អធិការ រងប្រយុទ្ធប្រឆាំងគ្រឿងញៀន ។
-សុំអោយលោកនាយប៉ុស្តិ៍ប្រជុំផ្សព្វផ្សាយដល់មន្រ្តី ក្តាប់សភាពការណ៍ពីការងារគ្រឿងញៀន ។

២- លោកវរសេនីយ៍ទោ ឆុំ សេរីវុធ អធិការ រងទទួលផែនសន្តិសុខ បានលើក ៤ចំណុច
-ក្តាប់សភាពការណ៍ពី ពួកអមិត្ត ។
-ក្តាប់សភាពការណ៍ ពីសហគមន៍ – អ្នកតវ៉ាដីធ្លី ។
-នាយប៉ុស្តិ៍ទាំង ៨ ចាត់ចែងកម្លាំងការពារទីតាំងចុះឈ្មោះបោះឆ្នោតនាថ្ងៃខាងមុខនេះ
-នាយប៉ុស្តិ៍ទាំង ៨ ត្រូវសរសេររបាយ ការណ៍ ន.ប ៥ ពីសភាពការណ៍ផ្សេងៗយក មកអោយផ្នែកជំនាញ ។

៣/ លោក អធិការ បូកសរុបអង្គប្រជុំ និងមាន មតិណែនាំដល់អង្គប្រជុំ ។
-ឯកភាព ទាំងស្រុងមតិលើកឡើង របស់លោក ឆុំ សេរីវុធ អធិការរង ។
-អោយប៉ុស្តិ៍ទាំង ៨ យកចិត្តទុកដាក់ក្តាប់សភាពការណ៍ ពួកអមិត្ត . សហគមន៍ អ្នកតវ៉ាដីធ្លី . យកចិត្តទុកដាក់ ពីការងារ ការពារទីតាំងចុះឈ្មោះបោះឆ្នោត។

លើកឡើងពីមតិដឹកនាំរបស់ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ និង ជាស្នងការនគរបាលរាជធានីភ្នំពេញ។

១- ការងារទប់ស្កាត់បទល្មើស ៖
-ពេលចេញល្បាតត្រូវស្លៀកពាក់ឯក សណ្ឋាន អោយបានត្រឹមត្រូវ ហើយយកចិត្តទុកដាក់ល្បាត។

២- ការងារការពារ តាមដងផ្លូវ ផ្នែកចរាចរណ៍ ត្រូវស្លៀកពាក់ឯកសណ្ឋានចរាចរណ៍ កម្លាំងស្លៀកឈុតឈរជួរមុខ កម្លាំងស្លៀកពាក់ ទឹក ដោះគោ ឈរជួរក្រោយ កម្លាំងអន្តរាគមន៍ល្បាតរថយន្ត។
-ការងារគ្រប់គ្រងកម្លាំង : គ្រប់គ្រងកម្លាំងអោយបានល្អ។

៣- ការងាររឹតបន្តឹងច្បាប់ចារចរណ៍ :
-ត្រូវស្លៀកពាក់ឯកសណ្ឋានអោយបានត្រឹម ត្រូវ ។
-មុនចេញប្រតិបត្តិការ ត្រូប្រជុំជួរនៅអធិកា រដ្ឋាន ។

៤- ការងារត្រួតពិនិត្យជាតិស្រវឹង

៥- ការងារ កកស្ទះចរាចរណ៍ ត្រូវចុះសំរួលចរាចរណ៍ ត្រូវស្លៀកពាក់ អោយបានត្រឹម ត្រូវ មានអាវពន្លឺ ដំបងពិល ។

៦- ពិនិត្យមើលរថយន្តដឹកសំពីង សំពោង និង រឺម៉កសណ្តោង ។

៧- ការងារៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ផ្លូវតូចប៉ុស្តិ៍ធ្វើ ផ្លូវធំខណ្ឌធ្វើ ។

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ