សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដឹកនាំមន្ត្រីក្រោមឱវាទ ព្រមទាំងនាំយក​​ថវិកា ចុះសួរសុខទុក្ខមន្ត្រីនគរបាល ដែលកំពុងសម្រាកព្យាបាល ជំងឺនៅគេហដ្ឋាន

នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំងខណ្ឌ-ប៉ុស្តិ៍ ចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី យ៉ូប លី នាយផ្នែកកិច្ចការប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដែលមានជំងឺធ្ងន់ធ្ងរសម្រាកព្យាបាលនៅផ្ទះមានទីលំនៅ ក្រុមទី២ ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។

ក្នុងឱកាសចុះសួរសុខទុក្ខនេះដែរ លោកវរសេនីយ៍ឯក ក៏បានសំណេះសំណាល និងផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីឯកឧត្តម ស ថេត និងបាននាំមកជូននូវ៖

-ថវិកា ចំនួន ១,៤០០,០០០រៀល
-អង្ក ០២បេ(៥០គីឡូក្រាម)
-ទឹកសុទ្ធ ០១កេស
-ទឹកក្រូច ០១កេស
-ទឹកត្រី ០១យួរ
-ទឹកស៊ីអ៉ីវ ០១យួរ

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ