សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

លោកឧត្តមសេនីយ៍ទោ មិន សុផេត ស្នងការរង ដឹកនាំមន្ត្រីក្រោមឱវាទ ព្រមទាំងនាំយក​​ថវិកា ចុះសួរសុខទុក្ខមន្ត្រីនគរបាល ដែលកំពុងសម្រាកព្យាបាល ជំងឺនៅគេហដ្ឋាន

នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្មាំ២០២០ វេលាម៉ោង ០៨ និង ០០នាទី ដោយមានការយកចិត្តទុកដាក់ជាបន្តបន្ទាប់ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់តំណាងលោកឧត្តមសេនីយ៍ទោ មិន សុផេត ស្នងការរង លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការ ដឹកនាំកម្លាំងចុះសួរសុខទុក្ខមន្រ្តីនគរបាល កំពុងមានជំងឺសម្រាកព្យាបាលនៅគេហដ្ឋាន។

ក្នុងឱកាសចុះសួរសុខទុក្ខនេះដែរ លោកឧត្តមសេនីយ៍ទោ មិន សុផេត ស្នងការរង ក៏បានសំណេះសំណាល និងផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីឯកឧត្តម ស ថេត និងបាននាំយកគ្រឿងបរិភោគ អង្ករចំនួន ១០០គីឡូ មី ២កេស ទឹកត្រី ២យួរ ប៊ីចេង ២គីឡូ ភេជ្ជៈប៉ូវកម្លាំង ០៤កេស និងថវិកាចំនួន ១,៦០០,០០០រៀល ក្នុងនោះថវិកាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៏ឯក ស ថេត ចំនួន ៤០០,០០០រៀល និងថវិកាផ្ទាល់របស់លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខចំនួន ៨០០,០០០រៀល ជូនដល់មន្រ្តីនគរបាលចំនួន ០២នាក់ ដែលមានជំងឺសម្រាកព្យាលនៅគេហដ្ឋាន រួមមាន៖

១- លោកអនុសេនីយ៍ឯក យ៉ន ណាត មានទីលំនៅភូមិសាំងដំរី ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល មានជំងឺ ទឹកនោមផ្អែម ។

២- លោកអនុសេនីយ៍ឯក ពៅ សុខុម មានទីលំនៅភូមិដូនរត្ន សង្កាត់ឪឡោក ខណ្ឌកំបូល មានជំងឺ មហារីកពងស្វាស ។

ជាមួយនោះដែរ លោកឧត្តមសេនីយ៍ទោ ជូនពរដល់លោកអនុសេនីយ៍ឯកទាំង២នាក់ ឲ្យឆាប់បានជាពីជម្ងឺដើម្បីនឹងបានវិលត្រឡប់មកបំពេញការងារក្នុងអង្គភាពដើមវិញ។

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ