សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

លោកវេសេនីយ៍ឯក ម៉ៅ សឿត អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ បានដឹកនាំមន្ត្រីនគរបាលក្រោមឱវាទ ចុះចែកសៀវភៅគ្រួសារ ជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ បានចំនួន ២១សហព័ទ្ធ

នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ម៉ោង០៨និង៣០នាទី ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវេសេនីយ៍ឯក ម៉ៅ សឿត អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ក្បាលកោះ ចុះចែកសៀវភៅគ្រួសារជូនប្រជាពលរដ្ឋនៅផ្ទះលោកមេភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ និងដល់ខ្នងផ្ទះប្រជាពលរដ្ឋសរុបចំនួន ២១សហព័ទ្ធ និងបានសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងធ្វើវាទិកាផ្សព្វផ្សាយខ្លឹមសាររួមមាន៖

-ការអនុវត្តគោលនយោបាយ ភូមិ.សង្កាត់ មានសុវត្ថិភាព លក្ខណៈសម្បត្តិ៩យ៉ាង។

-វិធានការ បង្ការ ការពារ ការឆ្លងមេរោគកូវីដ១៩។

-ចូលរួមបង្ការ ទប់ស្កាត់ គ្រោះអគ្គីភយ័។

ប្រជាពលរដ្ឋចូលរួម១៨នាក់-ស្រី១៤នាក់ និងបានផ្តល់ថវិកាជូនលោកមេភូមិ និងក្រុមការងារ ចំនួន២០ម៉ឺនរៀលផងដែរ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ