សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានឃាត់ខ្លួនជនសង្ស័យចំនួនមួយនាក់ ពីបទរក្សាទុកនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់

នៅ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២០ និង០០នាទី នៅចំណុចច្រកជណ្តើរបុរីកីឡា អាគាC ផ្លូវ២១១ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ពីបទរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ដោយបង្កឡើងដោយជនសង្ស័យចំនួន០១នាក់ ៖
១/ឈ្មោៈ ហេង ពុទ្ធីយ៉ា ភេទប្រុសអាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉តូកង់បី ស្នាក់នៅមិនពិតប្រាកដ ក្រោយពិនិត្យទឹកនោមស្វែងរកសារធាតុ (មានសារធាតុញៀន)។
វត្ថុតាង និងសំភារៈដកហូតមាន ក្រាមពណ៌សរថ្លា ចំនួន១កញ្ចប់តូច ,ឧបកណ៏ កែឆ្នៃសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នុំពេញចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ