សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

លោកស្រីឧត្តមសេនីយ៌ទោ ស៊ឹម ផាណុំ ដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខមន្ត្រីនគរបាល ដែលកំពុងសម្រាកព្យាបាល ជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត្រ

នៅព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០ លោកស្រីឧត្តមសេនីយ៌ទោ ស៊ឹម ផាណុំ តំណាងដ៏ខ្ពង់ខ្ពស់ជូនឯឧត្តម ស ថេតអគ្គស្នងការរង និងជាស្នងការនគបាលរាជធានីភ្នំពេញ លោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញ លោកទៀង ចន្ទ័សារ អធិការខណ្ឌដូនពេញ លោក សយ កុសស ចៅសង្កាត់ផ្សាថ្មី៣ ព្រមទាំងគណះអធិការលោកនាយប៉ុស្តិ៍ ទាំង១១ ចុះសួរសុខទុក្ខមន្ត្រីដល់មន្ទីពេទ្យកាល់ម៉ែត្រ និងពិនិត្យស្ថានភាពដល់មន្ត្រីនគរបាល  ប៉ុស្តិ៍ផ្សារថ្មី៣ និង ប៉ុស្តិ៍ បឹងរាំង ដែលទទួលរងរបួស ក្នុងឧបទ្ធហេតុ គ្រោះថ្នាក់ចរាចរណ៌ ក្នុងពេលបំពេញ បេសកម្ម ភារកិច្ច ល្បាតទប់ស្កាត់ រក្សាសុវត្តិភាព សន្តិសុខ ជូនប្រជាពល ក្នុងភូមិសាស្រ្ត ខណ្ឌដូនពេញ ហើយក៏ត្រូវបានជួបហេតុការគ្រោះថ្នាក់ចរាចរណ៌ កាលពី រាត្រី ថ្ងៃទី ២៩ ខែកញ្ញា ២០២០។

ក្នុងនោះផងដែរ ក្រុមការងារក៏បាន ថវិកាឧបត្ថម និងគ្រឿង បរិភោគដូចជា៖

-ថវិកា លោកស្រី ស៊ឹម ផាណុំ 400000( សែរសិនម៉ឺនរៀល)
-ថវិកា លោកអភិបាលខណ្ឌ 1600000( ១លាន ៦០ម៉ឺនរៀល
-ថវិការបស់អធិការ ដូនពេញ ប៉ុស្តិ៍ ទាំង១១ 3000000 ( ៣លានរៀល)
– ថវិកា លោកចៅសង្កាត់ផ្សាថ្មី៣ សឿង កុសល់ 200000(ម្ភៃម៉ឺនរៀល)
-ថវិកា សរុប. 5 2 000 000 រៀល ( ប្រាំលាន ម្ភៃម៉ឺន )

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ