សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បើកកិច្ចប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៦:០០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ បានបើកការស្រាវជ្រាវ និងបង្រ្កាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ស្ថិតនៅចំណុចផ្លូវរថភ្លើង ក្ដាន់ពីរ (R6) ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ នួន ចាន់ណា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅទីតាំងខាងលើ (ជួញដូរ)។

វត្ថុតាងដកហូតបានរួមមាន÷

១/ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៣កញ្ចប់។

២/ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

នៅចំពោះមុខ កម្លាំងជំនាញនៃអធិការដ្ឋានខណ្ឌ កំពុងបន្តស្រាវជ្រាវរកបក្ខពួក និង ក្រុមដទៃផ្សេងទៀត ព្រមទាំងបានកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តតាមនីតិវិធីច្បាប់ ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ