- ព័ត៌មានជាតិ ៩ មិថុនា ២០២០
ឃាត់ខ្លួនជនបរទេស២នាក់ តាមពាក្យបណ្តឹងពីជនរងគ្រោះ ករណីគាស់ទ្វារផ្ទះលួចគ្រឿងអលង្ការ ក្នុងសង្កាត់និរោធ
កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១០:៣០នាទី ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលជនជាតិកូឡំប៊ី ចំនួន០២នាក់ ប្រុស ពីកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានឈ្មោះដូចខាងក្រោម៖ ១.ឈ្មោះ NARYAN YEZID PARDO LOPEZ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិកូឡំប៊ី ជនរូបនេះចូលមកព្រះរាជាណាចក្រកម្ពុជា នៅខែមីនា ឆ្នាំ២០២០ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គោលបំណងធ្វើការ បច្ចុប្បន្នគ្មានការងារធ្វើ និងគ្មានលិខិតឆ្លងដែន ។ ២.ឈ្មោះ STEVEN JOEI REYES TAMAGO ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិកូឡំប៊ី ជនរូបនេះចូលមកព្រះរាជាណាចក្រកម្ពុជា នៅខែកុម្ភៈ ឆ្នាំ២០២០ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គោលបំណងធ្វើការ បច្ចុប្បន្នគ្មានការងារធ្វើ និងគ្មានលិខិតឆ្លងដែន ។ ដំណើររឿង៖ នៅថ្ងៃទី០៩.០៥.២០២០ ដោយមានពាក្យបណ្តឹងពីជនរងគ្រោះ ករណីគាស់ទ្វារផ្ទះលួចគ្រឿងអលង្ការ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ សមត្ថកិច្ចមូលដ្ឋានបានទៅពិនិត្យកាមេរ៉ាសុវត្ថិភាពក្នុងបុរីហាយធិចលុចហ្សារី ក្បែរផ្ទះកើតហេតុ […]
- ព័ត៌មានជាតិ ៩ មិថុនា ២០២០
នគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីអំពើលួចផ្លាកលេខរថយន្ត (មានវិដីអូ)
កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៤ និង០០ នាទី កម្លាំងជំនាញរបស់ការិយាល័យ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈ PTT ផ្លូវលេខ៦៧ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួច ស្លាកលេខរថយន្ត ភ្នំពេញ ២AP ២៩០៨ ដែលបំពាក់លើរថយន្តម៉ាក PORSCHE PANAMERA ពណ៌ ខ្មៅ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ ៥៦E០ ផ្លូវលេខ ១២៨ ភូមិ៤ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ កាលពីថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០២០ វេលាម៉ោង ០១ និង ៤៥ នាទី រំលងអធ្រាត្រ បញ្ជូនមកការិយាល័យចាត់ការតាមនីតិវិធីមានឈ្មោះ នួន សុភក្ត្រា ហៅ ចិន ភេទប្រុស អាយុ […]
- ព័ត៌មានជាតិ ៨ មិថុនា ២០២០
នេះជាការយកចិត្តទុកដាក់មន្រ្តីក្រោមឱវាទ ចុះសួរសុខទុក្ខ មន្ត្រីនគរបាល ជួប គ្រោះថ្នាក់ ពេល បំពេញការងារ
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានចុះសួរសុខទុក្ខដល់លោកនាយរងប៉ុស្តិ៍ដែលជួបគ្រោះថ្នាក់ពេលដេញបង្ក្រាបជនល្មេីស ដោយអនុវត្តតាមការណែនាំជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឲ្យគ្រប់ប្រធានអង្គភាពត្រូវតែយកចិត្តទុកដាក់លើសុខទុក្ខរបស់មន្ត្រី នៅថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំកម្លាំងចុះសួរសុខទុក្ខលោកអនុសេនីយឯក អ៉ឹម ធាវី នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលទៀន ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសបាក់ដៃស្តាំ បែកក្បាលផ្នែកខាងមុខ កាលពីវេលាម៉ោង០៤៖៣០នាទី ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ ២០២០ នៅពេលដែលជិះម៉ូតូដេញតាមមុខសញ្ញាសង្ស័យ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យលោកសង្ឃ ។ ក្នុងឱកាសចុះសួរសុខទុក្ខនេះដែរ លោកអធិការក៏បានជួយឧបត្ថម្ភនូវថវិកាចំនួន ១០០០.០០០៛(មួយលានរៀល) ដើម្បីជួយសម្រួលបន្ទុកក្នុងការសម្រាកព្យាបាលផងដែរ ៕
- ព័ត៌មានជាតិ ៨ មិថុនា ២០២០
សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ករណីផ្ទុះអាវុធ នៅចំណុចខាងក្រោយវត្តឧណ្ណាឡោម
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស អធិការដ្ឋាននគរបាលខណ្ឌសែនសុខ សូមធ្វើការបកស្រាយ និងជម្រាបប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅ ជាពិសេសអ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសបុកទាំងអស់ឲ្យបានជ្រាបថា ករណីផ្ទុះអាវុធនៅយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចខាងក្រោយវត្តឧណ្ណាឡោម គឺជាករណីដេញបង្ក្រាបជនសង្ស័យលើករណីប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៣ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ក្នុងករណីប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជនសង្ស័យ០២នាក់ ៖ ១-ឈ្មោះ សុវណ្ណ វិខៃ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិព្រៃសង្គម ឃុំច្រស ស្រុកមេសាង ខេត្តព្រៃវែង ។ ២-ឈ្មោះ ប៊េត សំបូរ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិព្រៃសង្គម ឃុំច្រស ស្រុកមេសាង ខេត្តព្រៃវែង (ដកហូត ម៉ូតូ០១គ្រឿង ម៉ាកលែត […]
- ព័ត៌មានជាតិ ៨ មិថុនា ២០២០
ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗ បន្ទាប់ពី យកច្រវ៉ាក់វាយយកទ្រព្យសម្បត្តិ និងបណ្តាលអោយរបួស
ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចាប់ខ្លួនបានភ្លាមៗ បន្ទាប់ពីបានប្រព្រឹត្តិករណីលួចមានស្ថានទម្ងន់ទោស ( យកច្រវ៉ាក់វាយយកទ្រព្យសម្បត្តិ និងបណ្តាលអោយរបួស ) បន្ទាប់ពីទទួលបានព័ត៌មានថាមានករណីលួចយកសម្បត្តិ និងវាយបណ្តាលឲ្យរបួសភ្លាម កំលាំងជំនាញខណ្ឌប៉ុសិ៍្ត បានបើកការស្រាវជ្រាវភ្លាមៗ ចំពោះមុខសញ្ញាប្រព្រឹត្តបទល្មើសគ្រប់ប្រភេទ ជាក់ស្តែងនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង២១ ម៉៣០នាទី សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ លួចមានស្ថានទម្ងន់ទោស(យកច្រវ៉ាក់វាយយកទ្រព្យសម្បត្តិ និងបណ្តាលអោយរបួស) ស្ថិតនៅចំណុចក្បែររបងស៊ីឌីស៊ី ផ្លូវ៩៤ កែង១៣ ភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ ហេង អ៉ិន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលបន្ទប់លេខ4 ផ្លូវជាតិលេខ4 ភូមិអូរឌឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។ វត្ថុតាងចាប់យកម៉ូតូមួយគ្រឿងម៉ាកសេ125 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ.1CO.1840, ទូរស័ព្ទដៃមួយគ្រឿងម៉ាក realme ពណ៌ស្វាយ និងច្រវ៉ាក់ចាក់ជាប់មេសោរមួយ(ជារបស់ជនសង្ស័យ) ។ ជនរងគ្រោះឈ្មោះ ហោ វិសាល ភេទប្រុស អាយុ២៩ឆ្នាំ […]
- ព័ត៌មានជាតិ ៧ មិថុនា ២០២០
មិនឲ្យប្រជាពលរដ្ឋទាស់ចិត្តឡេីយ ទទួលបានខំមិនភ្លាម សមត្ថកិច្ច ចុះដល់ទីតាំង បញ្ឈប់សកម្មភាពផឹកស៊ី ចាក់ធុងបាស់ភ្លាមៗ
រាត្រីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ បន្ទាប់ពីទទួលបានខំមិនប្រជាពលរដ្ឋភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការទំនាក់ទំនងទៅតាមបណ្តាខណ្ឌ ប៉ុស្តិ៍ភ្លាម ដើម្បីចុះដល់ទីតាំងដែលផឹកស៊ី ចាក់ធុងបាស់ បង្កសម្លេងរំខានដល់អ្នកជិតខាង ដោយបានធ្វើការណែនាំអប់រំ និងបញ្ឈប់សកម្មភាពរំខាននេះភ្លាមៗផងដែរ។ សូមចូលរួមគោរពសិទ្ធអ្នកដ៏ទៃ ស្របពេលដែលអ្នកជិតខាងរបស់អ្នក ជាមនុស្សចាស់ជរា មានអ្នកជំងឺ កូនតូចៗ កូនខ្ចី ស្រ្តីមានផ្ទៃពោះ …. ។ ល ។ សមត្ថកិច្ច បានស្នើឲ្យប្រជាពលរដ្ឋ សូមចូលរួមស្តាប់តាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ ១៩ ៕
- ព័ត៌មានជាតិ ៧ មិថុនា ២០២០
តាមការឱ្យដឹងពីក្រសួង រកឃើញ ១ ករណីថ្មីទៀតលើបុរសខ្មែរ-បារាំង អាយុ ៣០ ឆ្នាំ ជាករណីនាំចូល
នាព្រឹកថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២០ នេះ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញករណីឆ្លងវីរុសកូវីដ ១៩ ថ្មី ០១ នាក់ទៀតកាលពីថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២០ ដែលជាករណីនាំចូល ។ យើងរកឃើញករណីជំងឺកូវីដ-១៩ មួយករណីថ្មី ចំនួនសរុបកូវីដ-១៩ កើនដល់១២៦នាក់ ដូច្នេះចំនួនសំរាកនៅពេទ្យកើន៣នាក់ ចំនួនជាសះស្បេីយសរុបចំនួន១២៣នាក់ និងស្លាប់គ្មាន ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។
- ព័ត៌មានជាតិ ៦ មិថុនា ២០២០
កម្លាំងជំនាញខណ្ឌ ចុះបង្ក្រាបទីតាំងល្បែងឆ្នោតវៀតណាម ០១កន្លែង និងបានឃាត់ខ្លួនជនសង្ស័យ ០១នាក់
កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះបង្ក្រាបទីតាំងល្បែងឆ្នោតវៀតណាម ០១កន្លែង និងបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ស៊ាង ធារ៉ា ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ ។ បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕
- ព័ត៌មានជាតិ ៦ មិថុនា ២០២០
កម្លាំងជំនាញខណ្ឌជ្រោយចង្វារ បង្រា្កបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
នៅថ្ងៃ០៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៥:៣០នាទី កម្លាំងជំនាញខណ្ឌជ្រោយចង្វារ សហការជាមួយនគរបាលប៉ុស្តិ៍ព្រែកតាសេក ប៉ុស្តិ៍ព្រែកលៀប បានចុះបង្ក្រាបករណីជួញដូរ និងចែកចាយគ្រឿងញៀនដោយខុសច្បាប់ នៅចំណុចភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ជាលទ្ធផលសមត្ថកិច្ចចាប់បានជនសង្ស័យចំនួន ៣នាក់ ព្រមទាំងដកហូតបានថ្នាំញៀន ចំនួន ២២ កញ្ចប់តូច និង ១កញ្ចប់ធំ និងសម្ភារៈប្រើប្រាស់មួយចំនួន ។ បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាង បាននាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕
- ព័ត៌មានជាតិ ៦ មិថុនា ២០២០
អធិការរងខណ្ឌ៧មករា រៀបចំទីតាំង សម្រាប់អាជីវករ លក់ម៉ូតូ ដើម្បីរក្សាសណ្តាប់ធ្នាប់ សាធារណៈ
នៅថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២០ កំលាំងប៉ុស្តិ៍វាលវង់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ពៅ សូសន្យា អធិការរង នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានចុះធ្វើកិច្ចសន្យាចំនួន ៣៧ទីតាំងដោយអនុញ្ញតិអោយតាំងលក់ម៉ូតូត្រឹម២ជួរពីមុខផ្ទះនៃចិញ្ចើមផ្លូវ តាមបណ្ដោយមហាវិថីសម្ដេចព្រះសីហនុកន្លែងលក់ម៉ូតូ ដេីម្បីចិញ្ចេីមផ្លូវមួយផ្នែកសម្រាប់អ្នកថ្មេីរជេីងងាយស្រួលក្នុងការធ្វេីដំណេីរ ៕ លោកបន្ថែមទៀតថាៈ ដើម្បីជៀងវាងគកស្ទះ និងអណាធិប្បតេយ្យនេះ សូមបងប្អូនអាជីវរកទាំងអស់ ក៏ដូចបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ មេត្តាគោរពច្បាប់ចរាចរណ៍ ទាំងរថយន្តទាំងម៉ូតូមេត្តាឈប់ចតរកកន្លែងគៀន ឲ្យមានសណ្តាប់ធ្នាប់ល្អ និងចូលរួមស្តាប់ការណែនាំ និងសេចក្តីប្រកាស របស់សមត្ថកិច្ច ។